Saturday, July 28, 2012

Samsung ឈានជិតដល់ការប្រកាសទូរស័ព្ទ អេក្រង់ស្វិត

ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការផលិតអេក្រង់​​ AMOLED  ជំ​​​​​នាន់ថ្មីមាន​លទ្ធភាព​បត់បែន  ចាប់ពីត្រីមាសទី  III/2012 ។ ដំណើរ​​ការនេះបានចាត់ទុកជាជំហានដំបូង​របស់  Samsung ក្នុង​​​​​​ផែនការបង្ហាញ់ផលិតផល smartphone មានអេក្រង់​ដែល​​​អាច​​​​​​​​បត់បែនបាន នៅចុងឆ្នាំនេះ ។ 

យោងតាមកាសែត DDaily (កូរ៉េ) ប្រភេទនេះស្តើងត្រឹមតែ 0,6 mm ស្មើ 1/3 បើ​ប្រៀប​​ធៀបនឹង AMOLED TFT LCD (1,8mm) ក្រៅពីនេះ គុណ​សម្បត្តិ​របស់​វា​គឺ​មាន​កំរិតថេរ និងរឹងមាំ ពុំងាយ​បាក់បែក ប៉ុន្តែជាជំហានដំបូង អេក្រង់នេះត្រូវបានគ្របដណ្តប់​បន្ថែម​ដោយស្រទាប់កែវមិនស្វិត បណ្តាល​ឲ្យមានបន្ថែម​កម្រាស់​ទ្បើងដល់  1 mm
Samsung បានឲ្យដឹងថា  YOUM បានផលិតលើមូលដ្ឋាន​បចេ្ចក​វិទ្យា transistor ផ្នែកស្តើង (TFT) ធ្វើអេក្រង់មានកំរិតស្តើង (៤ ស្រ​ទាប់) ជាង  LCD (៦ ស្រទាប់) ។​ ខុសនឹង OLED ប្រើប្រាស់ ២ ស្រ​​​​ទាប់កែវ  YOUM បត់បែនបានដោយប្រើជ័រមកជំនួស ហេតុ​នេះវាស្រាល និងមាំជាង ៕

No comments:

Post a Comment