Saturday, October 15, 2011

របៀប​ស្វែង​រក​កម្មវិធី​អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នៅ​លើ Android Market

នេះ​ជា​ការ​ណែនាំ​សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android ដំបូង ហើយ​មិន​ទាន់​ស្គាល់​មុខងារ Market នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ប្រភេទ​នេះ។

ដើម្បី​ទាញ​យក​កម្មវិធី​នៅ​លើ Market លោក​អ្នក​ចាំបាច់​ត្រូវ​មាន​គណនី Gmail ជា​មុន​សិន។

លោក​អ្នក​អាច​រក​ឃើញ​សញ្ញា Market នៅ​លើ​អេក្រង់​ទូរស័ព្ទ ឬ​នៅ​ក្នុង Menu។ រួច​ចុច​លើ​និមិត្តសញ្ញា​នេះ ប្រសិន​បើ​លោក​អ្នក​បើក​ទូរស័ព្ទ​ដំបូង ប្រហែល​ជា​ត្រូវ sign in រួច​រាល់​ហើយ រក​សញ្ញា Search។

វាយ​អក្សរ rfa khmer ឬក៏ rfa ទទេ​ក៏បាន​ក្នុង​ប្រអប់ Search។

រួច​ឃើញ​រូបភាព​បង្ហាញ​ដូច​ខាង​ក្រោម ចុច​អក្សរ install ជា​ការ​ស្រេច៕

No comments:

Post a Comment