Tuesday, July 31, 2012

បទពិសោធន៍ទិញកុំព្យូទ័របន្ទះ

កុំព្យូទ័របន្ទះមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរណ៍បែប  ទាំងពី​ទំហំ​​​អេក្រង់​ដល់រូបសណ្ឋានផ្នែកទន់ជាដើម ។ អ្នក​ប្រើ​ប្រាស់​​​​​​​​​​​​អាចតាមសេចក្តីត្រូវការ​របស់ខ្លួនដើម្បីជ្រើស​រើស​ទិញផលិតផលឲ្យសមស្រប ។

ប្រើប្រាស់កុំព្យូទ័របន្ទះដើម្បីបំរើការងារ ឬកំសាន្ត

ជាដំបូងអ្នកត្រូវបញ្ជាក់ថាខ្លួនមានត្រូវការកុំព្យូទ័របន្ទះដែរឬទេ ? នេះមិនមែន​ជាឧបករណ៍ឋិតនៅចន្លោះរវាង smartphone និង laptop នោះទេ មានមនុស្សជា​ច្រើនយល់ថា ខ្លួនអាចប្រើប្រាស់ tablet ដើម្បី​​​​​ជំនួសឲ្យ laptop ។ សព្វថ្ងៃនេះ ប្រសិនបើប្រើវាសម្រាប់​តែ​​​​​​​ការកំសាន្ត និងបើកមើល web ទើបកុំព្យូទ័របន្ទះ​អាច​ជំនួស laptop បាន ប៉ុន្តែមានករណីខ្លះក៏ពុំទាន់បាន ។

