Thursday, September 13, 2012

smartphone ជាលើកដំបូងមានអេក្រង់ Full HD

ជាមួយកំរិតពង្រីក 1.920 x 1.080 ពិសែល ដង់ស៊ីតេចំណុចរូប​នៅ​​លើ smartphone អេក្រង់ 5អ៊ីនរបស់ Oppo ទទួលដល់ 441 ppi ផ្តល់​មកគុណភាពបង្ហាញ់ច្បាស់ជាង 30% iPhone 4/4S របស់ Apple
Oppo ធ្លាប់បានស្គាល់នៅពេលប្រកាស Oppo Fineder, smartphone ស្តើងបំផុតនៅលើពិភពលោក ។ ក្រុមហ៊ុននេះកំពុងបន្ត​ធ្វើឲ្យមាន​ចំ​​ណាប់អារម្មណ៍នៅពេលបង្ហាញ់ពីអាថ៌កំបាំងការងាររៀបចំគំរូ smartphone ក្រទ្បៃកុំព្យូទ័របន្ទះ មានអេក្រង់ 5 អ៊ីន ប្រកួត​ប្រជែង​​​ជាមួយចរន្តកុំព្យូទ័រ  Galaxy Note និង Note II របស់ Samsung
ខ្នាតមិនមែនជាចំណុចចាប់អារម្មណ៍បំផុតនោះទេតែកំរិត​ពង្រីក​ថ្មីទើបជាការបំពាក់គួរយកចិត្តទុកដាក់នៅលើអេក្រង់នៃផលិតផលមានឈ្មោះថា Oppo Finder 5 ។ មិនឈរត្រឹម HD 720p ដូច Samsung, LG HTC នោះទេ  Oppo នឹងផ្តល់ឲ្យ smartphone 5 អ៊ីនរបស់ខ្លួន អេក្រង់​កំរិត​ពង្រីក 1920 x 1.080 ពិសែល ។ ប្រ​ការ​​នេះជួយឲ្យដង់​ស៊ីតេ​ចំ​ណុច​រូបនៅលើអេក្រង់បង្កើនដល់ 441 ppi ខ្ពស់ជាងច្រើនបើធៀបនឹង​ដង់ស៊ីតេ​ ចំណុចរូបនៅលើអេក្រង់ Retina របស់ iPhone 4 និង 4S (326 ppi).
យោងតាម  Mic Gadget, Oppo Finder 5 បានលេចមុខចេញ​ប៉ុន្តែ​គ្រាន់តែជាគំរូកំណែ ។ ផលិតផលនេះបានបំពាក់ដោយប្រព័ន្ធ​ប្រតិ​បត្ត​​ការ Android Jelly Bean ជាមួយ microprocessor ខួរ​ក្បាល ៤ Qualcomm Snapdragon S4 Pro ។ ក្រុមហ៊ុនផលិតរបស់​ចិនក៏បាន​បង្ហើបពីអាថ៌កំបាំង បច្ចេកវិទ្យាអេក្រង់បានប្រើប្រាស់​គឺ LCD ប្រកប​ដោយ​​​លទ្ធភាពបង្ហាញ់ដូចក្រដាស់អេទ្បិចត្រូនិច។

No comments:

Post a Comment