Thursday, July 19, 2012

Windows 8 ចេញប្រើពិតប្រាកដ ថ្ងៃទី ២៦ ខែតុលា

Steven Sinofsky ជាមន្រ្តីជាន់ខ្ពស់របស់ Microsoft បានប្រកាស​ថ្ងៃ​​​​​​ចេញប្រើ​នៃ​ប្រព័ន្ធ​ប្រតិបត្តការថ្មីសម្រាប់​កុំព្យូទ័រ​ ឬ​កុំព្យូទ័រ​បន្ទះ។

អ្នកប្រើប្រាស់អាចដាក់បញ្ចូល Windows 8 តាមវិធីពីរយ៉ាងគឺ​អ៊ីន​ធឺ​ណែត ឬ ទិញឌីស DVD។ Laptop, PC បានដាក់បញ្ចូលជា​ស្រេច Windows 8 ហើយក៏បានក្រុមហ៊ុ​ន​ផលិត​នានា​លក់​ចេញស្របជា​មួយ​​ថ្ងៃនោះដែរ ។

ពេលផលិតចេញ Windows 8 អាចមានច្រើនកំណែ ជាពិសេសគឺ Win​dows​ 8 RT សម្រាប់ ឧបករណ៍ប្រើឈីព ARM និង Windows 8 Pro ដំណើរការលើម៉ាស៊ីនរួមបញ្ចូលគ្នា micro​​​ processor Intel ។ អតិ​ថិជន​​​ទិញកុំព្យូទ័រដើរ Windows 7 ពីខែមិថុនា ឆ្នាំ ២០១២ ត្រូវ​បាន​​​​​​​​​​​​​លើក​កំពស់ទ្បើង Windows 8 ត្រឹមតែតម្លៃ 15 USD ។ រាល់​ករណី​ផ្សេង បើ​ចង់​​ដាក់បញ្ចូល Windows 8 ត្រូវចំណាយ​ប្រ​ហែល 40 USD.។

នៅសប្តារហ៍មុន ​ Microsoft បានឲ្យដឹងថានឹងឈានដល់កំណែ Windows 8 RTM នាខែ​សីហា ។ នេះគឺជាប្រព័ន្ធ​ប្រតិបត្តការ​ដ៏​សុក្រិត​​​​បំផុតសម្រាប់អាជីវករផលិត​កុំព្យូទ័រ ដូចជា Dell,​ HP, Le​no​​​​​vo៕

No comments:

Post a Comment