Friday, August 31, 2012

កុំព្យូទ័រ all-in-one ដើរ Windows 8 របស់ Samsung

ក្រុមអ្នកផលិតប្រទេសកូរ៉េទើបតែឧទេ្ទសនាមគំរូ Series 5 និង​ពីរ​​​​​​​​​ម៉ូដែល Series 7 ជាមួយ micro processor Core i3, i5 និង i7 មាន RAM 4, 8 និង 16 GB
Samsung ទើបតែឧទេ្ទសនាមពិតប្រាកដពីរគំរូកុំព្យូទ័រ  all-in-one រួម​​មាន Series 5 និង Series 7។ បើតាម Engadget បណ្តាគំរូ Series 7 ធ្លាប់បានតាំងពិព៌ណនៅព្រិត្តិការណ៍  Computex ដែល​ប្រព្រិត្តទ្បើងក្នុងខែមិថុនាកន្លងទៅនៅប្រទេសតៃវ៉ាន់ ។
ម៉ូដែល Series 7 មានពីរកំណែ ខ្នាត 23និង 27 អ៊ីន។ គំរូ​កុំព្យូទ័រ​​ទាំងពីរនេះបានបំពាក់អេក្រង់ កំរិតពង្រីក 1080p ។ ក្នុងនោះ ម៉ូ​ដែល 23អ៊ីន ប្រើប្រាស់ microprocessor Core i5, RAM 6 GB , hard disk drive  1 TB គំនូរួមបញ្ចូល Intel HD Graphics 4000 និង​មានតម្លៃ  1.099 USD ។ គំរូ 27  អ៊ីនមានតម្លៃ 1.699 USD ដែល​មានរូបសណ្ឋាន chip Core i7, RAM 8 GB , hard disk drive  1 TB និង card គំនូមាន VRAM 16 GB
ចំពោះ Series 5 ផលិតផលនេះមានតែមួយខ្នាតគឺ 21,5 អ៊ីន។ មា​នរូបសណ្ឋាន Core i3, RAM 4 GB, hard disk drive  500 GB ។​តម្លៃ​លក់នៃកុំព្យូទ័រ  all-in-one Series 5 គឺ  749 USD
បើតាមគម្រោង គំរូកុំព្យូទ័រថ្មីទាំងបីរបស់ Samsung នឹងបានលក់​ពិតប្រាកដនៅសហរដ្ឋអាមេរិក នាថ្ងៃទី 26/10 ខាងមុខ ៕

