Wednesday, November 7, 2012

Microsoft កំពុងផលិតទូរស័ព្ទនៅទ្វីបអាស៊ី

ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិកកំពុងផលិតនិងសាកល្បង smartphone ជាអាថកំបាំងដើម្បីត្រៀម​បំរុង​​នៅ​​ពេល​ដៃគូនានាមិនបានសម្រេចជាមួយ Windows Phone 8
ពាក្យចចាមអារ៉ាមអំពី Microsoft នឹងមាន smartphone ពាក់យីហោរបស់ខ្លួនដូច Apple និង Google បានលេចមុខទ្បើងតាំងពីប៉ុន្មានខែមុន ។ ប៉ុន្តែអាថកំបាំងថ្មីមួយពី The Wall Street Journal ជាលើក​ដំ​បូង Microsoft បានបញ្ជាក់អំពីភាពឋិតថេរនៃផលិតផលនេះ។ Microsoft ក៏បានឲ្យដឹងថាពួកគេ​កំ​ពុង​រួមដៃជាមួយអ្នកផ្គត់ផ្គង់នៅអាស៊ីដើម្បីផលិតនិងសាកល្បងឧបករណ៍ដោយផ្ទាល់ខ្លួនរបស់ ពួកគេ ។
ប្រភពពត៌មានខាងលើនៅបន្ថែមទៀតថា ឧបករណ៍របស់ Microsoft កំពុងពិសោធន៍មាអេក្រង់ធំពី 4ដល់ 5 អ៊ីន។ ប៉ុន្តែបើតាមការវិភាគរបស់  The Verge,  Windows Phone របស់ Microsoft មិនអាច​លេច​​​មុខទ្បើងភ្លាមក្នុងឆ្នាំនេះទេ មានតែលទ្ធភាពជាគម្រោង B ត្រៀមបំរុងរបស់  Microsoft និង​បញ្ចេញ​នៅពេលក្រុមហ៊ុនទូរស័ព្ទជាដៃគូមិនបានសម្រេចលើមូលដ្ឋាន Windows Phone 8ទើបបាន​ផ្សព្វ​ផ្សាយ ។
គម្រោងផលិត Windows Phone ផ្ទាល់ខ្លួនដោយមិនមានកម្លាំងអ្វីរុញច្រានជាមួយ Microsoft. ។ ពី ព្រោះ នៅពេលមុននោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកបានបង្កើតភាពចៃដន្យនៅពេល បង្ហាញ​កុំព្យូទ័រ​បន្ទះ​មានឈ្មោះថា Surface រួមជាមួយប្រព័ន្ធប្រតិបត្តិការ Windows 8 ។ ផលិតផល នេះទើប​តែមានវត្តមាននៅលើទីផ្សារជាមួយកំណែ RT និងបង្កើតភាពរំជើបរំជួលក្នុងវិស័យ បច្ចេកវិទ្យា ​នៅ​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ៕

No comments:

Post a Comment