Monday, September 10, 2012

ទិន្នផលរបស់ Xperia T, TX និង V ខួរក្បាលពីរ

Sony Xperia បីប្រភេទទើបតែបង្ហាញ់ខ្លួនការប្រើប្រាស់តែ microprocessor ខួរក្បាល ២ Qualcomm Snapdragon S4 ប៉ុន្តែចំណុច​ទិន្នផលដែលល្អជាង S III, One X Optimus 4X HD គឺប្រើ microprocessor ខួរក្បាល​ ៤ ។
ក្នុងពេលគូបដិបក្សដូចជា Samsung,LG HTC បានផ្ទេរទៅរក​ខួរក្បាល​​ ៤ ក្រុមហ៊ុនទូរស័ព្ទប្រទេស ជប៉ុនក៏នៅស្មោះត្រង់ជា​មួយ​​ផលិត​​​ផល​ខួរក្បាល ២ ។ ទោះជាយ៉ាងណា ការបំពាក់ microprocessor ខួរក្បាល ២ ជំនាន់ថ្មីរបស់ Qualcomm នៅ​លើបណ្តា  smartphone Xperia T, TX និង V ទើប បង្ហាញ់ខ្លួន​សឲ្យ​ឃើញថា ទិន្នផលរបស់  smartphone Sony មិនចាញ់នឹងគូ​បដិ​បក្ស​​ខួរក្បាល ៤ ប៉ុន្មានទ្បើយ ពុំទៀតសោតល្អជាងផង ។
យោងតាម  GSM Arena មានការធ្វើ test ដែលប្រើផ្នែកទន់  Benchmark Pi, NenaMark 2 Quadrant ក្រុមបី Xperia ខួរក្បាល ២ ជំនាន់ថ្មីរបស់ Sony តែងយកឈ្នះលើគូប្រកួត Galaxy S III ប្រើប្រាស់ microprocessor Exynos ខួរក្បាល ៤ ឬ One X, Optimus 4X HD ប្រើប្រាស់ Tegra 3 ខួរក្បាល ៤ ផងដែរ 
Xperia T, Xperia TX (កំណែផ្សេងទៀតរបស់ T) និង Xperia V តែង​​ប្រើរូបសណ្ឋានខួរក្បាល ២ ជាមួយ microprocessor ប្រើ​រចនា Krait ថ្មី របស់  Qualcomm, Snapdragon S4 ល្បឿន 1,5 GHz ។ គំនូ GPU នៅលើប្រភេទ chipset ថ្មីនេះគឺ  Adreno 225
test ទិន្នផលដំបូង សម្រាប់ក្រុមបី Xperia ថ្មី BenchmarkPi ជា​ឧបករណ៍អនុញ្ញាតិការត្រួតពិនិត្យ microprocessor របស់ chip ។ ​ប៉ុន្តែការធ្វើ test នេះ មិនជាអំណោយផលប៉ុន្មានចំពោះ​ប្រ​ភេទ​ឈីព​ខួរក្បាលច្រើន ហេតុនេះចំណុចខ្លាំងបានធ្លាក់ទៅលើ microprocessor Krait ខួរក្បាល ២ របស់ Qualcomm នៅលើ​បណ្តាម៉ូដែល Xperia T, TX និង V
ពិសោធន៍ test ទីពីរ NenaMark 2 ប្រមូលផ្តុំលើលទ្ធភាព​ដោះ​ស្រាយគំនូរបស់ 3 model Xperia GPU និងចាប់ផ្តើមឲ្យ​ឃើញ​កម្លាំងពិតប្រាកដរបស់ ខួរក្បាល ២ ជំនាន់ថ្មី ប្រៀបធៀប​ជា​មួយបណ្តាម៉ូដែលខួរក្បាល ៤ ដូចជា Samsung Galaxy S III, HTC One X Optimus 4X HD របស់ LG
ចុងបញ្ចប់  GSM Arena អនុវត្តផ្នែកវាយតម្លៃទិន្នផលសរុបដោយ​ផ្នែក​ទន់ Quadrant ។ នេះក៏ជាបទ ពិសោធន៍ test សឲ្យឃើញ​កម្លាំងពិតប្រាកដរបស់ក្រុមទាំងបី Xperia T, TX និង V ដែល​ទើបតែ បង្ហាញ់ខ្លួន ធៀបជាមួយបណ្តាម៉ូដែលខួរក្បាល ៤ រូប​សណ្ឋានអស្ចារ្យរបស់ Samsung, HTC និង LG ដែលលេច​មុខ​ចេញនៅពេលមុននោះ ។
Xperia V ឈរជួរមុខ ជាមួយ 6.000 ពិន្ទុ ក្នុងពេល Xperia TX និង T មានតែ 5.793 និង 5.675 ពិន្ទុ បង្កើតគម្លៀត 300ពិន្ទុ ជាមួយ Galaxy S III និងដើរឆ្ងាយជាង HTC One X ក៏ដូច  LG Optimus 4X HD

No comments:

Post a Comment