Sunday, August 12, 2012

Samsung គ្មានចំណូលចិត្តជាមួយ BlackBerry 10

អ្នកផលិតទូរស័ព្ទឆ្លាតដ៏ធំបំផុតនៅលើពិភពលោកបានប្រកាសថា “ គ្មាន​ចំណូលចិត្តជាមួយ RIM និងកម្មសិទ្ធិនៃប្រព័ន្ធប្រតិបត្តការ BlackBerry 10” ដើម្បីបំបាត់ចោលនូវពាក្យចចាមអារាម ។
រួមជាមួយការថយចុះរបស់ RIM នៅរយៈពេលកន្លងមក ពាក្យចចាម​អា​រាម​​​​អំពីបញ្ហា Samsung កំ ពុងសម្លឹងមើល និងចង់ប្រមូលឥទ្ធិពល​ពី​ដៃ​គូ​ប្រ​​កួតមកវិញដែលលេចមុខទ្បើងកាលពីចុងឆ្នាំមុន ។ ប៉ុន្តែនៅពេលថ្មីៗ​នេះ ក្រុមហ៊ុនអេទ្បិចត្រូនិចនៃប្រទេសកូរ៉េ បានបញ្ចេញមតិ ដើម្បីបំបាត់​ចោល​នូវពាក្យចចាមអារាមខាងលើ ។
អ្នកយកការណ៍របស់ Samsung បានឆ្លើយទៅ Allthingsd, ថា “Samsung គ្មាន​​​​ចាប់អារម្មណ៍ ដល់ការ ប្រមូល RIM​ ទ្បើងវិញទេ ក៏ដូចជាការ​បាន​​ផ្តល់​ច្បាប់អនុញ្ញាតិឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ  BlackBerry 10 ” ផលិត​​ផលត្រូវបានសង្ឃឹមថានឹងសង្រ្គោះ  RIM ចេញផុតពីវិបត្តយ៉ាងធ្ងន់ធ្ងរនៅ​លើទីផ្សារទូរស័ព្ទឆ្លាត ។
ការពិត BlackBerry 10 នៅមានភាពយឺតយ៉ាវ និងពន្យាពេលដល់ដើមឆ្នាំ​ក្រោយ​ទើបលេចមុខចេញ  ក្នុងពេលនោះ Samsung កំពុងមានក្នុងដៃ ៤ មូលដ្ឋានគ្រិះផ្សេងៗគ្នា ត្រៀមលក្ខណៈជាស្រេចសំរាប់ ទូរស័ព្ទឆ្លាត ។
ក្រុមហ៊ុនកំពុងប្រមូលផ្តុំសំខាន់ទៅលើ  Android របស់ Google ប្រព័ន្ធប្រតិ​បត្តការលេខ ១ នាពេល​បច្ចុប្បន្ន បំរុងគឺជាប្រព័ន្ធប្រតិបត្តការ  Windows Phone របស់ Microsoft និង Bada ដោយក្រុម​ហ៊ុន​អភិវឌ្ឍន៍ផ្ទាល់ខ្លួន ។ ទន្ទឹង​នោះ Samsung ក៏កំពុងអភិវឌ្ឍន៍បន្ថែម ប្រព័ន្ធប្រតិបត្តការថ្មី​មួយ​ទៀត​​គឺ Tizen។ បណ្តាផលិតផលខាងលើគឺជាចំណុចខ្លាំងគ្រប់គ្រាន់ដើម្បី Samsung អាចការពារបាន​តួនាទី​របស់ខ្លួន ចំពោះមុខគូប្រកួតដ៏ធំ​នៅ​ខាង​ក្រោយគឺ Apple ជាមួយ iOS    

No comments:

Post a Comment