Thursday, September 20, 2012

Dell Latitude E6430s មានភាពមាំទាំនិងធ្ងន់

កុំព្យូទ័រយួរដៃរបស់ Dell មានប្លង់ “ ធំធាត់” ប៉ុន្តែស្រាលជាទី​បំ​ផុត មានសំបកអាលុយមី​ញ៉ូមនិង​គ្រោងលោហធាតុ ជួយធ្វើឲ្យ​ផលិត​​ផលនេះស៊ូបានការប៉ះទង្គិច និងការពារបានទិន្នន័យ​ខាងក្នុង ។
E6430s ជាម៉ូដែលថ្មីបំផុតនៃចរន្តកុំព្យូទ័រយួរដៃសម្រាប់អ្នកជំនួញ​ ផលិតផលនេះមិនស្តើងដូច ultrabook ទេផ្ទុយមកវិញគឺមាន​ប្លង់​យ៉ាងក្រាស់ ។ ប៉ុន្តែបើធៀបនឹងសំបកក្រៅ  E6430s ផ្តល់នូវ​អា​រម្មណ៍​ស្រាកស្រាល មានទម្ងន់ 1,7 kgជាមួយអេក្រង់ 14 អ៊ីន បាន​​ចាត់ទុកថាពូកែបំផុតហើយ ។ កម្រាស់ប្រហែល 30,9 mm ជួយ​គ្រឿបន្លាស់ខាងក្នុងម៉ាស៊ីន មានបរិយាកាសស្រទ្បះ ​និង​បញ្ចេញ​កំដៅទៅក្រៅខាំងជាងគំរូកុំព្យូទ័រស្តើង​ និងស្រាល​ផ្សេងៗ ។
Latitude E6430s មានគ្រោងផលិតដោយលោហធាតុផ្សំម៉ាញ៉េ​ដ៏​​រឹងមាំ ស្រទាប់ក្រៅជាតិអាលុយមី​ញ៉ូមមិនធ្វើឲ្យមានស្នាម​ខ្យៅ​ដៃ ម្យ៉ាងទៀតអាចទ្រទ្រង់បានការប៉ះទង្គិច និងការពារ hard disk drive ក៏ដូចជាទិន្នន័យផ្សេងៗទៀតនៅខាងក្នុងបានល្អ ។
ចំណុចគួរកត់សម្គាល់របស់ E6430s គឺគេមអេក្រង់យ៉ាងស្តើង រូប​សណ្ឋានក៏ឋិតនៅកំរិតល្អ តម្រូវ​ការសមនឹងអតិថិជន​ ។ កុំព្យូទ័រ ខ្វះ​ចំណុច​​ជ្រើសរើស card គំនូរដាច់ដោយទ្បែកប៉ុន្តែកុំព្យូទ័រមាន microprocessor Intel Core i5-3320M ល្បឿន 2,6 GHz ​ ចំណុះ​មូល ដ្ឋាន Ivy Bridge ថ្មីបំផុតរួមជាមួយ​ឈីពគំនូរ Intel HD Graphics​​​​​ 4000
រាល់ការតភ្ជាប់ថ្មីបំផុតក៏បានបន្ថែមចូលផលិតផលនេះ ដូចជារន្ធ USB 3.0, eSATA, HDMI រន្ធដោត Card បើកទូលាយ  ExpressCard គំរូ 34mm រន្ធ SmartCard keyboard របស់កុំព្យូទ័រតាមប្លង់ប្រពៃ ណី។ ជាចរន្តកុំព្យូទ័រសម្រាប់អ្នកជំនួញ ហេតុនេះ E6430s ក៏មាន joystick នៅចំណុចកណ្តាល key​board ដើម្បីបញ្ជា mouse ។ នេះ គឺជារចនាដូចចរន្ត ThinkPad ដែលជាលក្ខណៈពិសេស​សម្រាប់ អ្នកជំនួញ 
ក្រៅពីនេះកុំព្យូទ័រមានបន្ថែមបច្ចេកវិទ្យាថ្មីៗនិងលក្ខណៈពិសេស​​ការពារសម្ងាត់ដែលមិនអាចខ្វះ​បានដូចជា  Trusted Platform Module (TPM), Intel vPro, Dell Data Protection, Access and Dell Data Protection, Encryption2. 

No comments:

Post a Comment