ឧទាហរណ៍ អ្នកប្រើត្រូវការផ្ទេរទិន្នន័យរវាងកុំព្យូទ័របន្ទះ ដោយ USB ប៉ុន្តែ tablet ដែលមានរន្ធ USB គំរូមានយ៉ាងតិចតួច ។ ហេតុ​ដូច្នេះ អ្នកប្រើត្រូវសំរួលការ​ងារ​មកវិញ​ឬមិនចាំបាច់​ទិញ​កុំព្យូទ័រ​បន្ទះ ។ មាន tablet មួយចំនួនអាចបំពេញ​បន្ថែម​​ឲ្យ  laptop និង​​ទូរស័ព្ទ ដូចជាអាកាសែតតាមរយៈអេទ្បិចត្រូនិច ។
ចំពោះអ្នកមានតម្រូវការទិញ tablet ដើម្បីវាយអត្ថបទ និងអាន​ឯកសារ ។ កុំព្យូ​ទ័របន្ទះភាគច្រើន អាចឆ្លើយតបនឹង​កិច្ចការ​នេះ​យ៉ាងល្អប្រសើរ ប៉ុន្តែប្រៀប​ខ្លាំង​នៃកុំព្យូទ័របន្ទះខុសៗគ្នា ដូចជា​កុំព្យូទ័របន្ទះ Lenovo ThinkPad និង BlackBerry PlayBook មាន​គុណភាពល្អសម្រាប់បុគ្គលិកការិយាល័យ ។
Microsoft ក៏បានសង្កត់ធ្ងន់ថា អំពីលទ្ធភាពនៃកុំព្យូទ័របន្ទះដើរ​​ Surface Window 8 របស់ខ្លួន ។ ផលិតផលជិតបានលក់ចេញ​នៃ​ក្រុមហ៊ុននេះអាចបំរើកិច្ចការបា​ន​ច្រើនជាងការកំសាន្ត​ឬបើក​មើល  web
ជ្រើសរើសខ្នាតឲ្យសមស្រប
កុំព្យូទ័របន្ទះមានខ្នាតអេក្រង់ចាប់ពី 5,5 អ៊ីនដល់ 13 អ៊ីន ។ បណ្តា​ម៉ូដែល​ទូទៅ​បំ​ផុត​កំពុងស្ថិតនៅចន្លោះចាប់ពី 7 អ៊ីនដល់ 9,7 អ៊ីន ។ កុំព្យូទ័របន្ទះ​ដែលមាន​អេ​ក្រង់​​ធំត្រូវតែធ្ងន់​ជាងនិង​ភាព​ចល័តតិចជាង ។ មនុស្សម្នាក់បើរក្សាកុំព្យូទ័រ​បន្ទះ មានអេក្រង់  9 ទៅ​ 10 អ៊ីន និងប្រើតែដៃមួយ អាចរក្សាបានរយៈពេលយូរ ។
អេក្រង់ធំក៏អាចធ្វើឲ្យថ្មរក្សារយៈពេលខ្លីជាង ឬទាមទា​រថ្មមា​ន​ចំណុះធំជាង ប្រការនេះក៏បណ្តាលឲ្យកុំព្យូទ័របន្ទះបង្កើនទម្ងន់ ។
ទន្ទឹងនឹងខ្នាតអេក្រង់ កំរិតពង្រីកនៃអេក្រង់ក៏ជាការ​គួរចាប់​អារម្មណ៍ ។ បច្ចុប្បន្ន Appleកំពុងនាំមុខទីផ្សារពីអេក្រង់ Retina នៅ​​​​លើ iPad 2012 កុំព្យូទ័របន្ទះដើរ Android របស់ Acer និង Asus ក៏​បាន​ធ្វើឲ្យប្រសើរកំរិតពង្រីកនៅលើ  Full HD ។ ​ចុងក្រោយ​គឺ​ពិ​និត្យសមាមាត្ររបស់អេក្រង់។ Apple ប្រើប្រាស់អេក្រង់​សមា​មាត្រ​ 4:3 ក្នុងពេលដែលភាគច្រើនគេប្រើ 16:10 ។ ការជ្រើសរើស​ស​មា​មាត្រ​​​​អេក្រង់ គឺស្ថិតនៅលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់
ជ្រើសរើសប្រព័ន្ធប្រតិបត្តការសមស្រប
ទិញកុំព្យូទ័របន្ទះមួយក៏ដូចជាទិញ smartphone។ អតិថិជនអាច​ប្រើ​​​​ប្រាស់​ប្រ​​ព័ន្ធ ប្រតិបត្តការមានស្រាប់ក្នុងម៉ាស៊ីន ហើយគ្មានការ​​ផ្លាស់​​​​​​ប្តូរដូចនៅលើ laptop ។ អតិថិជនគួរជ្រើសរើស​ទិញកុំព្យូទ័រ​បន្ទះដែលមានប្រព័ន្ធប្រតិបត្តការ​ស្រាប់ និង កិច្ចអនុវត្តសមស្រប​តាមតម្រូវការរបស់ខ្លួន ។
iPad ជាមួយ iOS គឺជាចរន្ត tablet ពេញនិយមបំផុត ។ ក្នុងពេល​នោះ  Android មាន​ការជ្រើសរើសជាច្រើន។ ក្រៅពីនេះ អតិថិជន​អាចទិញ tablet ដើរ Windows 8 ជិតលេចមុខចេញជាមួយកំណែ   PlayBook, HP Touchpad
កិច្ចអនុវត្តនៅលើកុំព្យូទ័របន្ទះ
ចំពោះអតិថិជនជាទូទៅមានការចាប់អារម្មណ៍បំផុតនៅលើកុំព្យូទ័របន្ទះ គឺភាព​បរិបូរណ៍ និងចំនួននៃកិច្ចអនុវត្ត ។ បច្ចុប្បន្ន Apple ជាមួយ iOS កំពុងនាំមុខ​អំពី​ចំនួនកិច្ចអនុវត្ត​ ប៉ុន្តែ Android របស់ Google ក៏រត់ទាន់ជើងផងដែរ ។ យោង​តាម​​ការស្ថិតិបច្ចុប្បន្ន iOS មាន 650.000 ផ្នែកទន់ រីឯ Android មាន  600.000
ជាមួយចរន្ត iPad សព្វថ្ងៃមានប្រហែល 225.000 កិច្ចអនុវត្ត ក្នុង​ចំណោមនោះ​មាន​​​​​តែមួយចំនួនតិចបានអភិវឌ្ឍន៍អេក្រង់ Retina ។ ចំពោះ​​ Android សុទ្ធសឹងទាំង​​​អស់កិច្ចអនុវត្ត អាចដើរលើទាំង​​​​​ទូរស័ព្ទ ទាំងកុំព្យូទ័របន្ទះ   
លក្ខណៈពិសេសជាចាំបាច់
មានផលិតករជាច្រើនប្រើប្រាស់មូលដ្ឋាន Android សម្រាប់​ផលិត​​​​ផល​​របស់ខ្លួន ។ ផលិតផលទាំងនេះ​បានប្រែប្រួល​គ្រប់​ចំណុច​ប្រទាក់ និងរក្សាសិទ្ធិប្លង់គ្រប់​បែប​យ៉ាង រូបសណ្ថាន​​ក៏ខុស​ប្លែកពីគ្នា ។
លក្ខណៈពិសេសផ្នែករឹងមួយចំនួន ដែលអ្នកប្រើគួរយកចិត្ត​ទុកដាក់នៅពេលជ្រើសរើសទិញកុំព្យូទ័របន្ទះ 
- microprocessor
-កំរិតពង្រីកអេក្រង់
- ម៉ាស៊ីនថត (ខាងមុខ និងខាងក្រោយ )
- បណ្តរន្ធតភ្ជាប់
- លទ្ធភាពតភ្ជាប់ដោយឥតខ្សែ  (3G/ Wi-Fi).
- ទ្រទ្រង់ការប្រើប៉ិចចរន្តឆក់
- អង្គចងចាំ និងលទ្ធភាពបើកទូលាយ
ពីព្រោះនេះគឺជាឧបករណ៍អេទ្បិចត្រូនិច ហេតុនេះអ្នក​ប្រើ​យកល្អបំផុតទៅដល់​សាខា​ចែកចាយ និងប្រើសាកល្បង​មុន​នឹងសម្រេចទិញ ប្រសើរជាងការ​ពឹង​ផ្អែកលើតួរលេខ បច្ចេកទេស និងអត្ថបទវាយតម្លៃ 

