Sunday, May 27, 2012

ទូរស័ព្ទ​ឆ្លាត LG 3D មិន​ត្រូវ​ការ​វ៉ែនតា​ជំនាន់​ថ្មី

ទូរស័ព្ទ Optimus 3D Max គឺ​ជា​ផលិតផល “បន្ត​វេន” របស់  Optimus 3D នេះ​បាន​លើក​កំពស់​ល្បឿន microprocessor និង​អង្គ​ចងចាំ​ទ្វេ​ដង ។

ឧបករណ៍​មក​ជា​មួយ​រួម​មាន ប្រដាប់​បញ្ចូល​ថ្ម កាប សៀវភៅ​ណែនាំ និង​កាស។

ទូរស័ព្ទ​នេះ​មាន​អេក្រង់ 4,3 អ៊ីន កម្រិត​ពង្រីក 800 x 480 ពិសេស​បាន​ការ​ពារ​ដោយ​ស្រទាប់​កែវ​ស៊ូទ្រាំ​កម្លាំង Gorilla Glass 2 ឈីព​ខួរ​ក្បាល​ពីរ TI OMAP 4430 ល្បឿន 1,2 GHz  និង​អង្គ​ចងចាំ ១​GB។

Optimus 3D Max មាន​កម្រាស់ 9,6​mm ស្តើង​ជាង​កំណែ​ចាស់ (11,9 mm)។ កាមេរ៉ា​ទាំង​ពីរ​ផ្នែក ខាង​ក្រោយ​អនុញ្ញាត​ឲ្យ​ថត​រូប 3D ៥​មេហ្គា​ពិសែល និង​ថត​វីដេអូ 3D គំរូ HD។

Optimus 3D Max បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 2.3 និង​អាច​ដំឡើង​ដល់ 4.0 នៅ​ពេល​ខាង​មុខ។ ផលិតផល​នេះ​កំពុង​បាន​លក់​នៅ​អឺរ៉ុប ក្នុង​តម្លៃ​ប្រហែល ៦៣៥​ដុល្លារ៕