Friday, October 5, 2012

ThinkPad T430 ប្រើថ្មមានរយៈពេល 32,5 ម៉ោង

ក្រុមហ៊ុនផលិត Lenovo បានបញ្ចេញឧបករណ៍តាមតម្រូវការអតិថិជន​យ៉ាងវិសេសវិសាលនៅលើ ផលិតផលនេះ អនុញ្ញាតិឲ្យអ្នកប្រើ​អាច​ធ្វើ​ការជាមួយកុំព្យូទ័ររហូត  ៤​ ថ្ងៃជាប់គ្នាដោយមិនចាំបាច់ បញ្ចូលថ្ម ។
តពីតំណែលស្រទាប់លោហធាតុដែកផ្សំដ៏រឹងមាំ និងសំបកធ្វើ​ដោយ​សសៃ carbon ដ៏ស្រាលបំផុតនៃ ចរន្ត ThinkPad កំណែ T430 អនុវត្ត​បន្ថែមនូវបចេ្ចកវិទ្យាថ្មី ​លើក​កំ​ពស់​​​សមត្ថភាពចល័ត ប៉ុន្តែនៅ រក្សានិង​បង្កើនភាពការពារទិន្នន័យបាន ។
ThinkPad T430 មាន ៤​ រន្ធ USB ជាមួយ ២ រន្ធ 3.0 ដាក់នៅជាយ​​ខាង​ឆ្វេង ១ រន្ធ 2.0 នៅជាយខាង ស្តាំ និង ១​ រន្ធ 2.0 នៅជាយខាងក្រោយ ។ ចំណុចពិសេសគឺរន្ធ USB 2.0 នៅជាយខាងក្រោយគឺជា ទម្រង់ "Always On - រត់ជានិច្ច” ដើម្បីអ្នកប្រើអាចបញ្ចូលថ្មឧបករណ៍​កាន់នៅ​លើដៃ តែមិនចាំបាច់ បើកម៉ាស៊ីន ។​ នៅក្បែរន្ធ USB 3.0  គឺជារន្ធ mini-Display Port -ជារន្ធតភ្ជាប់សម្លេង​រូបភាពអនាគត ។
កុំព្យូទ័ររួមបញ្ចូល microprocessor Intel Core i7-3520M 4 ទំនើបបំផុត​នា​​ពេលបច្ចុប្បន្ន  រួមជាមួយ នោះគឺអង្គចងចាំ  4 GB, hard disk drive 420 GB និង card គំនូ Intel HD 4000 ធ្វើទ្បើងដោយ បចេ្ចកវិទ្យា  Ivy Bridge
Lenovo បានបញ្ចូលកិច្ចអនុវត្តក្នុងផលិតផលនេះដើម្បីប្រើឲ្យអស់​គុណ​ភាព ឧទាហរណ៍ដូចជា បចេ្ចកវិទ្យា Rapidboot និង Lenovo Enhanced Experience 3 for Windows 7 ជួយ T430 បើកដំណើរការ Windows 7 Professional យ៉ាងលឿន ។  បចេ្ចកវិទ្យាថ្មីមួយទៀតគួរចាប់​អារម្មណ៍​នៅ​​លើ  T430គឺ Intel Smart Connect ជួយកុំព្យូទ័រផ្លាស់ប្តូរពីស្ថានភាព Stanby (សំរាក់) ទៅ Online (ធ្វើការ) ក្នុងមួយ ប៉ប្រ៉េច ភ្នែក ។
ដំណោះស្រាយ  Web Conference របស់ T430 ក៏បានលើកកំពស់​ជា​មួយ​សម្លេងដោយបចេ្ចកវិទ្យា  Dolby Advanced Audio v2 និង webcam កំរិតពង្រីក HD 720p មានលក្ខណៈពិសេសគឺចាប់យកប្លង់​ផ្ទៃមុខ​យ៉ាង​ច្បាស់ ។
មានឈុតអូប៉ាល័រ stereo បានដាក់នៅសងខាងបន្ទះវាយអក្សរធ្វើឲ្យ​សម្លេង​ស្រួយ​និងច្បាស់ ។ អ្នក ប្រើអាចស្តាប់ចម្រៀងបណ្តើរ ផ្ញើរសារ​និងសរសេរអត្ថបទបណ្តើរ ម៉្យាងទៀតនៅលើបន្ទះវាយ អក្សរក៏មាន​ភ្លើង​​សម្រាប់នៅពេលខ្វះពន្លឺ។
T430ក៏ដូចនឹងផលិតផលផ្សេងៗនៃចរន្ត  ThinkPad ជានិច្ចកាលបាន​បំ​ពាក់​បចេ្ចកវិទ្យារក្សារការ សម្ងាត់ល្អបំផុត រួមមានរក្សារការសម្ងាត់​ខ្ចៅ​ដៃក៏ដូចទិន្នន័យទាំងអស់នៅក្នុង hard disk drive គ្រប់ គ្រងការតភ្ជាប់ USB សម្ងាត់ក្នុងការតភ្ជាប់ផ្នែករឹង និង  BIOS
ThinkPad T430 លក់ក្នុងតម្លៃដំពូងចាប់ពី  1050 USD

No comments:

Post a Comment