Monday, September 10, 2012

Nokia និង HTC បង្ហាញ់អាថ៌កំបាំងជាច្រើនពីម៉ូដែល Windows Phone 8 ថ្មី

ក្នុងពេលក្រុមហ៊ុនទូរស័ព្ទហ្វាំងទ្បង់គ្រប់គ្រង Lumia 920 ​និង 820 ជាមួយអេក្រង់ធំទូលាយ 4,5 អ៊ីន រូបសណ្ឋានខួរក្បាលពីរ  HTC ក៏កំពុងរុករកគំរូ  Windows Phone រួមបញ្ចូលគ្នាសម្លេង Beats Audio
រូបភាពអំពីឈុត Lumia ថ្មីប្រើប្រាស់ Windows Phone 8 លេចមុខ​ចេញនៅលើបណ្តាញ Twitter របស់ Evleaks មិនមែនចេញពី Nokia នោះទ្បើយ ។
យោងតាមពត៌មានពី  GSM Arena, Lumia 920 មានសមត្ថភាព​ជា​ច្រើន អាចជា Windows Phone ដំបូងដែលបាន Nokia បំពាក់​បច្ចេកវិទ្យា​ថតរូប​ PureView ដ៏ល្បីល្បាញ់ ។ ទន្ទឹងការរក្សារូប​សណ្ឋាន​ខួរក្បាលពីរជាមួយឈីព Qualcomm Snapdragon S4 និងអេក្រង់  HD 4,5  អ៊ីន​ ។
ក្នុងពេលនោះ  Lumia 820 ក៏មានអេក្រង់ធំជាមួយបច្ចេកវិទ្យា Super AMOLED HD ខ្នាត 4,65 អ៊ីន និងបំពាក់រូបសណ្ឋានខួរ​ក្បាល​​ពីរ ប៉ុន្តែមិនមាន  PureView ដូច Lumia 920 ទេ ។
ទាំងពីរម៉ូដែល Lumia ដើរ Windows Phone 8 របស់ Nokia សុទ្ធតែមានប្លង់ប្រកបដោយសំបក Polycarbonate ។ យោងតាម GSM Arena, នេះគឺជាឈុតមានសមត្ថភាពច្រើន ត្រូវបាន​ក្រុម​ហ៊ុន​ឧទ្ទេសនាមក្នុងព្រិត្តិការណ៍ ដែលប្រព្រិត្តទ្បើងនាថ្ងៃទី 5/9 ខាងមុខនៅសហរដ្ឋអាមេរិក ។
បញ្ហា  Samsung ចៃដន្យបង្ហាញ់ Windows Phone 8ដំបូងនៅ​តាំង​​ពិពណ៌  IFA 2012 បណ្តាលឲ្យ ក្រុមហ៊ុនផលិតផ្សេងៗ ដូច​ជា Nokia មានការទើសចិត្តជាខ្លាំង ។ និង HTC ជាក្រុមហ៊ុន​ចូល​ចិត្ត ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Microsoft ក៏បញ្ចេញភ្លាមៗនូវ​ម៉ូដែល  WP8 របស់ខ្លួន ។
ទោះបីពត៌មានអំពីរូបសណ្ឋានពុំទាន់បាននិយាយច្បាស់ក៏ដោយ ប៉ុន្តែចំណុចគួរកត់សំគាល់លើ ម៉ូដែលនេះគឺការរក្សា​បច្ចេក​វិទ្យាសម្លេងដ៏ល្បីរបស់ smartphone Android HTC, Beats Audio
បច្ចុប្បន្ននេះក៏មិនទាន់មានក្រុមហ៊ុនផលិតមួយណាប្រកាសពីវេលាផ្សព្វផ្សាយឲ្យពិតប្រាកដ smartphone ដើរ Windows Phone 8 នៅលើទិផ្សារ គិតទាំង Samsung ។ ប៉ុន្តែ មានទំព័របណ្តាញ​ជា​ច្រើនឲ្យដឹងថា បណ្តាម៉ូដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មី​របស់ Microsoft អាចមានវត្តមាននៅ លើទីផ្សារ នាខែតុលា​ខាង​មុខ ជាពេលវេលាដែល WP8 លេចមុខចេញពិតប្រាកដ ៕

No comments:

Post a Comment