Saturday, February 25, 2012

Tablet Kindle Fire 2 ត្រូវ​បាន​លក់​ចេញ​ទីផ្សារ​នា​ខែ​ឧសភា

ម៉ាស៊ីន​កុំព្យូទ័រ​បន្ទះ Android ដែល​លក់​ដាច់​បំផុត​នៅ​លើ​ទីផ្សារ​នឹង​មាន​កំណែ​ថ្មី​នា​ប៉ុន្មាន​ខែ​ខាង​មុខ។

ក្រៅ​ពី​នេះ ម៉ូដែល​ខ្នាត​ធំ​ក៏​បាន Amazon ពិនិត្យ​ដើម្បី​ចេញ​បង្ហាញ​ជា​សាធារណៈ​ក្នុង​រដូវ​ក្តៅ​ឆ្នាំ​នេះ​ដែរ។

យោង​តាម​កាសែត China Times ដៃ​គូ​នានា​ដែល​ចូល​រួម​ផលិត​គ្រឿង​បន្លាស់​ឲ្យ Kindle Fire 2 រួម​មាន Quanta, ACES, Prime View, Singatron, CviLux និង Foxconn។ រាល់​ផ្នែក​ខាង​ក្នុង ក្រោយ​ពេល​បាន​ផលិត​នឹង​ត្រូវ​បញ្ជូន​មក Quanta និង Foxconn ដើម្បី​ផ្គុំ​ទៅ​ជា​ផលិតផល​ពេញ​លក្ខណៈ។

ក្រៅ​ពី Kindle Fire 2 ខ្នាត​៧​អ៊ិន Amazon អាច​នឹង​ឧទ្ទេសនាម​ម៉ូដែល​មាន​ខ្នាត​ធំ​ជាង គឺ​៩ ឬ១០​អ៊ិន ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ iPad 3 និង​រាល់​ម៉ាស៊ីន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ផ្សេងៗ៕

No comments:

Post a Comment