Thursday, July 19, 2012

iPhone 3GS មានបន្ថែមលក្ខណៈពិសេសជាច្រើននៅលើ iOS 6

ទោះបីបានដំណើរការអស់រយៈពេល ៣​ ឆ្នាំកន្លងទៅ  iPhone 3GS ក៏នៅអាចដាក់បញ្ចូល​បាន ប្រព័ន្ធប្រតិបត្តការថ្មីបំផុត របស់  Apple រួមជាមួយពីរលក្ខណៈពិសេសយ៉ាងសំខាន់​គឺ  Photo Streams និង Mail VIP
ក្នុងមូលដ្ឋាន iOS 6 Beta 3 បានឧទ្ទេសនាមប៉ុន្មានថ្ងៃកន្លងទៅ  ក្រុមអ្នកវិភាគបាន​យល់​​ឃើញថា ផលិតផលនេះត្រូវបានបំពេញ​បន្ថែម Photo Streams ( រំលែករូបភាពជា​មួយ​ឧបករណ៍ផ្សេងៗ​ដោយ​​ថវិកា iCloud ) ឬ Mail VIP (កត់សញ្ញាសម្គាល់ដៃគូសំខាន់ៗ ក្នុង e-mail ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង) ។ ពេលមុនមក នៅក្នុងពិធីប្រកាស iOS 6 កាល​​ដើមខែមិថុនា  Apple ឲ្យដឹងថា លក្ខណៈពិសេសទាំងនេះមិនអាចដំណើរការ​នៅ​លើ  iPhone 3GS នោះទេ ។
iOS 6 មានសមត្ថភាពជាច្រើនបានផលិតចេញជាមួយ iPhone ជំ​នាន់​ថ្មីនាខែតុលា​ខាង​មុខ ។ មូលដ្ឋាននេះនាំមកការ​ផ្លាស់ប្តូរ​សំ​ខាន់​​​​ជាច្រើន ដូចជាលប់ចោលឧបករណ៍​ផែន​ទី​របស់ Google និង​ជំនួសដោយប្រភេទថ្មីរបស់ Apple បង្កើនល្បឿនស្នើត្រួត​ពិនិត្យ  Safari, chat FaceTime តាមរយៈបញ្តាញ 3G  រួមបញ្ចូល​គ្នា​យ៉ាង​ជ្រៅ​​បញ្តាញសង្គម ។ iOS 6នឹងធ្វើសកម្មភាពនៅលើ  iPhone ​​4S, iPhone 4, iPhone 3GS ពីរជំនាន់ iPad ជិតបំផុត និង iPod Touch ជំនាន់ទី ៤ ៕

No comments:

Post a Comment