Tuesday, October 30, 2012

HKPhone Revo Max សំដែងនូវភាពរឹងមាំ

មិនដែលចាញ់បណ្តាទូរស័ព្ទ “ដែលធន់”​​ ប៉ុន្មានទ្បើយនៅលើទីផ្សារ ជាក់​​​​​ស្តែង smartphone HKPhone Revo Max មួយគ្រឿងត្រូវរថ យន្តកិន​ពីលើប៉ុន្តែនៅតែសកម្មភាពយ៉ាងរលូនទោះបីមានស្លាក ស្នាម “ របួស​ពេញ​​ខ្លួន ”​ ។
ក្នុងគ្រោះថ្នាក់ដែលកម្រនោះ Revo Max បានបញ្ជាក់ពីភាព​រឹងមាំ​ដ៏​គួរ​ឆ្ងល់​ក្នុងការស្ថាបនាប្លង់ ។ ទោះបីត្រូវរថយន្តកិនពីលើ និងខូត​ខាត​​​ធ្ងន់​ផ្នែក​ការពារខាងក្រៅ ប៉ុន្តែម៉ាស៊ីននៅតែសកម្មភាព​ជាធម្មតា ។ ការសាក​ល្បង​​​​​​​ពីលក្ខណៈដូចជាចរន្តឆក់ច្រើនចំណុច ថតរូប ថតកាមេរ៉ា លេង​ហ្គេម 3D ការហៅទូរស័ព្ទ ។ ល ។ នៅតែ​ដំណើរការល្អ ធ្វើឲ្យគេឆ្ងល់​គ្រប់គ្នា ។
តំណាងឲ្យក្រុមហ៊ុនផលិតបានបង្ហើបពីអាថកំបាំងថាគ្រោងស៊ុំ HK​Phone Revo Max  ទ្រទ្រង់ការប៉ះទង្គិតបានល្អ ។ ស្រទាប់ជ័រថ្នាក់​​​ខ្ពស់រួមជាមួយ​ស្រទាប់កញ្ចក់ក្រាស់ និងរឹងហួសពី​ស្តង់​​ដា 15​%គឺ​ជា​​​​​​​​​​​​​ចំណុចសំខាន់ជួយ​បង្កើនភាពរឹងមាំរបស់ Revo Max
ដើរឈានមុខក្នុងរូបសណ្ឋានឈីពខួរក្បាលពីរ និងអេក្រង់ដ៏ធំ HKPhone Re​​​​​​vo Maxនាំមកការដិតអារម្មណ៍ក្នុងស្រទាប់​បចេ្ចកវិទ្យា​នាពេល​កន្លង​មក ។ ចំណុចពិសេសរូបសណ្ឋាន​​​​ឈីព​ខួរ​​​​​​​​ក្បាល​​​​ពីរ ARMv7 ថ្មីបំផុត​ជា​មួយ 1 GHz Cortex A9 សម្រាប់ខួរក្បាលនិមួយៗ អនុញ្ញាតិឲ្យម៉ាស៊ីន​ទទួល​​​​​​​​បានទិន្នផលប្រហែលនឹង ផលិតផល កំរិតខ្ពស់ ។ អេក្រង់ 5,3 អ៊ីន qHD IPS នាំមកភាពងាយស្រួល និង ការសំបូរណ៍បែបដល់អ្នកប្រើប្រាស់
ចាប់តាំងពីចរន្តផលិតផល smartphone Revo ( រួមមាន Revo, Revo S, Revo HD, Revo Max, Revo S2) HKPhone បាននអនុវត្តគំរូជាច្រើន យ៉ាង​តឹង​រឹងដើម្បីបង្កើនភាព រឹងមាំសម្រាប់ផលិតផលនិមួយៗ ។ ពេលមុនៗក៏​មាន​​​​​​​ការសាកល្បង ប្រើ ធ្វើជាញញួរវាយដែកគោល ដើម្បីបញ្ជាក់ពី​សមត្ថភាព​ទ្រទ្រង់របស់ម៉ាស៊ីន ៕