Tablet របស់ Motorola បង្កើនគុណភាពទ្បើង Android 4.1

កុំព្យូទ័របន្ទះ Xoom ជំនាន់ទី ១ កំណែ Wi-Fi ត្រូវបានក្រុមហ៊ុន Motorola បង្កើនគុណភាព​​​ជាមួយការដាក់បញ្ចូលកំណែ Jelly Bean ពិត​​​ប្រាកដ ។
អ្នកប្រើគ្រាន់តែចុចលើ Setting ឧទ្ទេសនាម About Tablet រួចចុច​បន្ថែម​​នៅលើ​ប្រ​​ព័ន្ធ  System updates
យោងតាម  Motorola, tablet Xoom ក្រោយពេលដាក់បញ្ចូលបន្ថែម អតិថិជន​អាច​​នឹងប្រើប្រាស់អស់គុណភាពរបស់ Jelly Bean និង​ចំណុច​ប្រទាក់ដូចកំណែ  Android 3.0 4.0 រួមមានគ្រឿងចុច Menu នៅខាងឆ្វេង  និងជូនដំណឹង Notifications នៅខាងស្តាំ 
Xoom បានបង្ហាញខ្លួនតាំងពីដើមឆ្នាំ 2011 ដើរលើមូលដ្ឋាន Android 3.0 (Honey​​​​​comb). ។ ផលិតផលប្រើប្រាស់ឈីព​ខួរក្បាល​ពីរ  Tegra 2អេក្រង់  HD កាមេរ៉ា 5 “ចុច” និងអង្គចងចាំ ពី  16 ដល់ 64 GB ។ ចាប់ពីពាក់កណ្តាលខែមករាឆ្នាំ 2012 Motorola បាន​បញ្ចេញ​​កំណែទាន់សម័យដើរប្រព័ន្ធប្រតិបត្តការ  Ice Cream Sandwich សម្រាប់ឧបករណ៍នេះ ៕

Saturday, July 28, 2012

Samsung ឈានជិតដល់ការប្រកាសទូរស័ព្ទ អេក្រង់ស្វិត

ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការផលិតអេក្រង់​​ AMOLED  ជំ​​​​​នាន់ថ្មីមាន​លទ្ធភាព​បត់បែន  ចាប់ពីត្រីមាសទី  III/2012 ។ ដំណើរ​​ការនេះបានចាត់ទុកជាជំហានដំបូង​របស់  Samsung ក្នុង​​​​​​ផែនការបង្ហាញ់ផលិតផល smartphone មានអេក្រង់​ដែល​​​អាច​​​​​​​​បត់បែនបាន នៅចុងឆ្នាំនេះ ។ 

