Sunday, July 22, 2012

iPhone 2012 ចាប់ផ្តើមបានផលិត

ដៃគូនានានៅប្រទេសចិន ចាប់ផ្តើមផលិត​ទូរស័ព្ទ​ជំនាន់ថ្មី​របស់​ Apple ផលិតផល​នេះបានប្រើប្រាស់សំបកខាង​ក្រោយ​​​ធ្វើអំពីលោហធាតុគួបផ្សំជាមួយកែវ ។
យោងតាម website MacOtakara ​(ជប៉ុន) គំរូនៃប្លង់ចុងក្រោយ​បំផុត​របស់  iPhone 2012 បានបំពាក់ដោយសំបកធ្វើពី​លោហធាតុ​ដូច​កុំ​ព្យូ​​​​ទ័របន្ទះ iPad និងមានកន្លែង​ខ្លះ ​​ធ្វើដោយជាតិកែវ ។ បណ្តា​​​​​​ម៉ូ ដែល​ iPhone 4/4S មានផ្នែកខាងក្រោយ​ធ្វើដោយ​កញ្ចក់ ហេតុ​នេះ​ងាយនឹងប្រេះស៊ាំ នៅពេលប៉ះទង្គិច ។ iPhone ថ្មីក៏បាន​ប្រើអេក្រង់ 4  អ៊ីន កំរិតពង្រីកស្តង់ដា Retina ជាមយយអត្រា 16:9
ទូរស័ព្ទជំនាន់ទី​ ៦​ របស់ Apple មានសមត្ថភាពច្រើន អាចលេច​មុខចេញនៅ​ចុង​ឆ្នាំ​នេះ រួមជាមួយកុំព្យូទ័របន្ទះ iPad mini ខ្នាត 7,85 អ៊ីន ។ ប្រភពពត៌មាន​នៃ​កា​សែត The New York Times ឲ្យដឹងថា tablet ខ្នាតតូចរបស់  Apple មានតម្លៃថោកច្រើនជាង​ម៉ូដែល iPad 9,7 អ៊ីន ជំនាន់ទី​ ៣ ។ iPad mini នៅពេលបញ្ចេញអាច​ប្រកួត​ប្រជែង​​ជាមួយគូបដិបក្សធំ ៗ ដូចជា Nexus 7 របស់ Google ( តម្លៃ ត្រឹម​​​តែ 200 USD) និង tablet តម្លៃថោកជំនាន់ថ្មីរបស់   Amazon

No comments:

Post a Comment