Tuesday, August 28, 2012

Facebook លើកកំពស់កិច្ចអនុវត្តនៅលើ iOS និង Android

រូប​​​ភាព​ជាក់ស្តែងកិច្ចអនុវត្ត Facebook កំណែ  5.0 លើ iOS  
នៅពេលលើ Android មានការផ្លាស់ប្តូរបន្តិចបន្តួច​ កំណែនៅ​លើ iOS បានដាក់បញ្ចូលទាំងទិន្នផល សម្រាប់សកម្មភាពរលូន និង​លឿន​​​​ជាងកំណែចាស់ ។
ពិតជាត្រឹមត្រូវដូចពត៌មានបានបញ្ចេញមុននោះ Facebook បាន​ដំ​​ណើរការលើកកំពស់កិច្ចអនុវត្តបណ្តាញសង្គម នៅលើប្រព័ន្ធ​ប្រ​តិ​​បត្តការ iOS ​របស់ Apple ។ ទន្ទឹងនោះ Facebook លើ Android ក៏ មានកំណែដាក់បញ្ចូលថ្មីដោយមានការផ្លាស់ប្តូរ​បន្តិច​បន្តួច ។
ក្នុងការលើកកំពស់នេះ កិច្ចអនុវត្តលើ iOS ត្រូវបានកត់សម្គាល់​ជាង ពីព្រោះ Facebook ប្រើប្រាស់ទម្រង់កម្មវិធី Objective-C តាម​គំរូរបស់ Apple ដើម្បីស្ថាបនាកិច្ចអនុវត្តរបស់ខ្លួន មិនមែនប្រើ​ទម្រង់ HTML5 ដូចកំណែចាស់ទ្បើយ ។ ជាមួយការផ្លាស់ប្តូរនេះ​កិច្ចអនុវត្ត Facebook អាចសកម្មភាពរលូន​ និងលឿន ។
តាមការឧទ្ទេសនាមពី  Facebook បានលើកទ្បើងនៅលើ  App Store កំណែ Facebook 5.0 ថ្មីសម្រាប់ល្បឿនត្រួតពិនិត្យពត៌មាន Feed លឿនជាងមុនច្រើន រួមបញ្ចូលបន្ថែមលក្ខណៈពិសេស​គឺ​ការ​ប៉ះលើ Bannerដើម្បីធ្វើថ្មី បើកមើលរូបភាពយ៉ាងលឿន និង​​ការ ត្រួតពិនិត្យនៅលើ Photo របស់ iOS ។ រាល់ពត៌មានពី  Notification​​​​​​​​ អនិញ្ញាតការដាក់បញ្ចូលផ្ទាល់ក្នុងល្បឿនលឿនជាងមុន ទន្ទឹងនោះ ការប្រទាក់គ្នារបស់ Facebook នៅលើ iOS ក៏បានធ្វើថ្មី ដូចជាប្រ ទាក់ TimeLine ឲ្យ iPad។ អ្នកប្រើប្រាស់ក៏អាច share រូប​​​ភាព​តាម រយៈជូនសារនៅលើ  Facebook
ក្នុងពេលកំណែលើ  iOS មានការលើកំពស់ជាច្រើនទាំង​លក្ខ​ណៈ​ពិសេស ទាំងទិន្នផល  កំណែលើ  Android មានត្រឹមតែ​​ការ​ដាក់ បញ្ចូល បន្តិចបន្តួច ការកែលំអលក្ខណៈបង្កើតហេតុ​ការណ៍ ការរំលែករូបភាព និងបំពេញបន្ថែមនាទីផ្ញើររូបភាព បន្ថែម​និមិត្ត​រូប Emoji នៅពេលបញ្ជូនសារ ៕ 

