Thursday, September 20, 2012

Laptop Core i5 ជំនាន់ទី ៣ មានតម្លៃ 725 USD

Toshiba Satellite M840-1016XQ មាន hard disk drive ចំណុះ​ទ្បើង​ដល់ 640GB រួមជាមួយការបំពាក់ នានា ដូចជារន្ធ USB 3.0 បញ្ចូល​ថ្ម​នៅ​ពេលម៉ាស៊ីនត្រូវរលត់ និងការធានាបានរយៈពេល ២​ ឆ្នាំ ។
ចរន្តកុំព្យូទ័រ  M840 លេចធ្លោដោយសំបកមានស្រទាប់កញ្ចក់ថ្លា មាន​បីពណ៌ ដីឥដ្ឋ ខៀវ និងផ្កា ឈូក  ដោយទ្បែកកំណែថ្មីមាន​ពណ៌ខៀវថ្លា ។ កុំព្យូទ័រនេះមានទម្ងន់  1,99 kg, keyboard chiclet, touchpad ខ្នាតធំ ប្រព័ន្ធអូប៉ាល័រ SRS Premium Sound HD និង​លក្ខណៈពិសេសផ្ទេរខ្លឹមសារពី 2D  មក 3D ដើម្បីមើល HDTV ទ្រ​ទ្រង់​​បច្ចេកវិទ្យារូបភាព ៣ ទឹស ។
កំណែថ្មីលក់ចេញក្នុងខែនេះ  Satellite M840-1016XQ បំពាក់​រូប​​​​​​​សណ្ឋានយ៉ាងខ្លាំងជាមួយ microprocessor  Intel Core i5-3210M ល្បៀន 2,5 GHz នៃមូលដ្ឋាន  Ivy Bridge, chipset Intel HM76អង្គចងចាំ RAM 2 GB DDR3 (1600), hard disk drive ចំណុះ 640 GB card គំនូរ AMD Radeon HD 7670M និងសំបុក optics  អាន​និង​កត់ត្រា  DVD
កុំព្យូទ័រមានអេក្រង់ខ្នាត 14 អ៊ីន កំរិតពង្រីកស្តង់ដារ 1.366 x 768  ពិសែល ។ បណ្តាការតភ្ជាប់​ផ្សេងៗ​បានដាក់ចូលបន្ថែមដូចជារន្ធ USB 3.0 ថ្មីបំផុត  USB 2.0 មានលក្ខណៈពិសេសគឺ បញ្ចូល​ថ្ម​នៅ​ពេលម៉ាស៊ីនត្រូវរលត់ HDMI, VGA, Wi-Fi គំរូ  n, LAN ល្បឿនខ្ពស់ និងប្រព័ន្ធអូប៉ាល័រ  stereo
Satellite M840-1016XQ មានតម្លៃ 725 USD ភ្ជាប់ជាមួយការ​ធា​នា​រយៈពេល ២​ ឆ្នាំ ៕     

No comments:

Post a Comment