Wednesday, March 7, 2012

ទូរស័ព្ទ​ប្រើ​បន្ទះ​ខួរ​ពីរ​មាន​ល្បឿន​ខ្លាំង​បំផុត​បញ្ចេញ​ថ្វី​ដៃ

ទូរស័ព្ទ​ឆ្លាត​ប្រើ​ជីប S4 (ឈ្មោះ​កូដ Krait) របស់ Qualcomm គឺ​មាន​សមត្ថភាព​អាច​បង្កើន​ល្បឿន​ទូរស័ព្ទ​ទ្វេរ​ដង បើ​ប្រៀប​នឹង Samsung Galaxy S II, Motorola Droid 4 ឬ Apple iPhone 4S ។ល។

ជា​មួយ​គ្នា​នេះ​ដែរ MSM8960 ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ​ស៊េរី​នេះ​ផង​ដែរ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ល្បឿន​លឿន។ ក្រៅពី​នេះ ខាង​ក្នុង MSM8960 នៅ​មាន​ជីប​បណ្ដាញ GSM, CDMA និង LTE បូក​បញ្ចូល​ថែម​ទៀត​ផង។

ក្រោយ​ពេល​ពិនិត្យ​សាក​ល្បង​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ វិបសាយ Anandtech បាន​អះអាង​ថា MSM8960 គឺ​ជា​មីក្រូ​ជីប​មាន​កម្លាំង​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន សម្រាប់​ដំណើរការ​កម្មវិធី​រុក​រក និង​ដំណើរ​ការ​ក្នុង​លឿន​លើស​ពី ២០% ទៅ ២៦០% បើ​ប្រៀប​នឹង​ទូរស័ព្ទ​ឆ្លាត​ថ្នាក់​ខ្ពស់​នៅ​លើ​ទីផ្សារ៕

No comments:

Post a Comment