Monday, July 16, 2012

ទូរស័ព្ទ Atrix ជំនាន់ទី ៣ របស់ Motorola

ផលិតផល​ Smartphone Motorola Atrix HD ស្តើងត្រឹមតែ 8,4 mm បាន​​​បំពាក់អេក្រង់ 4,5 អ៊ីន កំរិតពង្រីក HD សំបកផ្នែកខាង​ក្រោយ​​ធ្វើអំពីសារធាតុ Kevlar ជួយភាពស្វិត និងរឹងមាំ​នៃទូរស័ព្ទ ។ ផលិត​​​​​​​​​​​​​ផលនេះបានត្រៀមលក់នៅប្រទេស​អាមេរិក ក្នុងតម្លៃ 100 USD ភ្ជាប់​​ជាមួយ​ការធានាទៀតផង។

ទូរស័ព្ទអេក្រង់ 4,5 អ៊ីន កំរិតពង្រីក 720p បានបំពេញបច្ចេកវិទ្យា Color​​​Boost ជួយបញ្ចេញ​រួប​ភាពស្អាត និងពិតៗ។ micropro​cessor ខួរក្បាលពីរ មានកំរិតញ័រ 1,5 GHz អង្គចងចាំ 1 GB និងទ្រទ្រង់​ការតភ្ជាប់ 4G LTE។

ក៏ដូចម៉ូដែល Motorola Razr ទូរស័ព្ទ Atrix HD មានសំបកធ្វើ​អំពី​សារធាតុ Kevlar រឹងមាំជាង​ដែក​ថែប ៥​ ដង ។ កាមេរ៉ាផ្នែកខាង​ក្រោយមានកំរិតពង្រីក ៨​ មេហ្គាពិសែល ថតវីដេអូ Full HD ។ កាមេរ៉ាផ្នែកខាងមុខ 1,3 “ ចុច ” Atrix HD ដើរប្រព័ន្ធប្រតិបតរ្តការ Android 4.0 និងបានកែឲ្យប្រសើរទ្បើងដោយការប្រទាក់ដាច់​ដោយ​ទ្បែកពីគ្នា ៕

No comments:

Post a Comment