Monday, July 9, 2012

Amazon ចង់ឲ្យ smartphone Android មានតម្លៃថោក

កាសែត  Bloomberg ជូនពត៌មានថា​  ក្រុមហ៊ុនពាណិជ្ជកម្ម អេ ទ្បិចត្រូនិចកំពុង​ទ្បើង​ផែនការចូលរួមទីផ្សារទូរស័ព្ទ ចល័ត  ដោយ smartphone មួយដើរប្រព័ន្ធ​ប្រតិបត្តិការ​របស់ Google
ទូរស័ព្ទនេះនឹងបាន Foxconn នៅប្រទេសតៃវ៉ាន់តម្លើង មានតម្លៃ ថោក ប៉ុន្តែផល​ចំណេញ​​​​អាស្រ័យ​ដោយ​​សេវាកម្មផ្សេងៗ ដូចជា សៀវភៅអេទ្បិចត្រូនិច លេខកូដបទ​ចម្រៀង និងខ្សែភាពយន្ត ជាដើម ។ យុទ្ធវិធីតម្លៃថោក ដែល Amazon កំពុងអនុវត្ត វាដូចប្រ  ហាក់ ប្រហែលនឹងអ្វី​ដែលពួកគេ​ធ្លាប់ធ្វើ​ជាមួយ​កុំព្យូទ័របន្ទះ Kindle Fire (តម្លៃ 200 USD ផ្សព្វផ្សាយនៅចុងឆ្នាំមុន) ជាក់​ស្តែងសឲ្យ ឃើញ ថា Kindle Fire បានជោគជ័យ និងជួយ  Amazon ឆ្លងផុត Samsung ដើម្បី​​ក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័របន្ទះ​ធំលំដាប់លេខ ២​ នៅលើពិភពលោក នា​ត្រី​មាសទី   IV/2011
Amazon ក៏បានគេចោទថា កំពុងផលិត tablet Kindle Fire ជំនាន់ថ្មី ។ យោងតាមអ្នក​វិភាគ Richard Shim នៃក្រុមហ៊ុនស្រាវជ្រាវ NPD អាចមានតិចបំផុត ៣​ កំណែ Kindle Fire 2 បានលក់ចេញ​នៅ​លើ ទីផ្សារ ។ ម៉ូដែលទាំងនេះ មានខ្នាតពី 7 ទៅ 8,9 អ៊ីន កំរិត​ពង្រីក អេក្រង់ផ្សេងៗគ្នា (ពី 1.024 x 600 ពិសែលដល់ Full HD) រួម បញ្ចូល គ្នា​កាមេរ៉ា ឬ​មិនរួមបញ្ចូល ៕

No comments:

Post a Comment