Thursday, September 20, 2012

Microsoft Office បានដាក់បញ្ចូលជាស្រេចនៅលើ Windows RT ដោយឥតគិតថ្លៃ

ផ្នែកsoftware ការិយាល័យនៅលើ tablet មូលដ្ឋាន Windows ដើរ​​​ឈីព ARM អាចរួមមាន Word, Power​​Point, Excel និង OneNote
ចំណុចខុសគ្នានៃប្រព័ន្ធប្រតិបត្តការ Windows RT ជាមួយ iOSAndroid គឺកិច្ចអនុវត្តការិយាល័យ Microsoft Office  ដែលបាន​ដាក់​​បញ្ចូលស្រាប់ ។ ប្រការនេះមានន័យថា អតិថិជនមិន​ចាំបាច់​បង់លុយបន្ថៃមសម្រាប់ឈុត Office នោះទេ ក៏ដូចជាមិនបាច់​បា​រម្ម​ណ៍អំពីលទ្ធភាពសមស្របនៅ​ពេលដំណើរការលើឧបករណ៍​របស់​​​ខ្លួន ។
ប៉ុន្តែនេះគ្រាន់តែជាមួយផ្នែលនៃសាច់រឿង  ពីព្រោះនៅក្នុង​ពត៌​មា​​​​នលំអិតដែលបានប្រកាស Micro​soft ឲ្យដឹងថា Office សម្រាប់ Windows RT ត្រូវបានកាត់ចោលលក្ខណៈពិសេសមួយចំនួន ។ ឈុតកិច្ចអនុវត្តនេះរួមមាន Word, PowerPoint, Excel និង OneNote ប៉ុន្តែ Outlook, Access Publisher ឬ មិនអាចលេចមុខចេញ ។
ក្រៅពីនេះ អ្នកប្រើប្រាស់ក៏មិនអាចទទួលនូវទាំងអស់ លក្ខណៈ​​​ពិសេសដូចគ្នានៅលើ Windows RT នោះទេ ដូចជាឧបករណ៍ x86 ដើរ Office 2013 ។ ជាក់ស្តែងគឺគ្មានការទ្រទ្រង់សម្រាប់ macro, add-in ActiveX
ពេល Windows RT បានឧទ្ទេសនាមនាថ្ងៃទី 26/10 ខាងមុខ Micro​​​soft នឹងរួមបញ្ចូលគ្នាកំណែ​មើល​មុនរបស់  Office Home & Student 2013 ។ កំណែ update ដោយឥតគិតថ្លៃនឹងមានជាស្រេច​ចំពេល​​​ម៉ាស៊ីនដល់ដៃអ្នកប្រើប្រាស់ ។
Microsoft Office បានដំទ្បើងប្លង់មកវិញដើម្បីមានការងាយ​ស្រួល​​ជាងមុនជាមួយអេក្រង់ចរន្តឆក់ ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់ប្រើ ​software ជាមួយ mouse, touchpadkeyboard ដូចកុំព្យូទ័រធម្មតា ៕

No comments:

Post a Comment