Tuesday, July 31, 2012

បទពិសោធន៍ទិញកុំព្យូទ័របន្ទះ

កុំព្យូទ័របន្ទះមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរណ៍បែប  ទាំងពី​ទំហំ​​​អេក្រង់​ដល់រូបសណ្ឋានផ្នែកទន់ជាដើម ។ អ្នក​ប្រើ​ប្រាស់​​​​​​​​​​​​អាចតាមសេចក្តីត្រូវការ​របស់ខ្លួនដើម្បីជ្រើស​រើស​ទិញផលិតផលឲ្យសមស្រប ។

ប្រើប្រាស់កុំព្យូទ័របន្ទះដើម្បីបំរើការងារ ឬកំសាន្ត

ជាដំបូងអ្នកត្រូវបញ្ជាក់ថាខ្លួនមានត្រូវការកុំព្យូទ័របន្ទះដែរឬទេ ? នេះមិនមែន​ជាឧបករណ៍ឋិតនៅចន្លោះរវាង smartphone និង laptop នោះទេ មានមនុស្សជា​ច្រើនយល់ថា ខ្លួនអាចប្រើប្រាស់ tablet ដើម្បី​​​​​ជំនួសឲ្យ laptop ។ សព្វថ្ងៃនេះ ប្រសិនបើប្រើវាសម្រាប់​តែ​​​​​​​ការកំសាន្ត និងបើកមើល web ទើបកុំព្យូទ័របន្ទះ​អាច​ជំនួស laptop បាន ប៉ុន្តែមានករណីខ្លះក៏ពុំទាន់បាន ។

