Monday, October 8, 2012

5 កុំព្យូទ័របន្ទះមានអេក្រង់ហ្មត់អស្ចារ្យ

Amazon Kindle Fire HD 8.9 ទើបតែបង្ហាញ់ខ្លួនមានដង់ស៊ីតេ ចំណុច រូបមិន​ចាញ់​  iPad 2012 ប៉ុន្មានទ្បើយ ក្នុងពេលដែលគំរូកំព្យូទ័រ​នៅ​សល់​​​​ទាំង​នេះ​សុទ្ធ​តែ​មានអេក្រង់ ខ្នាតគំរូ Full HD
ក្រោយពេល iPad 2012 បង្ហាញ់ខ្លួនជាមួយកំរិតពង្រីកទ្បើងដល់ 2.048 x 1.536 ពិសែល មានកុំព្យូទ័របន្ទះ Android ជាច្រើនក៏បង្ហាញ់​ខ្លួនជាមួយ​កំរិត​​ពង្រីក​ឈានដល់គំរូ Full HD ។ ម៉ូដែលថ្មីបំផុតគឺ Amazon Kindle Fire HD 8.9 អាស្រ័យលើខ្នាតអេក្រង់ប្រភេទតូច 10,1 អ៊ីនពេញនិយម ហេតុ​នេះមានដង់ស៊ីតេចំណុចរូបតិចតូចបំផុត បើប្រៀបធៀបនឹងផលិតផល​របស់ Apple 
បញ្ជី ៥ គំរូកុំព្យូទ័របន្ទះមានអេក្រង់កំរិតពង្រីកខ្ពស់បំផុតនាពេល​បច្ចុប្បន្ន
បានបង្ហាញ់ខ្លួននៅដើមខែមុន Kindle Fire HD 8.9  គឺជាមួយក្នុង​ចំណោម​គំរូ tablet ដើរ Android មានអេក្រង់ខ្នាត 8,9 អ៊ីន កុំព្យូទ័រ​នេះមានកំរិត​ពង្រីក​ទ្បើងដល់ 1.920 x 1.200 ពិសែល ដង់ស៊ីតេ​ចំណុចរូប 254 ppi ។ ក្រៅពីការប្រើប្រាស់ឃឿនផ្ទៃ IPS ដែលបាន​វាយតម្លៃខ្ពស់ ក្រុមហ៊ុន​ក៏​បាន​ឲ្យដឹងថា ប្រភេទអេក្រង់ថ្មីបាន​ប្រើ​​​ប្រាស់​​​​មានតម្រងបែកខ្ញែកជាពីរ ជួយកាត់បន្ថយបាតុភូតស្រវាំងរូប 25% បើធៀបនឹងកំណែចាស់ ។
កុំព្យូទ័រនេះមានវត្តមាននៅលើទីផ្សារក្នុងតម្លៃប្រហែល 350 USD
ចំណុចសំខាន់បំផុតរបស់ iPad គឺការលើកកំពស់កំរិតពង្រីកអេក្រង់​ទ្បើង​ច្រើនដងថែមទៀត ។ ឈីពគំនូខួរក្បាលបួនដើម្បីដោះ​ស្រាយរូបភាព​ធំៗ ពេលវេលាប្រើថ្មក៏ទ្វេដង ។ ការផ្លាស់ប្តូររបស់ Apple បានធ្វើឲ្យក្រុម​ហ៊ុន​មានការផលិតលើសលប់ជាងគូប្រកួត​ផ្សេងៗ ។
អេក្រង់ 9,7 អ៊ីន កំរិត​ពង្រីក 2.048 x 1.536 ពិសែល ចំណុចរូប  264 ppi ។​ផលិតផលមានតម្លៃ 580 USD សម្រាប់កំណែ Wi-Fi និង  710 USD សម្រាប់កំណែ 4G
 បានប្រកាស់នៅតាំងពិពណ៌ CES 2012ចរន្ត Iconia Tab របស់ Acer ទទួល​ម៉ូដែលមានអេក្រង់គំរូ  Full HD បានទ្រទ្រង់ដោយឈីព Nvidia Tegra 3 និង​ដើរលើមូលដ្ឋាន Android 3.0 ។ ផលិតផលនេះ​ពុំទាន់បានលក់នៅ​លើ​​​ទីផ្សារ​ ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224ppi ។​ 
Asus Transformer Pad Infinity LTE

Transformer Pad Infinity គឺជាកុំព្យូទ័រ “ បងប្អូន ” ជាមួយនឹង  Transformer Prime មានប្លង់ជិតប្រហាក់ប្រហែលគ្នា ប៉ុន្តែអេក្រង់មានកំរិតខ្ពស់ជាង ឈាន​​​ដល់គំរូ Full HD 1.920 x 1.200 ពិសែល ។ ទន្ទឹងអេក្រង់ ផលិតផល​នេះនៅមានកំណែ 3G/LTE ។ និងក៏មានការទ្រទ្រង់កំលាំងដោយឈីព Qualcomm ជំនួសឲ្យ  Nvidia Tegra 3
តម្លៃពុំទាន់បានប្រកាស ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​ 
Huawei MediaPad មានអេក្រង់ 10  អ៊ីន កំរិត​ពង្រីក Full HD (1.920 x 1.200 pixel) ជាមួយឃឿន IPSHuawei ប្រើប្រាស់សម្រាប់តែ​ផលិតផលរបស់ ខ្លួន microprocessor ខួរក្បាលបួន មានឈ្មោះថា K3V2 ផ្តល់នូវកំរិតពង្រីកខ្ពស់ ផលិតផលនេះប្រើប្រាស់​គេម​អាលុយ​​​​មីញ៉ូមសណ្ឋាន unibody ជា មួយកំរិតស្តើង  8,8 mm ។ អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​ 

No comments:

Post a Comment