យោងតាមកាសែត DDaily (កូរ៉េ) ប្រភេទនេះស្តើងត្រឹមតែ 0,6 mm ស្មើ 1/3 បើ​ប្រៀប​​ធៀបនឹង AMOLED TFT LCD (1,8mm) ក្រៅពីនេះ គុណ​សម្បត្តិ​របស់​វា​គឺ​មាន​កំរិតថេរ និងរឹងមាំ ពុំងាយ​បាក់បែក ប៉ុន្តែជាជំហានដំបូង អេក្រង់នេះត្រូវបានគ្របដណ្តប់​បន្ថែម​ដោយស្រទាប់កែវមិនស្វិត បណ្តាល​ឲ្យមានបន្ថែម​កម្រាស់​ទ្បើងដល់  1 mm
Samsung បានឲ្យដឹងថា  YOUM បានផលិតលើមូលដ្ឋាន​បចេ្ចក​វិទ្យា transistor ផ្នែកស្តើង (TFT) ធ្វើអេក្រង់មានកំរិតស្តើង (៤ ស្រ​ទាប់) ជាង  LCD (៦ ស្រទាប់) ។​ ខុសនឹង OLED ប្រើប្រាស់ ២ ស្រ​​​​ទាប់កែវ  YOUM បត់បែនបានដោយប្រើជ័រមកជំនួស ហេតុ​នេះវាស្រាល និងមាំជាង ៕

ប្រភេទកុំព្យូទ័របន្ទះ ៧ អ៊ីនគួរចាប់អារម្មណ៍លើទីផ្សារ

នៅពេល Google Nexus 7 កំពុងខ្វះទំនិញលក់នៅលើ​ទីផ្សារ   iPad Mini អាចលេច​មុខទ្បើងយ៉ាងឆាប់រហ័ស ប្រការនេះក៏​បណ្តាល​​​​​ឲ្យអតិថិជនមានការបារម្មណ៍ខ្លាំងពីកំណែ tablet ខ្នាត​​​​​​​​តូច ។

បន្ទាប់ពីរយៈពេលពីរឆ្នាំលាតត្រដាងកុំព្យូទ័របន្ទះ 9-10 អ៊ីន របស់​​​ Apple iPad អ្នក​វិភាគ​មួយចំនួនជឿជាក់ថានៅពេលខាងមុខ tablet ខ្នាតតូចទើបជាផលិតផល​ពេញ​និយមនៅលើទីផ្សារ ។

សាខាចែកចាយ  Nexus 7 ទាំងអស់សុទ្ធតែបានអះអាងថា ទំនិញ​ត្រូវបានលក់អស់ ហើយ ។ ​អ្នកជំនាញវាយតម្លៃថា ផលិតផល​ក៏​បាន​ឲ្យដឹងថា  tablet Google គឺជា កុំព្យូទ័របន្ទះ Android ដែលគួរ​ទិញ​​បំផុតយកមកប្រើប្រាស់សព្វថ្ងៃ ។ ជាឧបករណ៍ “តម្លៃថោក​ប៉ុន្តែ​​​ស្អាត ” មានពីរកំណែ កំណែ  8 GB ក្នុងតម្លៃ  200 USD និង  16 GB ក្នុងតម្លៃ  250 USD

មុនពេល Nexus 7 លេចមុខចេញ  Kindle Fire គឺជា “ តារា ” ក្នុង​ចំណោម tablet Android ។ ​ផលិតផលរបស់ Amazon មានតម្លៃ 200 USD រួមជាមួយឃ្លាំង​ទិន្នន័យ​ដ៏បរិបូរណ៍  ប៉ុន្តែនៅពេល Nexus លេចមុខចេញ    អ្នកវិភាគមួយចំនួន​ បានកែតម្រូវ​ការព្យាករណ៍​តួរ​​​​លេខលក់ចេញនៃ Kindle Fire ក្នុងឆ្នាំនេះពី ១៤​ លានមក ១២​ លានវិញ ។ ក្រៅពីនេះ Kindle Fire ជំនាន់ទីពីរ អាចមានអេក្រង់​កំរិតពង្រីកខ្ពស់​ជាងមុន ការរួមបញ្ចូលគ្នា webcam ស្រាលនិង​ស្តើង​​​​​ជាងមុនផងដែរ ។