Monday, October 22, 2012

Laptop Windows 8 អេក្រង់ពីររបស់ Asus

Asus អនុញ្ញាតិឲ្យអតិថិជនអាមេរិកដាក់គម្រោងទិញ Taichi 21 ចាប់ពី​ពេល​​ឥទ្បូវនេះ និងចាប់ផ្តើមប្រគល់ទំនិញនាថ្ងៃទី 26/10 ខាងមុខ ។
តម្លៃចាប់ផ្តើមរបស់ Asus Taichi 21 គឺ 1.300 USD ។ តាម គម្រោង​នៅថ្ងៃទី 23/10, Asus ពិតប្រាកដបង្ហាញ់ខ្លួននូវគំរូ កុំព្យូទ័​រយួរដៃ​ដើរ Windows 8 របស់ខ្លួនដល់អ្នកប្រើប្រាស់
Asus Taichi 21 បានបំពាក់អេក្រង់ចរន្តឆក់ IPS 11,6 អ៊ីន កំរិត​ពង្រីក 1.920 x 1.080 ពិសែល ទ្រទ្រង់ដល់ ១០ ម្រាមដៃ ។ ផលិត​ផលនេះប្រើអង្គចងចាំ  RAM DDR3 4 GB រួមជាមួយ ឈីពគំនូ​រួម​បញ្ចូលគ្នា  Intel HD 4000 Graphics ។ អ្នកប្រើ ប្រាស់អាចជ្រើស​រើសមួយក្នុងពីរប្រភេទ microprocessor  គឺ   Intel Core i5-3317U ល្បឿន 1,7 GHz និង Core i7-3517U ល្បឿន 1,9 GHz
ក្រៅពីនេះ អតិថិជនអាចជ្រើសរើសរន្ធ SSD ក្នុងចំណុះ 128 GB 256 GB ។ ថ្មដើរភ្ជាប់ជាមួយ Taichi 21 អាចធ្វើ សកម្មភាព ជាប់​រហូត រយៈពេល ៥ ម៉ោង កុំព្យូទ័រមាន ទម្ងន់ 1,25 kg
ក្រៅពី Taichi 21 ក្រុមហ៊ុនផលិតតៃវ៉ាន់នៅមានអនុញ្ញាតិ ឲ្យកក់​ទំនិញ​នូវ​គំរូ laptop ដើរ Windows 8 ផ្សេង មាន ឈ្មោះថា Vivobook ។ ផលិតផលនេះមានតម្លៃចាប់ផ្តើមគឺ 599 USD និង​មាន​គម្រោងដល់ដៃអតិថិជននាថ្ងៃទី 26/10 ខាងមុខ ។
Vivobook បានបំពាក់ microprocessor Core i3-3217U ល្បឿន 1,8 GHz កុំព្យូទ័រមានអង្គចងចាំ RAM DDR3 4 GB និងគំនូរួមបញ្ចូល Intel HD 4000 Graphics ។ អេក្រង់ 11,6 អ៊ីន កំរិតពង្រីក 1.366 x 768 ពិសែល ។ ប្រើប្រាស់hard disk drive ចំណុះ 500 GB ។ ថ្មអាចធ្វើសកម្មភាពជាប់​រហូតរយៈ ពេល ៥ ម៉ោង ៕

