Tuesday, August 28, 2012

Facebook លើកកំពស់កិច្ចអនុវត្តនៅលើ iOS និង Android

រូប​​​ភាព​ជាក់ស្តែងកិច្ចអនុវត្ត Facebook កំណែ  5.0 លើ iOS  
នៅពេលលើ Android មានការផ្លាស់ប្តូរបន្តិចបន្តួច​ កំណែនៅ​លើ iOS បានដាក់បញ្ចូលទាំងទិន្នផល សម្រាប់សកម្មភាពរលូន និង​លឿន​​​​ជាងកំណែចាស់ ។
ពិតជាត្រឹមត្រូវដូចពត៌មានបានបញ្ចេញមុននោះ Facebook បាន​ដំ​​ណើរការលើកកំពស់កិច្ចអនុវត្តបណ្តាញសង្គម នៅលើប្រព័ន្ធ​ប្រ​តិ​​បត្តការ iOS ​របស់ Apple ។ ទន្ទឹងនោះ Facebook លើ Android ក៏ មានកំណែដាក់បញ្ចូលថ្មីដោយមានការផ្លាស់ប្តូរ​បន្តិច​បន្តួច ។
ក្នុងការលើកកំពស់នេះ កិច្ចអនុវត្តលើ iOS ត្រូវបានកត់សម្គាល់​ជាង ពីព្រោះ Facebook ប្រើប្រាស់ទម្រង់កម្មវិធី Objective-C តាម​គំរូរបស់ Apple ដើម្បីស្ថាបនាកិច្ចអនុវត្តរបស់ខ្លួន មិនមែនប្រើ​ទម្រង់ HTML5 ដូចកំណែចាស់ទ្បើយ ។ ជាមួយការផ្លាស់ប្តូរនេះ​កិច្ចអនុវត្ត Facebook អាចសកម្មភាពរលូន​ និងលឿន ។
តាមការឧទ្ទេសនាមពី  Facebook បានលើកទ្បើងនៅលើ  App Store កំណែ Facebook 5.0 ថ្មីសម្រាប់ល្បឿនត្រួតពិនិត្យពត៌មាន Feed លឿនជាងមុនច្រើន រួមបញ្ចូលបន្ថែមលក្ខណៈពិសេស​គឺ​ការ​ប៉ះលើ Bannerដើម្បីធ្វើថ្មី បើកមើលរូបភាពយ៉ាងលឿន និង​​ការ ត្រួតពិនិត្យនៅលើ Photo របស់ iOS ។ រាល់ពត៌មានពី  Notification​​​​​​​​ អនិញ្ញាតការដាក់បញ្ចូលផ្ទាល់ក្នុងល្បឿនលឿនជាងមុន ទន្ទឹងនោះ ការប្រទាក់គ្នារបស់ Facebook នៅលើ iOS ក៏បានធ្វើថ្មី ដូចជាប្រ ទាក់ TimeLine ឲ្យ iPad។ អ្នកប្រើប្រាស់ក៏អាច share រូប​​​ភាព​តាម រយៈជូនសារនៅលើ  Facebook
ក្នុងពេលកំណែលើ  iOS មានការលើកំពស់ជាច្រើនទាំង​លក្ខ​ណៈ​ពិសេស ទាំងទិន្នផល  កំណែលើ  Android មានត្រឹមតែ​​ការ​ដាក់ បញ្ចូល បន្តិចបន្តួច ការកែលំអលក្ខណៈបង្កើតហេតុ​ការណ៍ ការរំលែករូបភាព និងបំពេញបន្ថែមនាទីផ្ញើររូបភាព បន្ថែម​និមិត្ត​រូប Emoji នៅពេលបញ្ជូនសារ ៕ 

No comments:

Post a Comment