Samsung Galaxy Tab 2 7.0 ជាផលិតផលពេញនិយម ដើរប្រព័ន្ធ​ប្រតិបត្តការ  Android 4.0 Ice Cream Sandwich ជាមួយឧបករណ៍​មួយ​​​ចំនួនដូចជា  ChatOn, Music,​​ Readers, GameTablet មាន​តម្លៃ  250 USD នៅលើ  Best Buy

Nook Tablet របស់ Barnes & Noble មានតម្លៃត្រឹមតែ  200 USD ។ គុណសម្បត្តិ​នៃ​កុំព្យូទ័របន្ទះនេះ គឺរន្ធដោត microSD ទ្បើងដល់ 32 GB ថ្មមានចំនួន 11,5 ម៉ោង និង​ឃ្លាំងសៀវភៅ  2,5 លានក្បាល ។

Acer Iconia Tab A100 លេចធ្លោជាង  tablet ផ្សេងៗ ពីព្រោះ​មាន​រូបរាងប្លែកៗ ​ប៉ុន្តែ​វាដើរត្រឹមតែ  Android 3.2 និងមានតម្លៃ​យ៉ាង​​ខ្ពស់គឺ  285 USD នៅលើ Amazon

Lenovo IdeaPad A1 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តការចាស់ Android 2.3 ប៉ុន្តែក៏គួរ​ចាប់​អារម្មណ៍ពីព្រោះមានការរួមបញ្ចូលគ្នា​ទាំង​កាមេរ៉ា​ខាងមុខ និងខាងក្រោយ បង្ហាញ់​ទីតាំង GPS និងរបប  offline ទ្រ​ទ្រង់  Flash មានតម្លៃ  200 USD

មានតម្លៃត្រឹមតែ  200 USD អតិថិជនអាចទទួលបាន BlackBerry Playbook ដើរប្រព័ន្ធ​ដោយ​ខ្លួននៃ  RIM មានរូបសណ្ឋានល្អ ដូចជា​អង្គចងចាំទ្បើងដល់ 64 GB មា​ន​កាមេរ៉ា​ ទាំងខាងមុខ ​ខាង​ក្រោយ   GPS, Flash, HTML 5។​ ល ៕

រូបភាពដំបូងបំផុតពីប្រព័ន្ធប្រតិបត្តការ Firefox OS

Firefox OS បានអភិវឌ្ឍន៍ជាទូទៅនៅលើគំរូ HTML5 និងអាច សកម្មភាព​ដូចជា​ទំព័រវ៉ីបសាយ សម្បូរណ៍ដោយមធ្យោបាយ ។ ប្រព័ន្ធប្រតិបត្តការនេះ នឹងលេចមុខទ្បើង​នៅ​លើ​បណ្តា  smartphone តម្លៃថោក នាដើមឆ្នាំ  2013
យោងតាម Mozilla ផ្នែកទន់នានាដូចជាបញ្ជីឈ្មោះ កាមេរ៉ា បញ្ជូន​​​​សារ ។ល។ ទាំង​​អស់នេះសកម្មភាពនៅខាងក្នុង framework របស់ HTML​​5 ស្រដៀងនឹង​កិច្ច​អនុវត្ត web Google Docs និង Dropbox ។​​ ដៃគូនានាដំបូងបំផុតដែលបានផលិត  smartphone ដើរ Firefox OS គឺ ZTE និង TCL ជំនួសឲ្យ MotorolaSamsung ពីព្រោះ​គោល​ដៅរបស់ពួកគេគឺទីផ្សារ smartphone តម្លៃថោក ។ ចរន្តទូរស័ព្ទនេះ​ដើរ​​​​​ឈីព Qualcomm Snapdragon និងបានផលិតនៅប្រទេស Brazil

