Friday, August 3, 2012

ប្រអប់សំបុត្រ Hotmail បានជំនួសដោយ Outlook

Microsoft ទើបតែប្រកាសសេវាកម្ម webmail ថ្មីសុទ្ធសាធ Outlook. com ជាមួយ​ចំ​ណុចប្រទាក់គ្នាយ៉ាងទំនើប និងលទ្ធភាពទ្រទ្រង់ដល់ អ្នកប្រើប្រាស់​សម្រាប់តាម​ដាន​​​​រាល់ពត៌មាន​ថ្មីនៅលើ  Facebook​ , Twitter, Google..ចំនៅក្នុងប្រអប់សំបុត្រ ។ ​ជិតមួយទសវត្សរិ៍កន្លង​ទៅ Hotmail ធ្លាប់ជាសេវាកម្មសំបុត្រអេទ្បិចត្រូនិច​លំ​ដាប់​​​​​លេខ​ ១ នៅលើពិភពលោក ។ ប៉ុន្តែក្រោយ​ពេល  Google ឧទ្ទេសនាម Gmail និង Yahoo ធ្វើឲ្យប្រសើរទ្បើងជាលំដាប់ Hotmail ក៏បាត់តួនាទីនាំ​មុខ​គេ ។
Outlook.com គឺជាដំណាក់កាលរុសរើថ្មីបំផុតរបស់ Microsoft សម្រាប់ webmail ។ ប្រព័ន្ធនេះមានចំណុចប្រទាក់ Metro ភ្លឺថ្លានិង​ងាយ​​​​​​​ស្រួលសម្រាប់អ្នកប្រើ ។ អាស្រ័យហេតុនេះ​ចំនួន​សារបាន​លាត​​​​ត្រដាងកើនទ្បើង  30% និង Microsoft ក៏​បាន​​កាត់បន្ថយខ្លះៗ ការផ្សាយពាណិជ្ជកម្មកុំឲ្យចង្អៀតលើផ្ទៃអេក្រង់ ។
Chris Jones សមាជិកក្រុមអភិវឌ្ឍន៍  Outlook បានសរសេរនៅលើ blog របស់ Microsoft ថា “ យើងខ្ញុំកត់សម្គាល់ឃើញថា ត្រូវអនុវត្តន៍​បោះជំហានទៅមុខជា​ដាច់​​ខាត ផ្លោះរំលងអតីតកាល ដើម្បីនាំមក​ដល់​អ្នកប្រើប្រាស់នូវសេវាកម្ម​យ៉ាង​ថ្មីបំផុត ” ។
មានការផ្លាស់ប្តូរមួយគួរចាប់អារម្មណ៍ក្នុងការរួមបញ្ចូលបណ្តាញសង្គម ។ ក្រៅពី​ប្រអប់សំបុត្រ e-mail ធម្មតា អ្នកប្រើប្រាស់ក៏អាច​មើលខ្លឹម​សារ​​​​នៃ  Facebook, Google, Twitter និង LinkedInMicrosoft ក៏បាន​បញ្ជូន Skype ចូល Outlook និង​ផ្តល់តួនាទីដូច Google Talk ក្នុង Gmail
ទន្ទឹងនោះ Outlook បានផ្ទុកកំណែនានាសកម្មភាពនៅលើ web នៃ Word, Excel, Power​​​​Point និង  OneNote រួមជាមួយឃ្លាំងរក្សាទុក​ឯកសារ​​​​តាមរយៈ ​ SkyDrive ។​ទោះបីផ្លាស់ប្តូរសេវាកម្ម អ្នកប្រើ Hot​mail ក៏អាចរក្សាបាននូវអាស័យដ្ឋានរបស់​គេ ដូចជា @hotmail.com, @live.com, @msn.com  រួមជាមួយបញ្ជីទំនាក់ទំនង និង​បង្កើត​​​តាម​របៀប​ចាស់មុននឹងផ្ទេរទៅសេវាកម្ម ៕

No comments:

Post a Comment