Friday, October 12, 2012

Samsung បញ្ចេញឈុត Android ថ្មីនៅអាមេរិកជាមួយម៉ូដែលដ៏រឹងមាំអស្ចារ្យ

One VX ក្រុមហ៊ុនផលិតតៃវ៉ាន់ធ្វើថ្មីដោយ ៣ ឈុត Galaxy Express, Galaxy Rugby Pro និង Galaxy Note II កំណែ AT&T ។ ក្នុងនោះ Rugby Pro ជាម៉ូ​ដែល​​​ដ៏រឹងមាំបំផុតប្រកបដោយលក្ខណៈស្តង់ដារ នៃកងទ័ពអាមេរិក ។
ក្នុងព្រិត្តិការណ៍ទើបតែចាត់តាំងទ្បើងនៅ New York (អាមេរិក) បាន​ប្រ​កាស់ ៣ ឈុត smartphone Galaxy ថ្មីរបស់ក្រុមហ៊ុនសម្រាប់ទីផ្សរ​នៅ​អាមេរិក ។ ឈុតទាំងបីនេះសុទ្ធតែដើរប្រព័ន្ធ  Android និងទ្រទ្រង់ការ​តភ្ជាប់  LTE
ក្រៅពីម៉ូដែល Note II កំណែអាមេរិក ក្រុមហ៊ុនផលិតតៃវ៉ាន់​នៅ​ឧទ្ទេស​នាម​​បន្ថែម Galaxy Express ខ្នាតកណ្តាល និង  Galaxy Rugby Pro
Galaxy Rugby Pro បង្កើតការងឿងឆ្ងល់ជាច្រើននៅពេលបានឧទ្ទេសនាម​ពីគំរូ MIL-STD-810 របស់ កងទ័ពមានលទ្ធភាពការពារធូលី ទឹក ជាតិប្រៃ ឬ​​ការប៉ះទង្គិចខ្លាំង ។ល។ ទូរស័ព្ទមានគ្រោងធ្វើ ដោយ កៅស៊ូក្រាស់ និងប្លង់​ប្រកបដោយច្នុចចុចមិនស្មើគ្នា មានអេក្រង់ ៤ អ៊ីន ប្រើប្រាស់បច្ចេក វិទ្យា Super AMOLED កំរិតពង្រីក 480 x 800 ពិសែល ។ ម៉ូដែលមានកាមេរ៉ា ៥ ​”ចុច” ទ្រទ្រង់ការ តភ្ជាប់ LTE
ម៉ូដែលទីពីរ  Galaxy Express ជាគូប្រកួតរបស់ One VX ដែលទើបតែបាន HTC ប្រកាស់ ។ ម៉ូដែល នេះដើរប្រព័ន្ធ Android 4.0 ថ្មីរបស់ Samsung មាន​អេក្រង់ 4,5 អ៊ីន ជាមួយបចេ្ចកវិទ្យា Super AMOLED Plus ប្រើប្រាស់ឈីព chipset Qualcomm Snapdragon ខួរក្បាលពីរ កាមេរ៉ា ៥​មេហ្គាពិសែល និងថ្ម 2.000 mAh
ផលិតផលចុងក្រោយរបស់ Samsung គឺ Galaxy Note II AT&T ជាមួយ​រូបសណ្ឋាន និងប្លង់ប្រហាក់ ប្រហែលកំណែអន្តរជាតិ ដែលទើបតែ​ផ្សព្វ​ផ្សាយ​ ។ ទូរស័ព្ទប្រើប្រាស់ microprocessor ខួរក្បាល បួន Exynos ល្បឿន 1,6 GHz, RAM 2 GB, camera 8 មេហ្គាពិសែល អេក្រង់ HD ទ្បើងដល់ 5,5 អ៊ីន និង​ទ្រ​ទ្រង់​បណ្តាញ 4G LTE
បច្ចុប្បន្នតម្លៃ និងទីកន្លែងលក់នៃឈុតទាំងបី smartphone Galaxy ថ្មីរបស់ Samsung នៅមិនទាន់ បានប្រកាសទ្បើយ 


HTC ចេញបន្ថែម One VX “ខួរក្បាលពីរ” សម្រាប់ទីផ្សារនៅអាមេរិក

One VX បានបំពាក់ microprocessor ខួរក្បាលពីរ Qualcomm Snapdragon S4អេក្រង់ 4,5 អ៊ីន កំរិត ពង្រីក qHD ម៉ាស៊ីនថត  5 មេហ្គាពិសែល និង​ទ្រ​ទ្រង់​បណ្តាញ 4G LTE
ទន្ទឹងOne X+ កាលពីសប្តារហ៍កន្លងទៅ ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ក៏បានប្រ​កាស​​​​​បន្ថែម​ smartphone Android ថ្មីរបស់ក្រុមហ៊ុនគឺ  One VX ។ ទោះជា​យ៉ាងណានេះជាផលិតផលដែលបាន HTC ចែក ចាយសម្រាប់ទីផ្សារ​អាមេរិក និងឆ្លងកាត់តាមបណ្តាញ  AT&T
យោងតាម Phone Arena តម្លៃគឺជាចំណុចដែលបានសង្កត់ធ្ងន់នៅលើគំរូ  smartphone Android ថ្មី របស់ HTC ។ ផលិតផលនេះមាន​ខួរក្បាលពីរ​ជាមួយឈីព chipset Qualcomm Snapdragon S4ល្បឿន 1,2 GHz អង្គ​ចង​ចាំ 8 GB ថ្ម 1.810 mAh ខ្ពស់ជាង  One X និងទ្រទ្រង់ការតភ្ជាប់  4G LTE ។ អេក្រង់ប្រើបចេ្ចកវិទ្យា  S-LCD 2 ដូច  HTC One X និង One X+ ប៉ុន្តែមាន​កំរិតពង្រីក  qHD 960 x 540 ពិសែលនិងមានទំហំ 4,5 អ៊ីន ។ ម៉ាស៊ីនថត ៥​ មេហ្គាពិសែល ដូចនៅលើ One V
នៅពេលចេញលក់នៅទីផ្សារ  One VX បានដាក់បញ្ចូលជាស្រេច Android 4.0 ប៉ុន្តែនៅពេលខាងមុខ អាចេលើកតម្លើង  Android 4.1 Jelly Bean ។ បច្ចុប្បន្នតម្លៃរបស់ One VX នៅអាមេរិកក៏ពុំទាន់បាន ប្រកាសជាផ្លូវការ 

