Friday, October 12, 2012

HTC ចេញបន្ថែម One VX “ខួរក្បាលពីរ” សម្រាប់ទីផ្សារនៅអាមេរិក

One VX បានបំពាក់ microprocessor ខួរក្បាលពីរ Qualcomm Snapdragon S4អេក្រង់ 4,5 អ៊ីន កំរិត ពង្រីក qHD ម៉ាស៊ីនថត  5 មេហ្គាពិសែល និង​ទ្រ​ទ្រង់​បណ្តាញ 4G LTE
ទន្ទឹងOne X+ កាលពីសប្តារហ៍កន្លងទៅ ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ក៏បានប្រ​កាស​​​​​បន្ថែម​ smartphone Android ថ្មីរបស់ក្រុមហ៊ុនគឺ  One VX ។ ទោះជា​យ៉ាងណានេះជាផលិតផលដែលបាន HTC ចែក ចាយសម្រាប់ទីផ្សារ​អាមេរិក និងឆ្លងកាត់តាមបណ្តាញ  AT&T
យោងតាម Phone Arena តម្លៃគឺជាចំណុចដែលបានសង្កត់ធ្ងន់នៅលើគំរូ  smartphone Android ថ្មី របស់ HTC ។ ផលិតផលនេះមាន​ខួរក្បាលពីរ​ជាមួយឈីព chipset Qualcomm Snapdragon S4ល្បឿន 1,2 GHz អង្គ​ចង​ចាំ 8 GB ថ្ម 1.810 mAh ខ្ពស់ជាង  One X និងទ្រទ្រង់ការតភ្ជាប់  4G LTE ។ អេក្រង់ប្រើបចេ្ចកវិទ្យា  S-LCD 2 ដូច  HTC One X និង One X+ ប៉ុន្តែមាន​កំរិតពង្រីក  qHD 960 x 540 ពិសែលនិងមានទំហំ 4,5 អ៊ីន ។ ម៉ាស៊ីនថត ៥​ មេហ្គាពិសែល ដូចនៅលើ One V
នៅពេលចេញលក់នៅទីផ្សារ  One VX បានដាក់បញ្ចូលជាស្រេច Android 4.0 ប៉ុន្តែនៅពេលខាងមុខ អាចេលើកតម្លើង  Android 4.1 Jelly Bean ។ បច្ចុប្បន្នតម្លៃរបស់ One VX នៅអាមេរិកក៏ពុំទាន់បាន ប្រកាសជាផ្លូវការ 

No comments:

Post a Comment