Friday, August 24, 2012

Microsoft អាចផលិត ៣ លាន tablet Surface នៅក្នុងឆ្នាំនេះ

ក្រុមហ៊ុនផ្នែកទន់របស់អាមេរិក ​អាចត្រូវតែបើកទូលាយ បណ្តាញ ចែក​ចាយដើម្បីលក់ឲ្យអស់ចំនួន tablet នេះជំនួសការផ្សព្វផ្សាយ តាមតែ  Microsoft Store
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDCឲ្យដឹងថា Microsoft អាចផលិតជាង ៣ លាន​​កុំព្យូទ័របន្ទះ Surface ក្នុងឆ្នាំនេះ ។ Bob O' Donnell ជាអ្នក វិភាគ​របស់  IDC បានឲ្យដឹងថាតួរលេខនេះគឺរួមទាំងពីរកំណែប្រើ ឈីព​មូលដ្ឋាន x86 របស់ Intel ផង  ARM ផង ។ អ្នកវិភាគរូបនេះ​ក៏បន្ថែមថា ជាមួយ​ចំនួនកុំព្យូទ័របន្ទះទាំងនោះ Microsoft អាច​ត្រូវ​​​​ពឹងដល់បណ្តាញលក់​រាយប្រពៃណី ។
យោងតាមការព្យាករណ៍របស់អ្នកវិភាគ  IDC ក្រុមហ៊ុន Microsoft អាច លក់ Surface ដើរ Windows RT ក្នុងតម្លៃ  199 USDBob O'Donell ព្យាករណ៍ថា “ ផ្នែកsotfware ”​ អាចលក់ Surface តាម​ពីររបៀប ៖ “ទិញ​ដាច់” ក្នុងតម្លៃស្មាន 599 USD ឬតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា​ពីបណ្តាញ។មុននោះ Hal Berenson អតីត​ជាអ្នក​គ្រប់គ្រងរបស់  Microsoft បានឲ្យដឹងថា ការ Surface ដើរ Windows RT លក់ក្នុងតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា​គឺ​ពិត​ជាមានកើតទ្បើង ។
ទោះជាយ៉ាងណាក្តី លោក Bob O'Donell គិតថាប្រសិនបើ Surface កំ​​ណែ Windows RT លក់ក្នុងតម្លៃ 199 USD ភ្ជាប់ជាមួយ​កិច្ច​សន្យា ទើប​ម៉ូដែលនេះអាចមិនបានសម្រេច ។ ព្រោះមូលហេតុ​អ្នក​​ប្រើ​ប្រាស់​​​មិន​ចង់​ចំណាយលុយច្រើន​ចំពោះ​កិច្ចសន្យា​សេវាកម្ម ។
បន្ថែមលើនោះ ក្រៅពី Surface ក្រុមហ៊ុន Microsoft នៅស្ថិតក្នុង​ដៃ​ecosystem​ មួយរួមមានបណ្តាដៃគូផលិតកុំព្យូទ័រ Windows ផ្សេងៗ ។ ប្រសិនបើក្រុមហ៊ុនទាំងនេះបញ្ចុះតម្លៃលក់កុំព្យូទ័រ Windows ចុះក្រោម មួយកំរិតហួសការកំណត់ ការជំនួញផ្នែក sotfware របស់ Microsoft អាចត្រូវរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ ក្នុងពេល នេះជាផ្នែកមួយដែលក្រុមហ៊ុនប្រមូលផ្តុំខ្លាំងបំផុត​ មិនមែនការ​ផលិត​​ hardware  នោះទេ ។
បច្ចុប្បន្ន Microsoft ក៏ពុំទាន់បញ្ជាក់ច្បាស់គ្រប់ពត៌មានស្តីពី​ផលិត​ផល​​ នេះទ្បើយ៕

No comments:

Post a Comment