Monday, July 16, 2012

HTC ផលិតទូរស័ព្ទអេក្រង់ Full HD

ផលិតផលដែលមានឈ្មោះសម្ងាត់ DLX ជាមួយអេក្រង់ខ្នាត​ធំ​​ទ្បើងដល់ 5 អ៊ីន (ជិតប្រហែល Samsung Galaxy Note) កំរិត​​​ពង្រីក 1080p ជួយរូបភាពបានច្បាស់ប្រណិត ។
វ៉ីបសាយ  BGR​​​​​​​ បានបញ្ជាក់ថា ទូរស័ព្ទនេះរួមបញ្ចូលឈីព​ខួរ​ក្បាល​បួន  Qualcomm Snapdragon S4 រួមជាមួយ card គំនូរ Adreno 320 ។ នេះក៏អាចជាទូរស័ព្ទដំបូងបំផុតរបស់  HTC មាន​កំរិត​ពង្រីក​ខ្ពស់គឺ  Full HD ។ បច្ចុប្បន្ន កំណែខ្ពស់បំផុតរបស់ក្រុមហ៊ុនតៃវ៉ាន់គឺ One X គ្រាន់​តែ​​ប្រើអេក្រង់  HD 720p
ទូរស័ព្ទ 5អ៊ីនរបស់  HTC ដើរប្រព័ន្ធប្រតិបត្តការ Android 4.0.4 Ice Cream Sandwich (អាចលើក​កំពស់ទ្បើង 4.1 Jelly Bean ) ទ្រទ្រង់​ប៉ិច​ចរន្តឆក់ និងការតភ្ជាប់  LTE 4G ។ ក្នុងការសាកល្បង​ជាលើកដំបូង​ដោយប្រើកិច្ចអនុវត្ត  Egypt Offscreen ។ ទូរស័ព្ទសម្រាប់ល្បឿន 121គ្រោងរូប /វិនាទី ខ្ពស់ជិតទ្វេដង ម៉ូដែល One X គឺ 64,8 គ្រោងរូប / វិនាទី ។
ផលិតផលមានគម្រោងបង្ហាញ់មុខ នៅពាក់កណ្តាលឆ្នាំ 2012 និង​​​​​​​បានចែកចាយដោយ​ក្រុមហ៊ុនទូរគមនាគមន៍  Verizon (អាមេរិក)

No comments:

Post a Comment