Saturday, July 28, 2012

ប្រភេទកុំព្យូទ័របន្ទះ ៧ អ៊ីនគួរចាប់អារម្មណ៍លើទីផ្សារ

នៅពេល Google Nexus 7 កំពុងខ្វះទំនិញលក់នៅលើ​ទីផ្សារ   iPad Mini អាចលេច​មុខទ្បើងយ៉ាងឆាប់រហ័ស ប្រការនេះក៏​បណ្តាល​​​​​ឲ្យអតិថិជនមានការបារម្មណ៍ខ្លាំងពីកំណែ tablet ខ្នាត​​​​​​​​តូច ។

បន្ទាប់ពីរយៈពេលពីរឆ្នាំលាតត្រដាងកុំព្យូទ័របន្ទះ 9-10 អ៊ីន របស់​​​ Apple iPad អ្នក​វិភាគ​មួយចំនួនជឿជាក់ថានៅពេលខាងមុខ tablet ខ្នាតតូចទើបជាផលិតផល​ពេញ​និយមនៅលើទីផ្សារ ។

សាខាចែកចាយ  Nexus 7 ទាំងអស់សុទ្ធតែបានអះអាងថា ទំនិញ​ត្រូវបានលក់អស់ ហើយ ។ ​អ្នកជំនាញវាយតម្លៃថា ផលិតផល​ក៏​បាន​ឲ្យដឹងថា  tablet Google គឺជា កុំព្យូទ័របន្ទះ Android ដែលគួរ​ទិញ​​បំផុតយកមកប្រើប្រាស់សព្វថ្ងៃ ។ ជាឧបករណ៍ “តម្លៃថោក​ប៉ុន្តែ​​​ស្អាត ” មានពីរកំណែ កំណែ  8 GB ក្នុងតម្លៃ  200 USD និង  16 GB ក្នុងតម្លៃ  250 USD

មុនពេល Nexus 7 លេចមុខចេញ  Kindle Fire គឺជា “ តារា ” ក្នុង​ចំណោម tablet Android ។ ​ផលិតផលរបស់ Amazon មានតម្លៃ 200 USD រួមជាមួយឃ្លាំង​ទិន្នន័យ​ដ៏បរិបូរណ៍  ប៉ុន្តែនៅពេល Nexus លេចមុខចេញ    អ្នកវិភាគមួយចំនួន​ បានកែតម្រូវ​ការព្យាករណ៍​តួរ​​​​លេខលក់ចេញនៃ Kindle Fire ក្នុងឆ្នាំនេះពី ១៤​ លានមក ១២​ លានវិញ ។ ក្រៅពីនេះ Kindle Fire ជំនាន់ទីពីរ អាចមានអេក្រង់​កំរិតពង្រីកខ្ពស់​ជាងមុន ការរួមបញ្ចូលគ្នា webcam ស្រាលនិង​ស្តើង​​​​​ជាងមុនផងដែរ ។

Samsung Galaxy Tab 2 7.0 ជាផលិតផលពេញនិយម ដើរប្រព័ន្ធ​ប្រតិបត្តការ  Android 4.0 Ice Cream Sandwich ជាមួយឧបករណ៍​មួយ​​​ចំនួនដូចជា  ChatOn, Music,​​ Readers, GameTablet មាន​តម្លៃ  250 USD នៅលើ  Best Buy

Nook Tablet របស់ Barnes & Noble មានតម្លៃត្រឹមតែ  200 USD ។ គុណសម្បត្តិ​នៃ​កុំព្យូទ័របន្ទះនេះ គឺរន្ធដោត microSD ទ្បើងដល់ 32 GB ថ្មមានចំនួន 11,5 ម៉ោង និង​ឃ្លាំងសៀវភៅ  2,5 លានក្បាល ។

Acer Iconia Tab A100 លេចធ្លោជាង  tablet ផ្សេងៗ ពីព្រោះ​មាន​រូបរាងប្លែកៗ ​ប៉ុន្តែ​វាដើរត្រឹមតែ  Android 3.2 និងមានតម្លៃ​យ៉ាង​​ខ្ពស់គឺ  285 USD នៅលើ Amazon

Lenovo IdeaPad A1 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តការចាស់ Android 2.3 ប៉ុន្តែក៏គួរ​ចាប់​អារម្មណ៍ពីព្រោះមានការរួមបញ្ចូលគ្នា​ទាំង​កាមេរ៉ា​ខាងមុខ និងខាងក្រោយ បង្ហាញ់​ទីតាំង GPS និងរបប  offline ទ្រ​ទ្រង់  Flash មានតម្លៃ  200 USD

មានតម្លៃត្រឹមតែ  200 USD អតិថិជនអាចទទួលបាន BlackBerry Playbook ដើរប្រព័ន្ធ​ដោយ​ខ្លួននៃ  RIM មានរូបសណ្ឋានល្អ ដូចជា​អង្គចងចាំទ្បើងដល់ 64 GB មា​ន​កាមេរ៉ា​ ទាំងខាងមុខ ​ខាង​ក្រោយ   GPS, Flash, HTML 5។​ ល ៕

No comments:

Post a Comment