Friday, August 24, 2012

Microsoft អាចផលិត ៣ លាន tablet Surface នៅក្នុងឆ្នាំនេះ

ក្រុមហ៊ុនផ្នែកទន់របស់អាមេរិក ​អាចត្រូវតែបើកទូលាយ បណ្តាញ ចែក​ចាយដើម្បីលក់ឲ្យអស់ចំនួន tablet នេះជំនួសការផ្សព្វផ្សាយ តាមតែ  Microsoft Store
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDCឲ្យដឹងថា Microsoft អាចផលិតជាង ៣ លាន​​កុំព្យូទ័របន្ទះ Surface ក្នុងឆ្នាំនេះ ។ Bob O' Donnell ជាអ្នក វិភាគ​របស់  IDC បានឲ្យដឹងថាតួរលេខនេះគឺរួមទាំងពីរកំណែប្រើ ឈីព​មូលដ្ឋាន x86 របស់ Intel ផង  ARM ផង ។ អ្នកវិភាគរូបនេះ​ក៏បន្ថែមថា ជាមួយ​ចំនួនកុំព្យូទ័របន្ទះទាំងនោះ Microsoft អាច​ត្រូវ​​​​ពឹងដល់បណ្តាញលក់​រាយប្រពៃណី ។
យោងតាមការព្យាករណ៍របស់អ្នកវិភាគ  IDC ក្រុមហ៊ុន Microsoft អាច លក់ Surface ដើរ Windows RT ក្នុងតម្លៃ  199 USDBob O'Donell ព្យាករណ៍ថា “ ផ្នែកsotfware ”​ អាចលក់ Surface តាម​ពីររបៀប ៖ “ទិញ​ដាច់” ក្នុងតម្លៃស្មាន 599 USD ឬតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា​ពីបណ្តាញ។មុននោះ Hal Berenson អតីត​ជាអ្នក​គ្រប់គ្រងរបស់  Microsoft បានឲ្យដឹងថា ការ Surface ដើរ Windows RT លក់ក្នុងតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា​គឺ​ពិត​ជាមានកើតទ្បើង ។
ទោះជាយ៉ាងណាក្តី លោក Bob O'Donell គិតថាប្រសិនបើ Surface កំ​​ណែ Windows RT លក់ក្នុងតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា ទើប​ម៉ូដែលនេះអាចមិនបានសម្រេច ។ ព្រោះមូលហេតុ​អ្នក​​ប្រើ​ប្រាស់​​​មិន​ចង់​ចំណាយលុយច្រើន​ចំពោះ​កិច្ចសន្យា​សេវាកម្ម ។
បន្ថែមលើនោះ ក្រៅពី Surface ក្រុមហ៊ុន Microsoft នៅស្ថិតក្នុង​ដៃ​ecosystem​ មួយរួមមានបណ្តាដៃគូផលិតកុំព្យូទ័រ Windows ផ្សេងៗ ។ ប្រសិនបើក្រុមហ៊ុនទាំងនេះបញ្ចុះតម្លៃលក់កុំព្យូទ័រ Windows ចុះក្រោម មួយកំរិតហួសការកំណត់ ការជំនួញផ្នែក sotfware របស់ Microsoft អាចត្រូវរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ ក្នុងពេល នេះជាផ្នែកមួយដែលក្រុមហ៊ុនប្រមូលផ្តុំខ្លាំងបំផុត​ មិនមែនការ​ផលិត​​ hardware  នោះទេ ។
បច្ចុប្បន្ន Microsoft ក៏ពុំទាន់បញ្ជាក់ច្បាស់គ្រប់ពត៌មានស្តីពី​ផលិត​ផល​​ នេះទ្បើយ៕

Galaxy S II មានកំណែលើកកំពស់ជាមួយអេក្រង់ 4,52 អ៊ីន

Galaxy S II Plus គឺជាកំណែលើកកំពស់ ឈីពខួរក្បាលពីរ ល្បឿន ​1,5 GHz និងអេក្រង់ធំជាង  Galaxy S II គោល  ផលិតផលទើបតែ ​លេច​មុខ​ទ្បើងនៅ Chile ក្នុងតម្លៃលក់ចេញ ជាង 730 USD
យោងតាមពត៌មានពីបណ្តាញ VTR នៅ Chile, Galaxy S II Plus ត្រូវ បាន Samsung បំពាក់ microprocessor Exynos ខួរក្បាលពីរ ល្បឿន ​1,5 GHz ​ខ្ពស់​ជាង​បន្តិចបើធៀបជាមួយឈីព 1,2 GHz នៅកំណែ​គោល  I9100 ។ ផលិតផលនេះមាន  RAM 1 GB អង្គចងចាំ 16 GB កា​​​​​​មេរ៉ា 8 “ ចុច” ជាពិសេសដើរប្រព័ន្ធប្រតិបត្តការ  Android 4.0
បច្ចុប្បន្នពុំទាន់ដឹងច្បស់ថា តើ  Galaxy S II Plus ត្រូវបាន Samsung ផ្សព្វ​ផ្សាយយ៉ាងទូលំទូលាយនៅទីផ្សារផ្សេងៗទៀតដែរឬទេ ? ប៉ុន្តែ​ម៉ូដែល​​ក៏ចាប់ផ្តើមបាន  VTR លក់ចេញក្នុងតម្លៃប្រហាក់​ប្រ​ហែល  734,34 USD