Sunday, July 22, 2012

iPhone 2012 ចាប់ផ្តើមបានផលិត

ដៃគូនានានៅប្រទេសចិន ចាប់ផ្តើមផលិត​ទូរស័ព្ទ​ជំនាន់ថ្មី​របស់​ Apple ផលិតផល​នេះបានប្រើប្រាស់សំបកខាង​ក្រោយ​​​ធ្វើអំពីលោហធាតុគួបផ្សំជាមួយកែវ ។
យោងតាម website MacOtakara ​(ជប៉ុន) គំរូនៃប្លង់ចុងក្រោយ​បំផុត​របស់  iPhone 2012 បានបំពាក់ដោយសំបកធ្វើពី​លោហធាតុ​ដូច​កុំ​ព្យូ​​​​ទ័របន្ទះ iPad និងមានកន្លែង​ខ្លះ ​​ធ្វើដោយជាតិកែវ ។ បណ្តា​​​​​​ម៉ូ ដែល​ iPhone 4/4S មានផ្នែកខាងក្រោយ​ធ្វើដោយ​កញ្ចក់ ហេតុ​នេះ​ងាយនឹងប្រេះស៊ាំ នៅពេលប៉ះទង្គិច ។ iPhone ថ្មីក៏បាន​ប្រើអេក្រង់ 4  អ៊ីន កំរិតពង្រីកស្តង់ដា Retina ជាមយយអត្រា 16:9
ទូរស័ព្ទជំនាន់ទី​ ៦​ របស់ Apple មានសមត្ថភាពច្រើន អាចលេច​មុខចេញនៅ​ចុង​ឆ្នាំ​នេះ រួមជាមួយកុំព្យូទ័របន្ទះ iPad mini ខ្នាត 7,85 អ៊ីន ។ ប្រភពពត៌មាន​នៃ​កា​សែត The New York Times ឲ្យដឹងថា tablet ខ្នាតតូចរបស់  Apple មានតម្លៃថោកច្រើនជាង​ម៉ូដែល iPad 9,7 អ៊ីន ជំនាន់ទី​ ៣ ។ iPad mini នៅពេលបញ្ចេញអាច​ប្រកួត​ប្រជែង​​ជាមួយគូបដិបក្សធំ ៗ ដូចជា Nexus 7 របស់ Google ( តម្លៃ ត្រឹម​​​តែ 200 USD) និង tablet តម្លៃថោកជំនាន់ថ្មីរបស់   Amazon

