Saturday, September 1, 2012

Optimus G ខួរក្បាលបួន RAM 2 GB បង្ហាញ់ខ្លួននៅប្រទេសកូរ៉េ


មិនរងចាំដល់ថ្ងៃតាំងពិព៌ណ IFA 2012នោះទេ smartphone An​droid ថ្នាក់ខ្ពស់បំផុតរបស់ LG ជាមួយ micropro​ce​s​sor Qual​comm Snap dragon ខួរក្បាលបួន RAM 2 GB និងអេក្រង់ HD បានបង្ហាញ់ខ្លួន នៅប្រទេសកូរ៉េ ។

LG បានប្រកាស smartphone Android ខួរក្បាលបួនថ្នាក់ខ្ពស់​បំ​ផុត​​របស់ខ្លួននៅប្រទេសកូរ៉េ ។ ផលិតផលនេះមានឈ្មោះថា Op​ti​mus G ប្រកប​ដោយគ្រឿងឧបករណ៍កំរិតខ្ពស់បំផុតដូច​បាន​ព្រៀង​ទុកជា មុន ។

ជាម៉ូដែលមាន micropro​ce​s​sor ខួរក្បាលបួន ប៉ុន្តែជា Snap​dra​gon S4 APQ8064 របស់ Qualcomm ។ នេះគឺជាម៉ូដែលដំបូងប្រើ​ប្រាស់ micropro​ce​s​sor នេះ និងមានចំណុចខ្លាំងគឺបានប្រើ​ប្រាស់​​ឈីព គំនូ Adreno 320 ត្រូវបានវាយតម្លៃថាមានទិន្នន័យ​យ៉ាងខ្ពង់ខ្ពស់ ។

ការបំពាក់ឧបករណ៍ដ៏វិសេសវិសាលរបស់ Optimus G គឺ RAM ចំ ណុះ 2 GB អេក្រង់ 4,7 អ៊ីន កំរិតពង្រីក HD 720p និង​ប្រើ​បចេ្ចកវិទ្យា IPS ។ ទន្ទឹងនោះនៅមាន កាមេរ៉ា 13 មេហ្គាពិសែល ថ្មចំណុះ 2.100 mAh និង Android 4.0 Ice Cream Sandwich ។

យោងតាម GSM Arena, Optimus G នឹងបានផ្សព្វផ្សាយនៅ​ប្រ​ទេស​កូរ៉េនាខែកញ្ញាខាងមុខ បន្ទាប់មកកំណែអន្តរជាតិនឹងមាន​មុខ​នៅលើទីផ្សារផ្សេងៗ ។ ប៉ុន្តែពេលវេលាជាក់ស្តែងពុំទាន់​ប្រកាសឲ្យដឹង ៕

No comments:

Post a Comment