Monday, August 20, 2012

LG បង្ហាញ់វត្តមាន Optimus Vu កំណែអន្តរជាតិប្រើ Tegra 3

ខុសនឹងកំណែ CDMA ដែលបានលក់ចេញ OptimusVu កំណែអន្តរ​ជាតិ​​​​​​​​នឹងចេញលក់នៅខែកញ្ញានេះបានបំពាក់ microprocessor  ខួរ​​ក្បាល ៤​​ Tegra 3ដូច​​​​​នៅ​​លើ Optimus 4X HD HTC One X
ក្រោយរយៈពេលជិតកន្លះឆ្នាំផ្សព្វផ្សាយនៅទីផ្សារកូរ៉េ ជាមួយ​កំណែ “ក្នុងស្រុក”​ ប្រើបណ្តាញ CDMA និងប្រើ microprocessor ខួរក្បាល ​២​របស់ Qualcomm Optimus Vu ថ្មីបាន LG បង្ហាញ់ខ្លួន និងមាន​គម្រោង​ចេញ​លក់នៅទីផ្សារអឺរុប អាស៊ី អាហ្រ្វិក អាមេរិក មជ្ឈឹមបូព៌ា នាខែ​កញ្ញា​ខាងមុខ ប៉ុន្តែពុំទាន់ឲ្យដឹងពីតម្លៃ ។
ខុសនឹងការប្រកាសនៅដើមឆ្នាំ Optimus Vu កំណែអន្តរជាតិ​បាន​បំពាក់ microprocessor  ខួក្បាល ៤​​  Tegra 3 ជំនួសឲ្យ Qualcomm MSM 8660 ខួរក្បាលពីរ ។ការតភ្ជាប់ LTE ត្រូវបានលប់ចោល ។ ក្នុងពេលនោះ ឧបករណ៍ផ្សេងៗដូចជា RAM, camera ឬអេក្រង់​នៅរក្សាដដែល ។ អង្គចងចាំ 32 GB, camera កំរិតពង្រីក 8 “ចុច” នៅខាងខ្នង និង camera បន្ទាប់បន្សំ 1,3 មេហ្គាពិសែលនៅ​ផ្នែក​ខាងមុខ ។
Optimus Vu គឺជា smartphone អេក្រង់ធំបំផុតរបស់ LG និងក៏ជាគូ​បដិបក្ខ​​​របស់  Samsung Galaxy NoteOptimus Vu មានអេក្រង់ IPS ធំ​ធូលាយ ដល់ ៥ អ៊ីន ប៉ុន្តែសមាមាត្រអេក្រង់គឺ 4:3 (1.024 x 768 pixel) ហេតុនេះម៉ូដែលមកពី LG មានរូបរាង ៤ ​ជ្រុងស្មើរ ។ មានកម្រាស់ 8,5 mm និងទម្ងន់  168 gram

រូបភាពជាក់ស្តែង Motorola Photon Q ទើបតែបានផ្សព្វផ្សាយ

នេះគឺជា smartphone Android ប្រអប់វាយអក្សរ QWERTY ទំនើបបំ ផុត​របស់ Motorola ទូរស័ព្ទនេះទើបតែមានមុខនៅប្រទេសអាមេរិក ក្នុង​តម្លៃ 199 USD ភ្ជាប់ជាមួយកិច្ចសន្យាជាវប្រចាំ ។
Motorola PhotonQ បានបំពាក់ microprocessor ខួរក្បាលពីរ ល្បឿន 1,5​​​ GHz, RAM 1 GB អង្គចងចាំ 8 GB និងអេក្រង់ 4,3 អ៊ីន កំរិត​ពង្រីក qHD ម៉ាស៊ីនថត 8 “ចុច” មានលទ្ធភាពថតវីដេអូ Full HD និងតភ្ជាប់  NFC
ចំណុចលេចធ្លោនៅលើ Photon Q គឺប្រអប់វាយអក្សរ QWERTY ដូច​នឹង​ចរន្ត Milestone អនុញ្ញាតិឲ្យអ្នកប្រើប្រាស់បញ្ចូលទិន្នន័យ​យ៉ាង​ងាយ​​ស្រួល Photon Q គឺជាម៉ូដែល World Phone ហេតុនេះ​ទ្រទ្រង់​រន្ធដោត SIM GSM សកម្មភាពលើ ៤ ​រលកធាតុអាកាស និងទ្រទ្រង់​ការតភ្ជាប់  HSPA. 

