Friday, November 9, 2012

9 smartphone គួរចាប់អារម្មណ៍និងត្រូវបានលក់ក្នុងខែវិច្ឆិកា (បន្ត)

Sony Xperia SL លើក​តម្លើង microprocessor ខួរក្បាលពីរ Qualcomm S3 ជាមួយពីរស្នូល Scorpion ល្បឿន 1,7 GHz ។ ក្នុងពេលតួរលេខអំពីបច្ចេកទេសផ្សេងៗដូចជាខ្នាត អេក្រង់ កំរិតពង្រីក កាមេរ៉ា​ឬ​អង្គចងចាំនៅតែរក្សាដដែល ពោលគឺមានអង្គចងចាំ 32 GB, RAM 1 GB អេក្រង់ 4,3 អ៊ីន ជាមួយ​បច្ចេក​​វិទ្យា LCD Bravia កំរិតពង្រីក HD កាមេរ៉ាសំខាន់ 12  មេហ្គាពិសែល ទ្រទ្រង់រូបភាព​ Full HD ។ ទូរស័ព្ទដើរប្រព័ន្ទប្រតិបត្តិការ Android 4.0 Ice Cream Sandwich ។ ផលិតផលលក់ក្នុងតម្លៃ 600 USD
ជាម៉ូដែលមានប្លង់ជ្រុងស្អាតប្រើអេក្រង់ចរន្តឆក់ 3,5 អ៊ីន កំរិតពង្រីក 480 x 320 ពិសែល ។ Miro បាន​​​បំពាក់ឈីព microprocessor ខួរក្បាលមួយ ល្បឿន 800 Mhz, RAM 512 MB និងអង្គចងចាំ 2,9 GB មានកាមេរ៉ាកំរិតពង្រីក 5 មេហ្គាពិសែលរួមជាមួយភ្លើង flash LED និងដើរប្រព័ន្ទប្រតិបត្តិការ Android 4.0 ​។ ផលិតផលលក់ក្នុងតម្លៃ 275 USD
កំណែពណ៌សរបស់ BlackBerry Bold 9790 ជាកំណែលើកកំពស់ពី Bold 9780 បានបំពាក់​អេក្រង់​ចរន្តឆក់ខ្នាត 2,44 អ៊ីន កំរិតពង្រីក 360 x 480 ពិសែល។ Bold 9790 ប្រើ microprocessor Marvel Tavor MG1 1GHz, RAM 768MB អង្គចងចាំ  8GB និងដើរប្រព័ន្ទប្រតិបត្តិការ BlackBerry OS7
ផលិតផលលក់ក្នុងតម្លៃ 495 USD
BlackBerry Curve 9320 ​ប្រើប្រាស់អេក្រង់​កំរិតពង្រីក QVGA ខ្នាត 2,44 អ៊ីន គ្មានចរន្តឆក់ ។ Curve 9320 បានបំពាក់ microprocessor , RAM 512MB ខួរក្បាលពីរ និងមានរន្ធដោតកាតចងចាំបើក ទូលាយទ្បើងដល់ 32 GB ។កាមេរ៉ារបស់ 3,2MP ជាមួយភ្លើង flash LED រួមបញ្ចូលចំណុចទីតាំង ភូមិសាស្រ្ត និង GPS ។ ផលិតផល BlackBerry 7.1 ហេតុនេះមានបន្ថែមលក្ខណៈពិសេស Mobile Hotspot.។ផលិតផលលក់ក្នុងតម្លៃ 265 USD

No comments:

Post a Comment