Monday, November 5, 2012

iPad Mini និង Nexus 7 វាស់វែងកំរិតថេរ

កុំព្យូទ័របន្ទះរបស់ Apple សំដែងភាពរឹងមាំជាងដៃគូប្រកួតនៅពេលបំបែកអេក្រង់ តែនៅមាន​ដំណើរ​ការ​ល្អ ។
ការត្រួតពិនិត្យកំរិតថេរដោយ Android Authority ជាអ្នកអនុវត្ត ។ គំរូកុំព្យូទ័របន្ទះទាំងពីរត្រូវធ្លាក់ចុះ​តាមេបៀបជាច្រើនដូចជាធ្លាក់បញ្ឈរ ធ្លាក់ដេកផ្ងា ។ លទ្ទផលសឲ្យឃើញទាំង iPad Mini ទាំង Nexus 7 តូ្រវចៀសមិនផុត”គ្រោះថ្នាក់” គឺអេក្រង់ត្រូចបែកខ្ទេចខ្ទាំ ។
ទោះជាយ៉ាងណា កុំព្យូទ័របន្ទះ Google ត្រូវបែកធ្ងន់ធ្ងរជាង ។ Nexus 7 មិនត្រឹមតែបែកអេក្រង់ ថែម​ទាំងត្រូវរបូតសំបកធ្វើដោយជ័រ ។ ក្នុងពេលនោះ iPad Mini ត្រូវប្រេះស្រាំផ្នែកកែវកញ្ចក់នៅជ្រុង មួយ ។ លទ្ធផលនៃការធ្វើតែស iPad Mini នៅដំណើរការល្អ ចំពោះ Nexus 7 ត្រូវខូចទាំងលក្ខណៈ​ពិសេស​ចរន្តឆក់ ។
iPad Mini បានបំពាក់អេក្រង់ 7,9 អ៊ីន កំរិតពង្រីក 1.024 x 768 ពិសែល​ ។ ម៉ូដែលនេះ​ប្រើប្រាស់​ឈីព​ខួរក្បាលពីរ A5 កាមេរ៉ា  5 “ចុច” នៅផ្នែកខាងក្រោយ និងកាមេរ៉ា iSight នៅផ្នែកខាងមុខ ។ មានរន្ធ​បញ្ចូល Lightning ថ្មីនិងថ្មប្រើរហូតជាប់គ្នាបាន 10 ម៉ោង ។
Google Nexus 7 បានបំពាក់អេក្រង់ 7 អ៊ីន កំរិតពង្រីក 1.280 x 800 ពិសែល​ ។ មានស្រោមកញ្ចក់​ទ្រ កម្លាំង Corning Gorilla ។ ផលិតផលទទួល microprocessor  Tegra 3 ខួរក្បាលបួន គំនូ 12ខ្លឹម , RAM 1 GB, កាមេរ៉ាបន្ទាប់បន្សំ 1,2 មេហ្គាពិសែល ។ កុំព្យូទ័រទ្រទ្រង់ការតភ្ជាប់នានាដូចជា Bluetooth, NFC, microUSB, Wi-Fi GPS ។ កុំព្យូទ័របន្ទះរបស់ Google ដើរ Android 4.1 Jelly Bean និងមានថ្មចំណុះ 4.325 mAh ភ្ជាប់ជាមួយផងដែរ ។

No comments:

Post a Comment