Thursday, August 16, 2012

Samsung បង្ហាញ់ microprocessor ខួរក្បាលពីរដំបូងបំផុតប្រើស្នូល Cortex A15

ទោះបីមានស្នូលពីរ ប៉ុន្តែ microprocessor Samsung Exynos 5 Dual មាន​លទ្ធភាព​​ផ្តិតអារម្មណ៍ជាង អាស្រ័យដោយឈីព ខួរក្បាលពីរ Cortex A15 ល្បឿន 1,7GHz  រួមជាមួយគំនូរ Mali-T064 ជំនាន់ថ្មី ។
Exynos 5 Dual មានឈ្មោះសម្ងាត់ 5250 និងជា SOC ដំបូង បំផុតមាន​រចនា​ខួរក្បាលពីរប្រើស្នូល ARM Cortex A15 ។ ផលិតផលនេះគ្រោងនឹងបាន​ក្រុមហ៊ុន​កូរ៉េបំពាក់នៅលើ ចរន្ត  smartphone និងកុំព្យូទ័របន្ទះជំនាន់ថ្មី ។
Exynos 5 Dual មាន​លទ្ធភាព​​ផ្តិតអារម្មណ៍ និងសក្តិសម ដើម្បីបន្តវេន ៤ ស្នូល Exynos 4 ដែលកំពុងបាន​ Samsung ប្រើប្រាស់នៅលើ Galaxy S III ។ ​Exynos 5 Dual ក៏បាន ស្ថាបនាទ្បើងតាមរចនាឈីព 32 nm ប៉ុន្តែមាន CPU ដែល ជា Cortex A15 ខួរក្បាលពីរ ល្បឿន 1,7 GHzដើរភ្ជាប់ micro processor គំនូរ​(GPU) ថ្មី Mali-T604 ផលិតដោយ ARM
T604មិនត្រឹមតែលឿនជាង Mali-400 MP របស់ Exynos ស្នូល ៤ ថែមទាំង​ទ្រទ្រង់ OpenGL ES 3.0, OpenVG 1.1, Open CL 1.1 និង DirectX 11និង​ការ​បំ​​ពាក់យ៉ាងហ្មត់ចត់ សម្រាប់កុំព្យូទ័របន្ទះ Windows RT ។ ចំណុចខ្លាំងរបស់ microprocessor គំនូរនេះគឺ នៅរក្សាការលើកកំពស់កំរិត ពង្រីក​ទ្បើង​ដល់ 2.560 x 1.600 ពិសែល ។
ទន្តឹងនោះ microprocessor ខួរក្បាលពីរ Exynos 5 Dual នៅ មានការ​ទ្រទ្រង់​​​ចំណុចប្រទាក់គ្នា USB 3.0, SATA III ដោះ លេខកូដ និងប្រើបាន  video Full HD 1.080p60 ទ្រទ្រង់ RAM LPDDR3 800MHz អង្គចងចាំមាន  12.8GB/s, HDMI 1.4, Wi-Fi Display និងរបស់របរផ្សេងៗ ទៀត ។
យោងតាម GSM Arena, microprocessor ខួរក្បាលពីរ Exynos 5 Dual អាច​បានបំពាក់នៅលើ tablet ថ្មីមួយទៀត របស់ Samsung បានបង្ហាញ់ខ្លួន​នៅ​ចុងឆ្នាំនេះ ៕

