Tuesday, October 30, 2012

HKPhone Revo Max សំដែងនូវភាពរឹងមាំ

មិនដែលចាញ់បណ្តាទូរស័ព្ទ “ដែលធន់”​​ ប៉ុន្មានទ្បើយនៅលើទីផ្សារ ជាក់​​​​​ស្តែង smartphone HKPhone Revo Max មួយគ្រឿងត្រូវរថ យន្តកិន​ពីលើប៉ុន្តែនៅតែសកម្មភាពយ៉ាងរលូនទោះបីមានស្លាក ស្នាម “ របួស​ពេញ​​ខ្លួន ”​ ។
ក្នុងគ្រោះថ្នាក់ដែលកម្រនោះ Revo Max បានបញ្ជាក់ពីភាព​រឹងមាំ​ដ៏​គួរ​ឆ្ងល់​ក្នុងការស្ថាបនាប្លង់ ។ ទោះបីត្រូវរថយន្តកិនពីលើ និងខូត​ខាត​​​ធ្ងន់​ផ្នែក​ការពារខាងក្រៅ ប៉ុន្តែម៉ាស៊ីននៅតែសកម្មភាព​ជាធម្មតា ។ ការសាក​ល្បង​​​​​​​ពីលក្ខណៈដូចជាចរន្តឆក់ច្រើនចំណុច ថតរូប ថតកាមេរ៉ា លេង​ហ្គេម 3D ការហៅទូរស័ព្ទ ។ ល ។ នៅតែ​ដំណើរការល្អ ធ្វើឲ្យគេឆ្ងល់​គ្រប់គ្នា ។
តំណាងឲ្យក្រុមហ៊ុនផលិតបានបង្ហើបពីអាថកំបាំងថាគ្រោងស៊ុំ HK​Phone Revo Max  ទ្រទ្រង់ការប៉ះទង្គិតបានល្អ ។ ស្រទាប់ជ័រថ្នាក់​​​ខ្ពស់រួមជាមួយ​ស្រទាប់កញ្ចក់ក្រាស់ និងរឹងហួសពី​ស្តង់​​ដា 15​%គឺ​ជា​​​​​​​​​​​​​ចំណុចសំខាន់ជួយ​បង្កើនភាពរឹងមាំរបស់ Revo Max
ដើរឈានមុខក្នុងរូបសណ្ឋានឈីពខួរក្បាលពីរ និងអេក្រង់ដ៏ធំ HKPhone Re​​​​​​vo Maxនាំមកការដិតអារម្មណ៍ក្នុងស្រទាប់​បចេ្ចកវិទ្យា​នាពេល​កន្លង​មក ។ ចំណុចពិសេសរូបសណ្ឋាន​​​​ឈីព​ខួរ​​​​​​​​ក្បាល​​​​ពីរ ARMv7 ថ្មីបំផុត​ជា​មួយ 1 GHz Cortex A9 សម្រាប់ខួរក្បាលនិមួយៗ អនុញ្ញាតិឲ្យម៉ាស៊ីន​ទទួល​​​​​​​​បានទិន្នផលប្រហែលនឹង ផលិតផល កំរិតខ្ពស់ ។ អេក្រង់ 5,3 អ៊ីន qHD IPS នាំមកភាពងាយស្រួល និង ការសំបូរណ៍បែបដល់អ្នកប្រើប្រាស់
ចាប់តាំងពីចរន្តផលិតផល smartphone Revo ( រួមមាន Revo, Revo S, Revo HD, Revo Max, Revo S2) HKPhone បាននអនុវត្តគំរូជាច្រើន យ៉ាង​តឹង​រឹងដើម្បីបង្កើនភាព រឹងមាំសម្រាប់ផលិតផលនិមួយៗ ។ ពេលមុនៗក៏​មាន​​​​​​​ការសាកល្បង ប្រើ ធ្វើជាញញួរវាយដែកគោល ដើម្បីបញ្ជាក់ពី​សមត្ថភាព​ទ្រទ្រង់របស់ម៉ាស៊ីន ៕

No comments:

Post a Comment