Friday, August 31, 2012

កុំព្យូទ័រ all-in-one ដើរ Windows 8 របស់ Samsung

ក្រុមអ្នកផលិតប្រទេសកូរ៉េទើបតែឧទេ្ទសនាមគំរូ Series 5 និង​ពីរ​​​​​​​​​ម៉ូដែល Series 7 ជាមួយ micro processor Core i3, i5 និង i7 មាន RAM 4, 8 និង 16 GB
Samsung ទើបតែឧទេ្ទសនាមពិតប្រាកដពីរគំរូកុំព្យូទ័រ  all-in-one រួម​​មាន Series 5 និង Series 7។ បើតាម Engadget បណ្តាគំរូ Series 7 ធ្លាប់បានតាំងពិព៌ណនៅព្រិត្តិការណ៍  Computex ដែល​ប្រព្រិត្តទ្បើងក្នុងខែមិថុនាកន្លងទៅនៅប្រទេសតៃវ៉ាន់ ។
ម៉ូដែល Series 7 មានពីរកំណែ ខ្នាត 23និង 27 អ៊ីន។ គំរូ​កុំព្យូទ័រ​​ទាំងពីរនេះបានបំពាក់អេក្រង់ កំរិតពង្រីក 1080p ។ ក្នុងនោះ ម៉ូ​ដែល 23អ៊ីន ប្រើប្រាស់ microprocessor Core i5, RAM 6 GB , hard disk drive  1 TB គំនូរួមបញ្ចូល Intel HD Graphics 4000 និង​មានតម្លៃ  1.099 USD ។ គំរូ 27  អ៊ីនមានតម្លៃ 1.699 USD ដែល​មានរូបសណ្ឋាន chip Core i7, RAM 8 GB , hard disk drive  1 TB និង card គំនូមាន VRAM 16 GB
ចំពោះ Series 5 ផលិតផលនេះមានតែមួយខ្នាតគឺ 21,5 អ៊ីន។ មា​នរូបសណ្ឋាន Core i3, RAM 4 GB, hard disk drive  500 GB ។​តម្លៃ​លក់នៃកុំព្យូទ័រ  all-in-one Series 5 គឺ  749 USD
បើតាមគម្រោង គំរូកុំព្យូទ័រថ្មីទាំងបីរបស់ Samsung នឹងបានលក់​ពិតប្រាកដនៅសហរដ្ឋអាមេរិក នាថ្ងៃទី 26/10 ខាងមុខ ៕

No comments:

Post a Comment