ទូរស័ព្ទឆ្លាត Xperia Neo L និង Go របស់ក្រុមហ៊ុនពិតប្រាកដ

ពីគំរូ smartphone ជាទូទៅរបស់ Sony ត្រៀមមានវត្តមាននៅ លើទីផ្សារ ។ Xperia Neo L មានតម្លៃសមរម្យ ដើរ Android 4.0 ចំពោះ Xperia Go អាចការពារមិនឲ្យទឹក ឬ ធូលីចូល បាន និងមានកម្លាំងការពារកំដៅ​ទៀត​ផង ។
Xperia Go និង Neo L ​គឺជា smartphone ដំបូងបំផុតក្នុងចរន្ត ផលិតផល​ពាក់​​កណ្តាលចុងឆ្នាំ 2012 របស់ Sony ។ ពីរគំរូ ដែលបន្តទៀតគឺ Acro S និង Ion មានគម្រោងបង្ហាញ់វត្ត មាននៅចុងខែសីហាឬដើមខែកញ្ញា ដែល​​​​​​​មា​នរូបសណ្ឋាន រឹងមាំជាង ។
Xperia Go និង Neo L ​ប្រកួតប្រជែងនៅលំដាប់ក្រុមមធ្យម ដែលជាកន្លែង smartphone ដើរ Android កាន់តែច្រើនទ្បើង ពីមួយថ្ងៃទៅមួយថ្ងៃ ។គំរូ NeoLនឹងផ្លស់ប្តូរឲ្យ NeoV ដែល កំពុងលក់នៅលើទីផ្សារ ទូរស័ព្ទមានអេក្រង់​ធំជាង  ចំពោះ Xperia Go ជាការបន្តវេនកំណែ Active ប៉ុន្តែមានលក្ខណៈ​ឆើតជាង ។
Xperia Neo L មានតម្លៃ 325 USD គឺជា smartphone ថោក បំផុតក្នុងឆ្នាំនេះរបស់ Sony ។ លក្ខណៈពិសេសគួរកត់សំ គាល់បំផុតនៃផលិតផលនេះគឺ ប្រព័ន្ធប្រតិបត្តការ​​​ Android 4.0 Ice Cream Sandwich ។ ក្រុមហ៊ុននេះក៏បើកទូលាយ​អេក្រង់ទ្បើងដល់ ៤ អ៊ីន ជាមួយបច្ចេកវិទ្យា Bravia​ ។ ដំ​ណើរ​​ការ លើ​ឈីព 1GHz ម៉ាស៊ីនថត ៥ “ចុច” និងទ្រទ្រង់​ការតភ្ជាប់យ៉ាងគ្រប់​គ្រាន់ ។ ក្នុងពេលនោះ Xperia Go បាន​កត់សម្គាល់ពីលក្ខណៈ​ពិ​សេស​​គឺការពារ​មិន​ឲ្យទឹក​ឬធូលី​ចូលបាន ។
គំរូ smartphone ពី Sony ដើរលើឈីព dual core ល្បឿន 1GHz មានអង្គចងចាំ 4 GB និងទ្រទ្រង់រន្ធដោតផ្លាស់ ។ អេក្រង់​របស់ Go មានខ្នាត 3,5 អ៊ីន សមាមាត្រ 4:3 ដូច​ iPhone ប៉ុន្តែកំរិត​ពង្រីកត្រឹមតែ 480 x 320 ពិសែល ។ ទោះជាយ៉ាងណាក្តី គុណភាព​បង្ហាញ់លើទូរស័ព្ទបានល្អ​គឺអាស្រ័យលើបច្ចេកវិទ្យា Bravia ម៉ូដែលនេះ​មាន​​ម៉ាស៊ីន​ថត  5  មេហ្គាពិសែល ។
Sony បានឲ្យដឹងថា Go អាចត្រាំក្នុងទឹកជម្រៅ ១ ​ម៉ែត្រ រយៈពេល ៣០​នាទី ។ ជាពិសេសអេក្រង់របស់ម៉ូដែល​នេះ​អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ប៉ះ​បាន​និងប្រើបាន​ល្អនៅ​ពេល​ត្រូវទឹកឬសើម ។
ដើម្បីការពារ​មិន​ឲ្យទឹកឬធូលីចូលបាន Go បានរុំជិត​គ្រប់​​​រន្ធប្រទាក់គ្នា ។ ក្រៅពីនេះ អូប៉ាល័រ និង micក៏ត្រូវបាន​ការ​​​ពារដោយស្រទាប់ពិសេស ។ Xperia Go និងចេញលក់​ជាមួយ Neo L នៅក្នុងសប្តារហ៍នេះ តម្លៃរបស់​វាគឺ 425 USD