ឧទាហរណ៍ អ្នកប្រើត្រូវការផ្ទេរទិន្នន័យរវាងកុំព្យូទ័របន្ទះ ដោយ USB ប៉ុន្តែ tablet ដែលមានរន្ធ USB គំរូមានយ៉ាងតិចតួច ។ ហេតុ​ដូច្នេះ អ្នកប្រើត្រូវសំរួលការ​ងារ​មកវិញ​ឬមិនចាំបាច់​ទិញ​កុំព្យូទ័រ​បន្ទះ ។ មាន tablet មួយចំនួនអាចបំពេញ​បន្ថែម​​ឲ្យ  laptop និង​​ទូរស័ព្ទ ដូចជាអាកាសែតតាមរយៈអេទ្បិចត្រូនិច ។
ចំពោះអ្នកមានតម្រូវការទិញ tablet ដើម្បីវាយអត្ថបទ និងអាន​ឯកសារ ។ កុំព្យូ​ទ័របន្ទះភាគច្រើន អាចឆ្លើយតបនឹង​កិច្ចការ​នេះ​យ៉ាងល្អប្រសើរ ប៉ុន្តែប្រៀប​ខ្លាំង​នៃកុំព្យូទ័របន្ទះខុសៗគ្នា ដូចជា​កុំព្យូទ័របន្ទះ Lenovo ThinkPad និង BlackBerry PlayBook មាន​គុណភាពល្អសម្រាប់បុគ្គលិកការិយាល័យ ។
Microsoft ក៏បានសង្កត់ធ្ងន់ថា អំពីលទ្ធភាពនៃកុំព្យូទ័របន្ទះដើរ​​ Surface Window 8 របស់ខ្លួន ។ ផលិតផលជិតបានលក់ចេញ​នៃ​ក្រុមហ៊ុននេះអាចបំរើកិច្ចការបា​ន​ច្រើនជាងការកំសាន្ត​ឬបើក​មើល  web
ជ្រើសរើសខ្នាតឲ្យសមស្រប
កុំព្យូទ័របន្ទះមានខ្នាតអេក្រង់ចាប់ពី 5,5 អ៊ីនដល់ 13 អ៊ីន ។ បណ្តា​ម៉ូដែល​ទូទៅ​បំ​ផុត​កំពុងស្ថិតនៅចន្លោះចាប់ពី 7 អ៊ីនដល់ 9,7 អ៊ីន ។ កុំព្យូទ័របន្ទះ​ដែលមាន​អេ​ក្រង់​​ធំត្រូវតែធ្ងន់​ជាងនិង​ភាព​ចល័តតិចជាង ។ មនុស្សម្នាក់បើរក្សាកុំព្យូទ័រ​បន្ទះ មានអេក្រង់  9 ទៅ​ 10 អ៊ីន និងប្រើតែដៃមួយ អាចរក្សាបានរយៈពេលយូរ ។
អេក្រង់ធំក៏អាចធ្វើឲ្យថ្មរក្សារយៈពេលខ្លីជាង ឬទាមទា​រថ្មមា​ន​ចំណុះធំជាង ប្រការនេះក៏បណ្តាលឲ្យកុំព្យូទ័របន្ទះបង្កើនទម្ងន់ ។
ទន្ទឹងនឹងខ្នាតអេក្រង់ កំរិតពង្រីកនៃអេក្រង់ក៏ជាការ​គួរចាប់​អារម្មណ៍ ។ បច្ចុប្បន្ន Appleកំពុងនាំមុខទីផ្សារពីអេក្រង់ Retina នៅ​​​​លើ iPad 2012 កុំព្យូទ័របន្ទះដើរ Android របស់ Acer និង Asus ក៏​បាន​ធ្វើឲ្យប្រសើរកំរិតពង្រីកនៅលើ  Full HD ។ ​ចុងក្រោយ​គឺ​ពិ​និត្យសមាមាត្ររបស់អេក្រង់។ Apple ប្រើប្រាស់អេក្រង់​សមា​មាត្រ​ 4:3 ក្នុងពេលដែលភាគច្រើនគេប្រើ 16:10 ។ ការជ្រើសរើស​ស​មា​មាត្រ​​​​អេក្រង់ គឺស្ថិតនៅលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់
ជ្រើសរើសប្រព័ន្ធប្រតិបត្តការសមស្រប
ទិញកុំព្យូទ័របន្ទះមួយក៏ដូចជាទិញ smartphone។ អតិថិជនអាច​ប្រើ​​​​ប្រាស់​ប្រ​​ព័ន្ធ ប្រតិបត្តការមានស្រាប់ក្នុងម៉ាស៊ីន ហើយគ្មានការ​​ផ្លាស់​​​​​​ប្តូរដូចនៅលើ laptop ។ អតិថិជនគួរជ្រើសរើស​ទិញកុំព្យូទ័រ​បន្ទះដែលមានប្រព័ន្ធប្រតិបត្តការ​ស្រាប់ និង កិច្ចអនុវត្តសមស្រប​តាមតម្រូវការរបស់ខ្លួន ។
iPad ជាមួយ iOS គឺជាចរន្ត tablet ពេញនិយមបំផុត ។ ក្នុងពេល​នោះ  Android មាន​ការជ្រើសរើសជាច្រើន។ ក្រៅពីនេះ អតិថិជន​អាចទិញ tablet ដើរ Windows 8 ជិតលេចមុខចេញជាមួយកំណែ   PlayBook, HP Touchpad
កិច្ចអនុវត្តនៅលើកុំព្យូទ័របន្ទះ
ចំពោះអតិថិជនជាទូទៅមានការចាប់អារម្មណ៍បំផុតនៅលើកុំព្យូទ័របន្ទះ គឺភាព​បរិបូរណ៍ និងចំនួននៃកិច្ចអនុវត្ត ។ បច្ចុប្បន្ន Apple ជាមួយ iOS កំពុងនាំមុខ​អំពី​ចំនួនកិច្ចអនុវត្ត​ ប៉ុន្តែ Android របស់ Google ក៏រត់ទាន់ជើងផងដែរ ។ យោង​តាម​​ការស្ថិតិបច្ចុប្បន្ន iOS មាន 650.000 ផ្នែកទន់ រីឯ Android មាន  600.000
ជាមួយចរន្ត iPad សព្វថ្ងៃមានប្រហែល 225.000 កិច្ចអនុវត្ត ក្នុង​ចំណោមនោះ​មាន​​​​​តែមួយចំនួនតិចបានអភិវឌ្ឍន៍អេក្រង់ Retina ។ ចំពោះ​​ Android សុទ្ធសឹងទាំង​​​អស់កិច្ចអនុវត្ត អាចដើរលើទាំង​​​​​ទូរស័ព្ទ ទាំងកុំព្យូទ័របន្ទះ   
លក្ខណៈពិសេសជាចាំបាច់
មានផលិតករជាច្រើនប្រើប្រាស់មូលដ្ឋាន Android សម្រាប់​ផលិត​​​​ផល​​របស់ខ្លួន ។ ផលិតផលទាំងនេះ​បានប្រែប្រួល​គ្រប់​ចំណុច​ប្រទាក់ និងរក្សាសិទ្ធិប្លង់គ្រប់​បែប​យ៉ាង រូបសណ្ថាន​​ក៏ខុស​ប្លែកពីគ្នា ។
លក្ខណៈពិសេសផ្នែករឹងមួយចំនួន ដែលអ្នកប្រើគួរយកចិត្ត​ទុកដាក់នៅពេលជ្រើសរើសទិញកុំព្យូទ័របន្ទះ 
- microprocessor
-កំរិតពង្រីកអេក្រង់
- ម៉ាស៊ីនថត (ខាងមុខ និងខាងក្រោយ )
- បណ្តរន្ធតភ្ជាប់
- លទ្ធភាពតភ្ជាប់ដោយឥតខ្សែ  (3G/ Wi-Fi).
- ទ្រទ្រង់ការប្រើប៉ិចចរន្តឆក់
- អង្គចងចាំ និងលទ្ធភាពបើកទូលាយ
ពីព្រោះនេះគឺជាឧបករណ៍អេទ្បិចត្រូនិច ហេតុនេះអ្នក​ប្រើ​យកល្អបំផុតទៅដល់​សាខា​ចែកចាយ និងប្រើសាកល្បង​មុន​នឹងសម្រេចទិញ ប្រសើរជាងការ​ពឹង​ផ្អែកលើតួរលេខ បច្ចេកទេស និងអត្ថបទវាយតម្លៃ 

No comments:

Post a Comment