Monday, October 8, 2012

Archos 97 Xenon ប្រើ microprocessor 1,4 GHz

នេះគឺជាគំរូ ​ tablet​ ទីពីរ បានដាក់ឈ្មោះតាមអង្គធាតុគីមី ក្នុងចំ​ណោម​​”គ្រួសារ” Elements របស់ Archos ក្រោយ  97 Carbon
ចំណុចក្រាស់បំផុតនៅលើ Archos 97 Xenon មានខ្នាត 11,5 mm ក្នុង​ពេល​ទម្ងន់របស់ផលិតផលគឺ 650 gram ។ កុំព្យូទ័របានបំពាក់ micro​​​​processor ល្បឿន 1,4 GHz រួមជាមួយអង្គចងចាំ RAM 512 MB ។ ផលិតផលនេះ​ប្រើប្រាស់អេក្រង់ចរន្តឆក់ច្រើនចំណុច IPS 9,7 អ៊ីន សមាមាត្រ 4:3កំរិត​ពង្រីក 1.024 x 768 ពិសែល និងទទួលស្គាល់​បាន​​​​​​​កាយវិការម្រាមទាំងប្រាំ​ក្នុង​ពេលតែមួយ ។ ប្រព័ន្ធប្រតិបត្តិការ​ប្រើនៅលើ 97 Xenon គឺ Android 4.0 Ice Cream Sandwich
ក្នុងពេលនោះ ចំណុះអង្គចងចាំក្នុងរបស់ Archos 97 Xenon គឺ 4 GB អាច​បើក​ទូលាយដោយរន្ធដោត micro SD/SDHC  ទ្បើងដល់ 32 GB ។ កុំព្យូទ័រ​បន្ទះថ្មីរបស់ Archos មានកាមេរ៉ាខាងមុខ និងខាងក្រោយ កំរិតពង្រីក 0,3 និង 2 មេហ្គាពិសែល ។ កុំព្យូទ័រ​ទ្រទ្រង់ការតភ្ជាប់​នានាដូចជា Wi-Fi គំរូ n, 3G, GPS និង USB 2.0។ ថ្មរបស់ Archos 97 Xenon អាចសកម្មភាពរហូត ៨ ម៉ោង និងស្តាប់ចម្រៀងក្នុង ២០ ម៉ោងជាប់គ្នា ។ បច្ចុប្បន្នក្រុមហ៊ុន​ផលិត​ក៏ពុំទាន់បាន​ប្រកាស​ពី​តម្លៃ​​​​ផលិតផលនេះទ្បើយ ៕

