Monday, August 20, 2012

LG បង្ហាញ់វត្តមាន Optimus Vu កំណែអន្តរជាតិប្រើ Tegra 3

ខុសនឹងកំណែ CDMA ដែលបានលក់ចេញ OptimusVu កំណែអន្តរ​ជាតិ​​​​​​​​នឹងចេញលក់នៅខែកញ្ញានេះបានបំពាក់ microprocessor  ខួរ​​ក្បាល ៤​​ Tegra 3ដូច​​​​​នៅ​​លើ Optimus 4X HD HTC One X
ក្រោយរយៈពេលជិតកន្លះឆ្នាំផ្សព្វផ្សាយនៅទីផ្សារកូរ៉េ ជាមួយ​កំណែ “ក្នុងស្រុក”​ ប្រើបណ្តាញ CDMA និងប្រើ microprocessor ខួរក្បាល ​២​របស់ Qualcomm Optimus Vu ថ្មីបាន LG បង្ហាញ់ខ្លួន និងមាន​គម្រោង​ចេញ​លក់នៅទីផ្សារអឺរុប អាស៊ី អាហ្រ្វិក អាមេរិក មជ្ឈឹមបូព៌ា នាខែ​កញ្ញា​ខាងមុខ ប៉ុន្តែពុំទាន់ឲ្យដឹងពីតម្លៃ ។
ខុសនឹងការប្រកាសនៅដើមឆ្នាំ Optimus Vu កំណែអន្តរជាតិ​បាន​បំពាក់ microprocessor  ខួក្បាល ៤​​  Tegra 3 ជំនួសឲ្យ Qualcomm MSM 8660 ខួរក្បាលពីរ ។ការតភ្ជាប់ LTE ត្រូវបានលប់ចោល ។ ក្នុងពេលនោះ ឧបករណ៍ផ្សេងៗដូចជា RAM, camera ឬអេក្រង់​នៅរក្សាដដែល ។ អង្គចងចាំ 32 GB, camera កំរិតពង្រីក 8 “ចុច” នៅខាងខ្នង និង camera បន្ទាប់បន្សំ 1,3 មេហ្គាពិសែលនៅ​ផ្នែក​ខាងមុខ ។
Optimus Vu គឺជា smartphone អេក្រង់ធំបំផុតរបស់ LG និងក៏ជាគូ​បដិបក្ខ​​​របស់  Samsung Galaxy NoteOptimus Vu មានអេក្រង់ IPS ធំ​ធូលាយ ដល់ ៥ អ៊ីន ប៉ុន្តែសមាមាត្រអេក្រង់គឺ 4:3 (1.024 x 768 pixel) ហេតុនេះម៉ូដែលមកពី LG មានរូបរាង ៤ ​ជ្រុងស្មើរ ។ មានកម្រាស់ 8,5 mm និងទម្ងន់  168 gram

No comments:

Post a Comment