Monday, September 10, 2012

Lenovo បញ្ចេញពីរ laptop ដែលមានគុណភាពថេរអស្ចារ្យសម្រាប់អ្នកជំនួញ

ក្រុមហ៊ុនផលិតបានឲ្យសឹងថា ThinkPad X230 និង​ T430 បាន លក់ក្នុងតម្លៃចាប់ពី 1050 USD ដល់ 1500 USD .
ម៉ូដែលទាំងពីរនេះសុទ្ធតែបានបំពាក់មូលដ្ឋាន microprocessor Intel ថ្មីបំផុត  បច្ចេកវិទ្យា  EE3 (Enhanced Experience 3.0), RapidBoot រួមជាមួយរន្ធ  SSD ។ អាស្រ័យហេតុនេះ កុំព្យូទ័រអាចបើក​ដំ​ណើរ​ការលឿនជាងបណ្តាកុំព្យូទ័រដើរ Windows7 ជាធម្មតាដល់ 40%.។ យោងតាម  Lenovo កុំព្យូទ័រ ThinkPad X230 និង T430 មានគ្រោងយ៉ាងមាំ និងទទួល​ស្តង់​ដា​អំពីការ​ទប់ទល់​គ្រប់​មជ្ឈដ្ឋាន ។
ក្នុងនោះ  ThinkPad X230 ធ្ងន់ 1,4 kg មានអេក្រង់ IPS 12,5 អ៊ីន និងកំរិតពន្លឺ 300 nit ។ អ្នកប្រើប្រាស់ អាចជ្រើសរើសការរួម​បញ្ចូល​​​គ្នាតភ្ជាប់ 4G ជាមួយ keyboard Precision មានភ្លើង​ផ្ទែ​ទ្រទ្រង់ភន្លឺដល់ កុំព្យូទ័រ ។
ThinkPad X430 លេចធ្លោដោយលទ្ធភាពធ្វើសកម្មភាពជាប់​រហូត​ដល់ 30 ម៉ោង ។ ផលិតផលនេះ ទ្រទ្រង់ការតភ្ជាប់ជាច្រើន ក្នុង​នោះ​​​​​​រួមមានទាំង USB 3.0 និង 4G ។ កុំព្យូទ័រប្រើ card គំនូដាច់​ដោយ ទ្បែករបស់ Nvidia
អំពីលក្ខណៈពិសេសសម្រាប់អ្នកជំនួញ គឺគំរូ laptop ថ្មីរបស់ Lenovo ប្រើប្រាស់ផ្នែកទន់ Hardware Password Manager សំដៅគ្រប់គ្រង hard disk drive  បកប្រែសារដោយស្វ័យប្រវត្ត ផ្នែកអានខ្យៅដៃ  BIOS Port Lock ដើម្បីទប់ស្កាត់ការ​តភ្ជាប់ពី​ចម្ងាយ និង USB ជាដើម ៕

No comments:

Post a Comment