Friday, August 3, 2012

ទូរស័ព្ទ Galaxy S III ខ្នាតតូចមានស៊ីមពីរបង្ហាញខ្លួន

Samsung ត្រៀមលក្ខណៈបញ្ចេញ  smartphone Galaxy S Duos (S7562) មានរូប​សណ្ឋានដូចម៉ូដែលថ្នាក់ខ្ពស់  S III ប៉ុន្តែតូចជាង ជាមួយអេក្រង់ ៤ ​អ៊ីន ​និង​ទ្រ​ទ្រង់​ស៊ីមពីរ សេវាពីរ 
យោងតាម website Engadget, ផលិតផលនេះមានរូបសណ្ឋានប្រ ហាក់ប្រហែល​នឹងម៉ូដែល Galaxy S ជំនាន់ទី​ ១ រួមមានអេក្រង់កំរិត ពង្រីក 800 x 480 ពិសែល ឈីពខួរក្បាល ១ Snapdragon MSM 7227 A ល្បឿន 1 GHz និង RAM 512 MB
ទូរស័ព្ទនេះមានម៉ាស៊ីនថត ៥ មេហ្គាពិសែលផ្នែកខាងក្រោយ កាមេរ៉ា  VGA នៅផ្នែកខាងមុខ អង្គចងចាំ 4 GB ថ្ម  1.500 mAh និងដើរប្រព័ន្ធប្រតិបត្តការ Android 4.0 (Ice Cream Sandwich).
Galaxy S Duos គម្រោងនឹងលក់នៅចុងសរទរដូវ ឆ្នាំ  2012

No comments:

Post a Comment