Sunday, November 11, 2012

Microsoft ប្រកាសចំណុះប្រើប្រាស់ជាក់ស្តែងរបស់ Surface RT

អ្នកប្រើអាចមាន 16 GB និង 46 GB ចំណុះអង្គចងចាំប្រើប្រាស់បានដើម្បីរក្សាទិន្នន័យចំពោះកំណែ 32 GB និង 64 GB និងលក់ចេញស្របគ្នានាពេលបច្ចុប្បន្ន។

ថ្ងៃនេះក្រុមហ៊ុន Microsoft បានចេញសេចក្តីជូនដំណឹងនិងណែនាំអំពីអង្គចងចាំជាក់ស្តែងដែល​អតិ​ថិ​​ជន​​អាចប្រើប្រាស់នៅលើគំរូកុំព្យូទ័របន្ទះ Surface ដើរ Windows RT របស់ក្រុមហ៊ុនផ្ទាល់។

ក៏ដូច​នឹង​​គំរូកុំព្យូទ័របន្ទះជាច្រើនដើរ Windows ផ្សេងៗ ឧបករណ៍ត្រូវចំណាយធន់ធានប្រមាណ 8 GB សំ​រាប់​ប្រព័ន្ធប្រតិបត្តិការ ផ្នែកទន់រួមបញ្ចូលគ្នា Office និងប្រហែល 5 GB សម្រាប់​ឧបករណ៍​ស្តា​រ​ទ្បើង​វិញ។

ដូច្នេះជាមួយចំណុះ 32 GB ដែលបានផ្សាយពាណិជ្ជកម្ម អតិថិជនអាចំណាយត្រឹមតែ 16 GB ដើម្បីរក្សាទិន្ន័យនានា ចំនួននេះតិចជាងបើធៀបនឹងកំណែមានតួរលេខដូចគ្នារបស់ tablet ​​An​droid​​ ឬ​ iOS។

ទោះជាយ៉ាងណា Surface ក៏មានចំណុចខ្លាំងជាមួយរន្ធ USB គំរូ និងរន្ធដោត microSD ជួយបើកទូ លាយចំណុះរក្សាទុកទិន្ន័យល្អទ្បើងដល់ 64 GB ។កុំព្យូទ័របន្ទះ Surface RT ​មានតម្លៃ 499USD៕

1 comment:

  1. Many thanks for your article, great article and meaning. If you have demand for bed mattress contact me offline Bedding Song Hong ************************************************** ******************************************* MINH PHONG MANUFACTURING AND INVESTMENT CO., LTD Address: 113 Nguyen Trai St., Thuong Dinh Ward, Thanh Xuan Dist. Hanoi Phone: 024 6260 5064 - Hotline: 0981.212.212 - 1900.636.746 Website: www.thegioidemonline.com

    ReplyDelete