Monday, July 9, 2012

Windows 8 បើកដំណើរការលឿនទ្វេដង Windows 7

ប្រព័ន្ធប្រតិបត្តការថ្មីបំផុតរបស់ Microsoft ជានិច្ចកាលត្រូវបានអះអាងថា មានរយៈ  ពេលបើកដំណើរ​ការលៀនបំផុត។ ទំព័រ PCMag​​​ បានអនុវត្តលំហាត់ដ៏ប៉ិនប្រសប់មួយ  ដើម្បីបញ្ជាក់ថាវាលឿន​ដល់កំរិតណា ។
អ្នកនិពន្ធរបស់  PCMag បានដាក់បញ្ចូល Windows 7 Ultimate (64 bit) លើកុំព្យូទ័រយួរដៃ  Portege R835-P88 ជាមួយឈីព  Core i5-2450M 2,5 GHz, អង្គចងចាំ 6 GB hard disk drive 500 GB និងគំនូ  Intel HD Graphics 3000។ ក្រោយពីដំណើរការ ធ្វើលំហាត់ខ្លះៗ   Windows 8 (64 bit) Release Previews ក៏បានដាក់បញ្ចូលកុំព្យូទ័រ និងអនុវត្តតាមជំហានជាលំដាប់ដូចខាងលើ  ។
ពេលវេលាដើម្បី  Windows 7 ត្រៀមលក្ខណៈសកម្មភាពគឺ 38 វិនាទី ក្នុងពេលនោះ  Windows 8 គឺ 17វិនាទី ។ ប្រព័ន្ធប្រតិបត្តការបច្ចុប្បន្ននៃ Microsoftត្រូវការ 12,2 វិនាទីដើម្បីបញ្ចប់ (shutdown)  ចំពោះកំណែ  8 ត្រូវការត្រឹមតែ 9,9 វិនាទី ។
មូលដ្ឋានទាំងពីរ  រួមជាមួយការអនុវត្តការដាក់បញ្ចូល  81 file មានចំណុះ  500 MB និង 1 file ខ្នាតធំ ( ក្រោម 1 GB) ពីរន្ធ  USB 2.0 ចូកក្នុងកុំព្យូទ័រ ។ Windows 8 ព្យាករណ៍ទុកមុន​យ៉ាង​ត្រឹមត្រូវ ពីពេល​វេ​លាសម្រេចការចម្លងទិន្នន័យ  ប៉ុន្តែល្បឿនមិនខុសគ្នាប៉ុន្មាន  ។
បន្ទាប់មក មានឧបករណ៍មួយចំនួនសម្រាប់វាស់ល្បឿនត្រួតពិនិត្យវ៉ីបសាយ លេខសម្ងាត់ គំនូ ។ល។ បានដាក់បញ្ចូលដើម្បីប្រៀបធៀបទិន្នផលនែប្រព័ន្ធប្រតិបត្តការទាំងពីរ ។
ទោះបី Windows 8 ជាប្រព័ន្ធប្រតិបត្តការសម្រាប់កុំព្យូទ័រ(មិនមែនកំណែ Windows RT សម្រាប់ tablet) តារាងវាយតម្លៃអាចញាំងឲ្យឃើញថា​ វាអាចសកម្មភាពល្អពេញលេញ​នៅលើកុំព្យូទ័រ​​បន្ទះ  ពិសេសនៅពេលកំណែថ្មីបានផ្សព្វផ្សាយពិតប្រាកដ និងដើរលើផ្នែករឹងនានាដូចជា រន្ធ  SSD, USB 3.0...។ល។
លក្ខណៈវិនិច្ឆ័យ
Windows 7 Utimate
(64 bit)
Windows 8
(64 bit)
បើកដំណើរការ
38 វិនាទី
17 វិនាទី
បិតម៉ាស៊ីន
12,2 វិនាទី
9,9 វិនាទី
ចម្លង 81 file 500 MB
25,2 វិនាទី
29,2 វិនាទី
ចម្លងខ្នាត1 file ធំ ក្រោម 1 GB
46,4 វិនាទី
46,8 វិនាទី
ការសរសេរចាសម្ងាត់video
1 នាទី 22 វិនាទី
1  នាទី 11 វិនាទី

No comments:

Post a Comment