Monday, October 8, 2012

Archos 97 Xenon ប្រើ microprocessor 1,4 GHz

នេះគឺជាគំរូ ​ tablet​ ទីពីរ បានដាក់ឈ្មោះតាមអង្គធាតុគីមី ក្នុងចំ​ណោម​​”គ្រួសារ” Elements របស់ Archos ក្រោយ  97 Carbon
ចំណុចក្រាស់បំផុតនៅលើ Archos 97 Xenon មានខ្នាត 11,5 mm ក្នុង​ពេល​ទម្ងន់របស់ផលិតផលគឺ 650 gram ។ កុំព្យូទ័របានបំពាក់ micro​​​​processor ល្បឿន 1,4 GHz រួមជាមួយអង្គចងចាំ RAM 512 MB ។ ផលិតផលនេះ​ប្រើប្រាស់អេក្រង់ចរន្តឆក់ច្រើនចំណុច IPS 9,7 អ៊ីន សមាមាត្រ 4:3កំរិត​ពង្រីក 1.024 x 768 ពិសែល និងទទួលស្គាល់​បាន​​​​​​​កាយវិការម្រាមទាំងប្រាំ​ក្នុង​ពេលតែមួយ ។ ប្រព័ន្ធប្រតិបត្តិការ​ប្រើនៅលើ 97 Xenon គឺ Android 4.0 Ice Cream Sandwich
ក្នុងពេលនោះ ចំណុះអង្គចងចាំក្នុងរបស់ Archos 97 Xenon គឺ 4 GB អាច​បើក​ទូលាយដោយរន្ធដោត micro SD/SDHC  ទ្បើងដល់ 32 GB ។ កុំព្យូទ័រ​បន្ទះថ្មីរបស់ Archos មានកាមេរ៉ាខាងមុខ និងខាងក្រោយ កំរិតពង្រីក 0,3 និង 2 មេហ្គាពិសែល ។ កុំព្យូទ័រ​ទ្រទ្រង់ការតភ្ជាប់​នានាដូចជា Wi-Fi គំរូ n, 3G, GPS និង USB 2.0។ ថ្មរបស់ Archos 97 Xenon អាចសកម្មភាពរហូត ៨ ម៉ោង និងស្តាប់ចម្រៀងក្នុង ២០ ម៉ោងជាប់គ្នា ។ បច្ចុប្បន្នក្រុមហ៊ុន​ផលិត​ក៏ពុំទាន់បាន​ប្រកាស​ពី​តម្លៃ​​​​ផលិតផលនេះទ្បើយ ៕

No comments:

Post a Comment