Monday, August 6, 2012

Archos G10 XS ស្តើងជាង iPad ចេញលក់នៅចុងខែសីហា

មានពត៌មានផ្សាយថា គំរូ tablet មានកម្រាស់ត្រឹមតែ 7.6mm ប្រើ ប្រាស់ Keyboard ពាក់នៅខាងក្រៅដូច Transformer Prime មាន គម្រោង ចេញលក់​កំ​ទ្បុង ៣​ សប្តារហ៍ខាងមុខ ។
ក្រុមហ៊ុនផលិត Archos ទើបតែប្រកាសថានឹងលក់ tablet G10 XS គំរូនៅចុង​ខែនេះ ។ ផលិតផលនេះធ្លាប់បានគេ ឧទ្ទេសនាម នៅទី ក្រុង Paris នៅដើម​ខែ​មិនាកន្លងទៅ ។
បច្ចុប្បន្ន  Archos ក៏ពុំទាន់បញ្ចេញនូវពត៌មានអ្វីអំពីរូបសណ្ឋាននៃ tablet G10 XS  ក៏ប៉ុន្តែយោងតាមពត៌មានពីមុនមក  ម៉ូដែលនេះ បានបំពាក់ Keyboard ពាក់នៅខាងក្រៅដូច  Transformer Prime  ស្តើងត្រឹមតែ  7,6mm មានអេក្រង់  10,1 អ៊ីន និងដើរ  Android Ice Cream Sandwich ។ ក្រៅពីនេះ tablet ថ្មីរបស់ Archos នៅមានទ្រ ទ្រង់ការតភ្ជាប់នានាដូចជា  microUSB, microSD និង  mini HDMI
តម្លៃ tablet G10 XS ក៏ពុំទាន់បានប្រកាសពិតប្រកដ ។ ទោះជាយ៉ាង ណា ក្នុងព្រិត្តិការនាខែមិនា  Archos បានឲ្យដឹងថា G10 XS អាច នឹងមានតម្លៃពី   260-520 USD

No comments:

Post a Comment