Thursday, August 16, 2012

ទូរស័ព្ទឆ្លាត Xperia Neo L និង Go របស់ក្រុមហ៊ុនពិតប្រាកដ

ពីគំរូ smartphone ជាទូទៅរបស់ Sony ត្រៀមមានវត្តមាននៅ លើទីផ្សារ ។ Xperia Neo L មានតម្លៃសមរម្យ ដើរ Android 4.0 ចំពោះ Xperia Go អាចការពារមិនឲ្យទឹក ឬ ធូលីចូល បាន និងមានកម្លាំងការពារកំដៅ​ទៀត​ផង ។
Xperia Go និង Neo L ​គឺជា smartphone ដំបូងបំផុតក្នុងចរន្ត ផលិតផល​ពាក់​​កណ្តាលចុងឆ្នាំ 2012 របស់ Sony ។ ពីរគំរូ ដែលបន្តទៀតគឺ Acro S និង Ion មានគម្រោងបង្ហាញ់វត្ត មាននៅចុងខែសីហាឬដើមខែកញ្ញា ដែល​​​​​​​មា​នរូបសណ្ឋាន រឹងមាំជាង ។
Xperia Go និង Neo L ​ប្រកួតប្រជែងនៅលំដាប់ក្រុមមធ្យម ដែលជាកន្លែង smartphone ដើរ Android កាន់តែច្រើនទ្បើង ពីមួយថ្ងៃទៅមួយថ្ងៃ ។គំរូ NeoLនឹងផ្លស់ប្តូរឲ្យ NeoV ដែល កំពុងលក់នៅលើទីផ្សារ ទូរស័ព្ទមានអេក្រង់​ធំជាង  ចំពោះ Xperia Go ជាការបន្តវេនកំណែ Active ប៉ុន្តែមានលក្ខណៈ​ឆើតជាង ។
Xperia Neo L មានតម្លៃ 325 USD គឺជា smartphone ថោក បំផុតក្នុងឆ្នាំនេះរបស់ Sony ។ លក្ខណៈពិសេសគួរកត់សំ គាល់បំផុតនៃផលិតផលនេះគឺ ប្រព័ន្ធប្រតិបត្តការ​​​ Android 4.0 Ice Cream Sandwich ។ ក្រុមហ៊ុននេះក៏បើកទូលាយ​អេក្រង់ទ្បើងដល់ ៤ អ៊ីន ជាមួយបច្ចេកវិទ្យា Bravia​ ។ ដំ​ណើរ​​ការ លើ​ឈីព 1GHz ម៉ាស៊ីនថត ៥ “ចុច” និងទ្រទ្រង់​ការតភ្ជាប់យ៉ាងគ្រប់​គ្រាន់ ។ ក្នុងពេលនោះ Xperia Go បាន​កត់សម្គាល់ពីលក្ខណៈ​ពិ​សេស​​គឺការពារ​មិន​ឲ្យទឹក​ឬធូលី​ចូលបាន ។
គំរូ smartphone ពី Sony ដើរលើឈីព dual core ល្បឿន 1GHz មានអង្គចងចាំ 4 GB និងទ្រទ្រង់រន្ធដោតផ្លាស់ ។ អេក្រង់​របស់ Go មានខ្នាត 3,5 អ៊ីន សមាមាត្រ 4:3 ដូច​ iPhone ប៉ុន្តែកំរិត​ពង្រីកត្រឹមតែ 480 x 320 ពិសែល ។ ទោះជាយ៉ាងណាក្តី គុណភាព​បង្ហាញ់លើទូរស័ព្ទបានល្អ​គឺអាស្រ័យលើបច្ចេកវិទ្យា Bravia ម៉ូដែលនេះ​មាន​​ម៉ាស៊ីន​ថត  5  មេហ្គាពិសែល ។
Sony បានឲ្យដឹងថា Go អាចត្រាំក្នុងទឹកជម្រៅ ១ ​ម៉ែត្រ រយៈពេល ៣០​នាទី ។ ជាពិសេសអេក្រង់របស់ម៉ូដែល​នេះ​អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ប៉ះ​បាន​និងប្រើបាន​ល្អនៅ​ពេល​ត្រូវទឹកឬសើម ។
ដើម្បីការពារ​មិន​ឲ្យទឹកឬធូលីចូលបាន Go បានរុំជិត​គ្រប់​​​រន្ធប្រទាក់គ្នា ។ ក្រៅពីនេះ អូប៉ាល័រ និង micក៏ត្រូវបាន​ការ​​​ពារដោយស្រទាប់ពិសេស ។ Xperia Go និងចេញលក់​ជាមួយ Neo L នៅក្នុងសប្តារហ៍នេះ តម្លៃរបស់​វាគឺ 425 USD 

No comments:

Post a Comment