Friday, July 6, 2012

ប្រៀបធៀបពីកំរិតថេរ iPhone 4S, Galaxy S III និង One X

ទូរស័ព្ទ​ទាំង​បី​របស់ Apple, Samsung, HTC បាន​យក​ទៅ​ទម្លាក់​ពី​កំពស់​ ១ ដល់ ១.៥​ម៉ែត្រ ដោយ​​​​​​​របៀប​ដាក់​ផ្ងា ដាក់​ផ្កាប់ និង​ដាក់​ទទឹង​ទូរស័ព្ទ។

បន្ទាប់​ពី​ការ​សាក​ល្បង iPhone 4S ត្រូវ​ប្រេះ​បន្តិច​បន្តួច​នៅ​លើ​អេក្រង់ ប៉ុន្តែ​នៅ​តែ​មាន​សកម្មភាព​​ធម្មតា។ ចំពោះ Samsung Galaxy S III ត្រូវ​ខូច​ទាំង​ស្រុង អេក្រង់​មិន​អាច​ដំណើរការ​បាន។ HTC One X ចាត់​ទុក​ថា​មាន​កំរិត​ថេរ​បំផុត ក្រោយ​ពី​ទម្លាក់​គ្រាន់​តែ​ត្រូវ​មាន​ស្នាម​កូត​ពីរ​បី​​កន្លែង​ប៉ុណ្ណោះ។

ពីមុន វ៉ីបសាយ Androidauthority ក៏​​បាន​ធ្វើ​ការ​សាកល្បង iPhone 4S និង Galaxy S III ដូច​​​របៀប​ខាង​លើ លទ្ធផល iPhone 4S ត្រូវ​បែក​ខ្ទេច​នៅ​ពេល​អេក្រង់​មាន​ទិសសំដៅ​ទៅ​ដី ប៉ុន្តែ​​​​នៅ​តែ​ដំណើរការ​ជា​ធម្មតា។ ក្នុង​ពេល​នោះ Galaxy S III ក៏​ត្រូវ​បែក​ខ្ទេច ប៉ុន្តែ​មិន​អាច​​​​ដំ​ណើរការ​បាន៕

No comments:

Post a Comment