Monday, October 22, 2012

Laptop Windows 8 អេក្រង់ពីររបស់ Asus

Asus អនុញ្ញាតិឲ្យអតិថិជនអាមេរិកដាក់គម្រោងទិញ Taichi 21 ចាប់ពី​ពេល​​ឥទ្បូវនេះ និងចាប់ផ្តើមប្រគល់ទំនិញនាថ្ងៃទី 26/10 ខាងមុខ ។
តម្លៃចាប់ផ្តើមរបស់ Asus Taichi 21 គឺ 1.300 USD ។ តាម គម្រោង​នៅថ្ងៃទី 23/10, Asus ពិតប្រាកដបង្ហាញ់ខ្លួននូវគំរូ កុំព្យូទ័​រយួរដៃ​ដើរ Windows 8 របស់ខ្លួនដល់អ្នកប្រើប្រាស់
Asus Taichi 21 បានបំពាក់អេក្រង់ចរន្តឆក់ IPS 11,6 អ៊ីន កំរិត​ពង្រីក 1.920 x 1.080 ពិសែល ទ្រទ្រង់ដល់ ១០ ម្រាមដៃ ។ ផលិត​ផលនេះប្រើអង្គចងចាំ  RAM DDR3 4 GB រួមជាមួយ ឈីពគំនូ​រួម​បញ្ចូលគ្នា  Intel HD 4000 Graphics ។ អ្នកប្រើ ប្រាស់អាចជ្រើស​រើសមួយក្នុងពីរប្រភេទ microprocessor  គឺ   Intel Core i5-3317U ល្បឿន 1,7 GHz និង Core i7-3517U ល្បឿន 1,9 GHz
ក្រៅពីនេះ អតិថិជនអាចជ្រើសរើសរន្ធ SSD ក្នុងចំណុះ 128 GB 256 GB ។ ថ្មដើរភ្ជាប់ជាមួយ Taichi 21 អាចធ្វើ សកម្មភាព ជាប់​រហូត រយៈពេល ៥ ម៉ោង កុំព្យូទ័រមាន ទម្ងន់ 1,25 kg
ក្រៅពី Taichi 21 ក្រុមហ៊ុនផលិតតៃវ៉ាន់នៅមានអនុញ្ញាតិ ឲ្យកក់​ទំនិញ​នូវ​គំរូ laptop ដើរ Windows 8 ផ្សេង មាន ឈ្មោះថា Vivobook ។ ផលិតផលនេះមានតម្លៃចាប់ផ្តើមគឺ 599 USD និង​មាន​គម្រោងដល់ដៃអតិថិជននាថ្ងៃទី 26/10 ខាងមុខ ។
Vivobook បានបំពាក់ microprocessor Core i3-3217U ល្បឿន 1,8 GHz កុំព្យូទ័រមានអង្គចងចាំ RAM DDR3 4 GB និងគំនូរួមបញ្ចូល Intel HD 4000 Graphics ។ អេក្រង់ 11,6 អ៊ីន កំរិតពង្រីក 1.366 x 768 ពិសែល ។ ប្រើប្រាស់hard disk drive ចំណុះ 500 GB ។ ថ្មអាចធ្វើសកម្មភាពជាប់​រហូតរយៈ ពេល ៥ ម៉ោង ៕

No comments:

Post a Comment