Thursday, July 5, 2012

iPad Mini តម្លៃថោក នឹងផ្សព្វផ្សាយនាខែតុលាខាងមុខ

ផលិតផលអាចមានខ្នាតអេក្រង់  7-8 អ៊ីន  ប៉ុន្តែគ្មានកំរិតពង្រីកខ្ពស់ដូច  iPad 9,7 អ៊ីន ជំនាន់ទី ៣ ។ គោលដៅរបស់  Apple គឺរារាំងមិនឲ្យក្រុមហ៊ុន  Google, Microsoft និង Amazon ទទួលបានតួនាទីសំខាន់លើវិស័យ  tablet ។ ឧបករណ៍​ថ្មីនេះអាចមានតម្លៃកៀកនឹងតម្លៃ  200 USD របស់ Nexus 7 និង Kindle Fire

មានប្រភពពត៌មានជាច្រើនបានអះអាងពីស្ថេរភាពរបស់ iPad Mini.
Shaw Wu ជាអ្នកជំនាញខាងវិភាគនៃក្រុមហ៊ុន Sterne Agee & Leach បានវាយ​តម្លៃថា “ នេះគឺជាសុបិនដ៏អាក្រក់សម្រាប់ក្រុមហ៊ុនផលិត tablet នានា។ ការ​ប្រកួត​ប្រជែងកំពុងឋិតនៅលើកណ្តាប់ដៃរបស់ Apple ” ។
ចាប់តាំងពី iPad បានលក់ចេញក្នុងខែ 4/2010, Apple បានទទួលដល់ 61% ភាគ ហ៊ុននៅលើទីផ្សារ ។ DisplaySearch ក៏ព្យាករណ៍ថានឹងទទួលបាន 66,4 កោត  USD ក្នុងឆ្នាំ  2012 ។ អ្នកជំនាញ Richard Shim របស់ក្រុមហ៊ុន​ស្រាវជ្រាវ​នេះ​បានឲ្យដឹងថា អេក្រង់  7,85 អ៊ីនកំពុងបានផលិតក្នុងចំនួនធំ  និងរំលែកលើ CNet ថា “យើងខ្ញុំជឿជាក់ថា នោះគឺជាប័ណ្ណជាវទំនិញរបស់ Apple។ យើងខ្ញុំ​មិនដឹង​ឈ្មោះ​ឧបករណ៍នោះ ប៉ុន្តែវាពិតជាកុំព្យូទ័របន្ទះ ” ៕

No comments:

Post a Comment