ការផ្លាស់ប្តូរថ្មីៗ ក្នុង Office 2013

ក្រោយរយៈពេល ៣ ឆ្នាំ Microsoft បន្តឧទ្ទេសនាមកញ្ចប់កិច្ច អនុវត្ត​ការិយាល័យ​ជំនាន់ថ្មី  ជាមួយការធ្វើឲ្យប្រសើរទ្បើង  អំពីចំណុចប៉ះគ្នាជាច្រើន  ទ្រទ្រង់ទាំង​ប្រអប់វាយអក្សរ កណ្តុរ ទាំងចរន្តឆក់និងប៉ិច ។
ថ្ងៃទី ១៦ ខែកក្កដា ក្រុមហ៊ុន Software អាមេរិកបានចាត់តាំង ព្រឹត្តិ ការណ៍នៅ San Francisco ដើម្បីប្រកាសផលិតផលមួយ ដ៏សំខាន់ បំផុតរបស់ពួកគេ ។ Office 2013 មាន​ប្លង់មើលឃើញផ្ទាល់  និង អាចសកម្មភាពនៅលើឧបករណ៍ទូទៅ  Windows​​ ក្នុង​នោះមាន ទាំងកុំព្យូទ័របន្ទះ ។
ចំណុចពិសេសនៃកំណែថ្មីគឺបានផ្តល់តាមរយៈសេវាកម្មពពក  ជានិច្ចកាលត្រូវបាន​ដាក់បញ្ចូលក្នុងអ៊ីនធឺណែត មានលក្ខណៈ​សង្គម​​ច្រើន និងបានរចនាយ៉ាង​សម​ស្របជាមួយស្ថានភាព​បច្ចុប្បន្ន​​​​ក្នុងការអាន កត់ត្រា ប្រជុំ និងឃោសនា ។
Steve Ballmer ជា CEO របស់ Microsoft បានសង្កត់ធ្ងន់ថា​ ការបែង​ចែក​​​តាមរយៈ​សេវាកម្មពពក អាចនាំមកភាពរហ័ស​រហួនដល់​អតិថិជន​ទូទៅ និងអាជីវករ ។ ពិ​សេស​គឺនៅពេលគួបផ្សំជាមួយ  Windows 8 ។ ពេលមុនមក Kurt DelBene ប្រ​ធាន​ផ្នែក Office ក៏បានប្រកាសពីចំនួនអ្នកប្រើប្រាស់  Microsoft Office ទ្បើងជិត ១ កោតនាក់ហើយ ។ លើពិភពលោក ក្នុង ១​វិនាទីគឺមានអ្នកទិញ​មួយកំណែ  Office 2010
Office 2013 RT រួមមាន  Word, Excel, PowerPoint និង OneNote ថ្មីបំផុត​នឹង​មាន​មុខ​នៅលើឧបករណ៍ដើរ  Windows 8 ARM ក្នុង​នោះ​​មាន tablet Microsoft Surface ។ បច្ចុប្បន្ន Office 2013 ថ្មីមាន​កំណែត្រួតពិនិត្យមុននៅ  Office.com/preview ចំពោះ​សេវាកញ្ចប់ និងតម្លៃត្រូវបានប្រកាសនៅសរទរដូវខាងមុខ ។
Office ក៏ដូច Windows 8 ទាក់ទងជាមួយចរន្តឆក់ជាធម្មតា ។ អ្នក​ប្រើ​​ប្រាស់អាច​ប្រើ​​​ម្រាមដៃអូសប្រផិតនៅលើអេក្រង់ ផ្លាស់ប្តូរទំហំ​ដើម្បីអានអត្ថបទនានា និង​បរិយាយ  ។ ពួកគេក៏អាចបង្កើតខ្លឹមសារថ្មី និងចូលកៀក​បណ្តា​លក្ខណៈ​ពិ​សេស​​ដោយ​យកម្រាមដៃ​ផ្សេងៗប៉ះលើវា ។
អ្នកប្រើប្រាស់អាច​ដាក់បញ្ចូល  Office និងបញ្ជូនកិច្ចអនុវត្ត​យ៉ាង​គ្រប់គ្រាន់ នៅលើ​កុំព្យូទ័រមួយណា​ក៏បានលើមូលដ្ឋាន  Windows តាម​រយៈតភ្ជាប់អ៊ីនធឺណែត ។
អ្នកប្រើប្រាស់អាចបន្ថែមកិច្ចអនុវត្ត  HTML5 និង JavaScript ចូល​ក្នុង​​​​​ឯកសាររបស់​ពួក​គេ  និងវាសកម្មភាពភ្លាមៗ នៅក្នុង Office   Office Web Apps
កិច្ចអនុវត្ត web ថ្មីសម្រាប់ Office អាចទិញឬដាក់បញ្ជូនដោយ​ឥត​គិតថ្លៃតាមរយៈ   Office Store
ផលិតផលទ្រទ្រង់ SkyDrive និង Office 365 ហេតុនេះអ្នកប្រើអាច​ដាក់បញ្ចូល​កំណែ​​ថ្មី​​​របស់ Office Web Apps ក៏ដូចជារក្សានៅឃ្លាំងonline ចំណុះ 20 GB
នៅពេលបើក Office13 វានឹងលាតត្រដាងលើអេក្រង់ Start ថ្មី​ដើម្បី​​អ្នកប្រើអាច​ជ្រើស​​រើស​គំរូសម្រាប់ឯកសាររបស់ពួកគេ ។
OneNote និង Lync គឺជាកិច្ចអនុវត្ត Windows 8 ដំបូងបំផុត​សម្រាប់  Office បាន​ស្ថាបនាទ្បើង ដើម្បីនាំមកការសាកល្បងចរន្តឆក់នៅ​លើ table
Office 2013 មានលក្ខណៈសង្គមខ្ពស់  ក្នុងនោះមាន Yammer គឺ​ជា​បណ្តាញសង្គម​មានកំរិតរក្សាការសម្ងាត់ខ្ពស់​សម្រាប់​អាជីវករ​ធំៗ និងឧបករណ៍ chat Skype ។​ នៅ​ពេលចុះឈ្មោះ  អ្នកប្រើអាច​បាន​ផ្តល់ជូន ៦០ នាទីប្រចាំខែដោយឥតគិតថ្លៃ ។ បញ្ជី Skype បានរួម​បញ្ចូល​ជាមួយ Lyncជួយក្នុងការហៅចេញចូល ឬ បញ្ជូនសារ​គ្រប់​​​​ទិសទីនៅលើ  Skype