Friday, August 10, 2012

Xperia P នឹងតម្លើង Android 4.0 មុនថ្ងៃទី 25/8

ចំណុចខ្សោយអំពីប្រប័ន្ធប្រតិបត្តការហួសសម័យ នឹងបានកែប្រែធ្វើ​ឲ្យ​ប្រសើរទ្បើងនៅលើ Xperia P នាពេលឆាប់ៗខាងមុខ ។
នៅលើទំព័រពត៌មានរបស់ Sony Mobile ទើបតែពិភាក្សាអំពី​ដំណើរការ​ជិត​បានសម្រេចជាស្ថាពរ  និង​​​នាំ Xperia P ទ្បើង Android 4.0 ភ្លាមៗ ចាប់​ពី​ថ្ងៃទី 19 ដល់ 25 ខែសីហាខាងមុខ ។
Xperia P ស្ថិតនៅក្នុងចំណែកពីមធ្យមទៅ​ខ្ពស់នៃចរន្ត smartphone 2012 របស់ Sony ។ ទូរស័ព្ទឆ្លាត​លេចធ្លោដោយមានអេក្រង់ ៤ អ៊ីន កំរិតពង្រីក qHD រួម​បញ្ចូល​​គ្នានូវបច្ចេកវិទ្យា White Magic ផ្តល់​នូវ​​លទ្ធភាព​បង្ហាញ់​ភ្លឺច្បាស់ និងសន្សំសំចៃថាមពលបាន 50% បើធៀបជាមួយអេក្រង់ធម្មតា។ ក្រៅ​​​ពីនេះ  Xperia P នៅប្រើ microprocessor  ខួរក្បាលពីរ  NovaThor U8500 ល្បឿន 1GHz, RAM 1GB និង​​កាមេរ៉ា ៨ មេហ្គាពិសែល ថតគំរូ  Full HD. ។ ប៉ុន្តែប្រព័ន្ធប្រតិបត្តការ Android 2.3 នៅមាន​ចំ​ណុចខ្សោយគឺ​ភាព​ហួស​សម័យនៃគំរូ  smartphone នេះ ។ 
ពេលមុនមក Sony បានអះអាងថានឹងប្រមូលផ្តុំលើកកំពស់  Android 4.0 ICS សម្រាប់បណ្តាម៉ូដែល smartphone ដែលកំពុងប្រើប្រាស់  Gingerbread ផ្ទុយនឹងការស្រាវជ្រាវ Jelly Bean នៅលើគំរូមាន​ស្តង់ដាខ្ពង់ខ្ពស់ ៕

No comments:

Post a Comment