Sunday, July 8, 2012

Galaxy Note II បានបំពាក់កាមេរ៉ា 13 “ចុច”


ក្រៅពីការធ្វើឲ្យប្រសើរទ្បើងម៉ាស៊ីនថតពី 8 ទ្បើង 13 មេហ្គាពិសែល ទូរស័ព្ទ“មហាធំ​"​ ជំ​​​នាន់ថ្មីរបស់ Samsung ត្រូវបានចាត់ទុកជាការរួមបញ្ចូលគ្នាអេក្រង់ Super AMOLED ធំ ជាង គឺ 5,5 អ៊ីន ។

យោងតាមកាសែត MK Business News (កូរ៉េ) Galaxy Note II នឹងប្រើឈីព​ខួរក្បាល​បួន​​ដូច Galaxy S III កំណែអន្តរជាតិ ។ ប្រើអេក្រង់ធំជាងកំណែមុន (​5,3 អ៊ីន) ប៉ុន្តែ​ម៉ូដែលថ្មី​​ក៏នៅរក្សា ខ្នាតដដែល ។

Galaxy Note II មានសមត្ថភាពច្រើន និងដើរប្រព័ន្ធប្រតិបត្តការ Android 4.1 Jelly Bean និង អាចបង្ហាញ់ខ្លួននៅតាំងពិពណ៌ IFA ដែលប្រព្រឹត្តទ្បើងនៅទីក្រុង Berlin (អាល្លឺម៉ង់) នាចុងខែ សីហាខាងមុខ ។

ពេលមុនមក មានប្រភពពត៌មានឲ្យដឹងថា Note II របស់ Samsung ប្រើប្រាស់អេក្រង់​កំរិតពង្រីក ទ្បើងដល់ 1.680 x 1.050 ពិសែលខ្ពស់ជាងកំណែបច្ចុប្បន្ន (1.280 x 800 ពិ​សែល) និងអង្គចងចាំ1,5 GB ។ ក៏ដូច Galaxy S III, Galaxy Note II វាបានបំពាក់​លក្ខណៈពិសេស S-Voice (ជួយ ប្រាប់ឲ្យដឹងពីសម្លេង ដើម្បីបញ្ជាតាមទូរស័ព្ទ) S-Beam (រំលែក file ល្បឿនខ្ពស់) ទូទាត់អេទ្បិច ត្រូនិច NFC និង LTE 4G ។

Samsung ឲ្យដឹងថា​លក់បាន ៧​ លានគ្រឿង Galaxy Note ក្នុងចំណោមសរុប ៥០​ លានគ្រឿង ចរន្ត Galaxy ។

ឧបករណ៍នេះលេចមុខទ្បើងដំបូងបំផុតនៅឯតាំងពិពណ៌ IFA 2011 ក្នុងតម្លៃ 700 USD។

No comments:

Post a Comment