5 កុំព្យូទ័របន្ទះមានអេក្រង់ហ្មត់អស្ចារ្យ

Amazon Kindle Fire HD 8.9 ទើបតែបង្ហាញ់ខ្លួនមានដង់ស៊ីតេ ចំណុច រូបមិន​ចាញ់​  iPad 2012 ប៉ុន្មានទ្បើយ ក្នុងពេលដែលគំរូកំព្យូទ័រ​នៅ​សល់​​​​ទាំង​នេះ​សុទ្ធ​តែ​មានអេក្រង់ ខ្នាតគំរូ Full HD
ក្រោយពេល iPad 2012 បង្ហាញ់ខ្លួនជាមួយកំរិតពង្រីកទ្បើងដល់ 2.048 x 1.536 ពិសែល មានកុំព្យូទ័របន្ទះ Android ជាច្រើនក៏បង្ហាញ់​ខ្លួនជាមួយ​កំរិត​​ពង្រីក​ឈានដល់គំរូ Full HD ។ ម៉ូដែលថ្មីបំផុតគឺ Amazon Kindle Fire HD 8.9 អាស្រ័យលើខ្នាតអេក្រង់ប្រភេទតូច 10,1 អ៊ីនពេញនិយម ហេតុ​នេះមានដង់ស៊ីតេចំណុចរូបតិចតូចបំផុត បើប្រៀបធៀបនឹងផលិតផល​របស់ Apple 
បញ្ជី ៥ គំរូកុំព្យូទ័របន្ទះមានអេក្រង់កំរិតពង្រីកខ្ពស់បំផុតនាពេល​បច្ចុប្បន្ន
បានបង្ហាញ់ខ្លួននៅដើមខែមុន Kindle Fire HD 8.9  គឺជាមួយក្នុង​ចំណោម​គំរូ tablet ដើរ Android មានអេក្រង់ខ្នាត 8,9 អ៊ីន កុំព្យូទ័រ​នេះមានកំរិត​ពង្រីក​ទ្បើងដល់ 1.920 x 1.200 ពិសែល ដង់ស៊ីតេ​ចំណុចរូប 254 ppi ។ ក្រៅពីការប្រើប្រាស់ឃឿនផ្ទៃ IPS ដែលបាន​វាយតម្លៃខ្ពស់ ក្រុមហ៊ុន​ក៏​បាន​ឲ្យដឹងថា ប្រភេទអេក្រង់ថ្មីបាន​ប្រើ​​​ប្រាស់​​​​មានតម្រងបែកខ្ញែកជាពីរ ជួយកាត់បន្ថយបាតុភូតស្រវាំងរូប 25% បើធៀបនឹងកំណែចាស់ ។
កុំព្យូទ័រនេះមានវត្តមាននៅលើទីផ្សារក្នុងតម្លៃប្រហែល 350 USD
ចំណុចសំខាន់បំផុតរបស់ iPad គឺការលើកកំពស់កំរិតពង្រីកអេក្រង់​ទ្បើង​ច្រើនដងថែមទៀត ។ ឈីពគំនូខួរក្បាលបួនដើម្បីដោះ​ស្រាយរូបភាព​ធំៗ ពេលវេលាប្រើថ្មក៏ទ្វេដង ។ ការផ្លាស់ប្តូររបស់ Apple បានធ្វើឲ្យក្រុម​ហ៊ុន​មានការផលិតលើសលប់ជាងគូប្រកួត​ផ្សេងៗ ។
អេក្រង់ 9,7 អ៊ីន កំរិត​ពង្រីក 2.048 x 1.536 ពិសែល ចំណុចរូប  264 ppi ។​ផលិតផលមានតម្លៃ 580 USD សម្រាប់កំណែ Wi-Fi និង  710 USD សម្រាប់កំណែ 4G
 បានប្រកាស់នៅតាំងពិពណ៌ CES 2012ចរន្ត Iconia Tab របស់ Acer ទទួល​ម៉ូដែលមានអេក្រង់គំរូ  Full HD បានទ្រទ្រង់ដោយឈីព Nvidia Tegra 3 និង​ដើរលើមូលដ្ឋាន Android 3.0 ។ ផលិតផលនេះ​ពុំទាន់បានលក់នៅ​លើ​​​ទីផ្សារ​ ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224ppi ។​ 
Asus Transformer Pad Infinity LTE

Transformer Pad Infinity គឺជាកុំព្យូទ័រ “ បងប្អូន ” ជាមួយនឹង  Transformer Prime មានប្លង់ជិតប្រហាក់ប្រហែលគ្នា ប៉ុន្តែអេក្រង់មានកំរិតខ្ពស់ជាង ឈាន​​​ដល់គំរូ Full HD 1.920 x 1.200 ពិសែល ។ ទន្ទឹងអេក្រង់ ផលិតផល​នេះនៅមានកំណែ 3G/LTE ។ និងក៏មានការទ្រទ្រង់កំលាំងដោយឈីព Qualcomm ជំនួសឲ្យ  Nvidia Tegra 3
តម្លៃពុំទាន់បានប្រកាស ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​ 
Huawei MediaPad មានអេក្រង់ 10  អ៊ីន កំរិត​ពង្រីក Full HD (1.920 x 1.200 pixel) ជាមួយឃឿន IPSHuawei ប្រើប្រាស់សម្រាប់តែ​ផលិតផលរបស់ ខ្លួន microprocessor ខួរក្បាលបួន មានឈ្មោះថា K3V2 ផ្តល់នូវកំរិតពង្រីកខ្ពស់ ផលិតផលនេះប្រើប្រាស់​គេម​អាលុយ​​​​មីញ៉ូមសណ្ឋាន unibody ជា មួយកំរិតស្តើង  8,8 mm ។ អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​