Tuesday, October 2, 2012

Wii U ចាប់ផ្តើមលក់នៅប្រទេសអាមេរិកនាថ្ងៃទី 18/11 ជាមួយ 23 ប្រភេទហ្គេមបានដាក់បញ្ចូលជាស្រេច

ផលិតផលនេះមានគម្រោងផ្សព្វផ្សាយក្នុងតម្លៃដំបូងគឺ 299,99 USD សំ​រាប់ម៉ូដែលមានអង្គចងចាំ 8 GB
ប្រសិនបើចំណាយ 350 USD អ្នកប្រើអាចទទួលម៉ូដែលមានអង្គចងចាំ 32 GB ។ តម្លៃលក់ Wii U នៅអាមេរិកថោកជាងនៅប្រទេស​ជប៉ុន​ទាំង​ពីរ​កំណែ ធម្មតាតម្លៃ 340 USD ថ្នាក់ខ្ពស់តម្លៃ 405 USD
23 ល្បែងហ្គេមបានដាក់បញ្ចូលជាស្រេចរួមមាន ​4 ឈ្មោះហ្គេមរបស់ Nintendo គឺ New Super Mario Bros.U, Ninja Gaiden 3: Razor's Edge, Nintendo Land និង Sing Party ។ ឈ្មោះហ្គេមនៅសល់គឺ របស់ក្រុម​ហ៊ុនផ្សពេះផ្សាយទី ៣ ឧទាហរណ៍ Call of Duty: Black Ops II, FIFA Soccer 13 Sonic & All-Stars Racing Transformed.
ក្រុមហ៊ុនផលិតបានឲ្យដឹងទៀតថា Wii U បានដាក់បញ្ចូល 50 ឈ្មោះ​​ហ្គេមនាពេលខាងមុខរហូត​ដល់ខែមិនាឆ្នាំក្រោយ ៕

No comments:

Post a Comment