Friday, October 5, 2012

Nokia Lumia 920 និង 820 មានតម្លៃចាប់ពី 640 USD

ក្រោយពីការបង្ហាញ់អស់ជិតមួយខែ ឈុត Windows Phone 8 របស់ Nokia ទើតតែចាប់ផ្តើម ប្រកាស តម្លៃ  Lumia 820 មានតម្លៃ 640 USD ចំពោះ Lumia 920 មានតម្លៃខ្ពស់ជាងគឺ 771 USD ។
នៅប្រទេសអាទ្បឺម៉ង់ តម្លៃលក់រាយរបស់ Lumia 920 គឺ 836 USD រីឯ Lumia 820 មានតម្លៃ 640 USD  ។ នៅអ៊ីតាលី ម៉ូដែលខ្ពស់ជាង Lumia 920 តម្លៃចុះត្រឹម 771 USD រីឯតម្លៃរបស់ Lumia 820 នៅ​រក្សា​ដដែល ។ បើគិតតាមតម្លៃបច្ចុប្បន្ន ឈុត Lumia 920 និង 820 របស់ Nokia​ គឺ​ជាទំនិញ smartphone ដែលមានតម្លៃខ្ពស់បំផុតនាពេល​បច្ចុប្បន្ន​នេះ ។GSM Arena ឲ្យដឹងថា បណ្តាគំរូ Windows Phone 8 របស់ Nokia មាន​គំរោង​ចាប់ផ្តើមលក់នៅដើម ខែវិច្ឆិកាខាងមុខ ៕

ThinkPad T430 ប្រើថ្មមានរយៈពេល 32,5 ម៉ោង

ក្រុមហ៊ុនផលិត Lenovo បានបញ្ចេញឧបករណ៍តាមតម្រូវការអតិថិជន​យ៉ាងវិសេសវិសាលនៅលើ ផលិតផលនេះ អនុញ្ញាតិឲ្យអ្នកប្រើ​អាច​ធ្វើ​ការជាមួយកុំព្យូទ័ររហូត  ៤​ ថ្ងៃជាប់គ្នាដោយមិនចាំបាច់ បញ្ចូលថ្ម ។
តពីតំណែលស្រទាប់លោហធាតុដែកផ្សំដ៏រឹងមាំ និងសំបកធ្វើ​ដោយ​សសៃ carbon ដ៏ស្រាលបំផុតនៃ ចរន្ត ThinkPad ។ កំណែ T430 អនុវត្ត​បន្ថែមនូវបចេ្ចកវិទ្យាថ្មី ​លើក​កំ​ពស់​​​សមត្ថភាពចល័ត ប៉ុន្តែនៅ រក្សានិង​បង្កើនភាពការពារទិន្នន័យបាន ។
ThinkPad T430 មាន ៤​ រន្ធ USB ជាមួយ ២ រន្ធ 3.0 ដាក់នៅជាយ​​ខាង​ឆ្វេង ១ រន្ធ 2.0 នៅជាយខាង ស្តាំ និង ១​ រន្ធ 2.0 នៅជាយខាងក្រោយ ។ ចំណុចពិសេសគឺរន្ធ USB 2.0 នៅជាយខាងក្រោយគឺជា ទម្រង់ "Always​ On - រត់ជានិច្ច” ដើម្បីអ្នកប្រើអាចបញ្ចូលថ្មឧបករណ៍​កាន់នៅ​លើដៃ តែមិនចាំបាច់ បើកម៉ាស៊ីន ។​ នៅក្បែរន្ធ USB 3.0  គឺជារន្ធ mini-Display Port -ជារន្ធតភ្ជាប់សម្លេង​រូបភាពអនាគត ។
កុំព្យូទ័ររួមបញ្ចូល microprocessor Intel Core i7-3520M 4 ទំនើបបំផុត​នា​​ពេលបច្ចុប្បន្ន  រួមជាមួយ នោះគឺអង្គចងចាំ  4 GB, hard disk drive 420 GB និង card គំនូ Intel HD 4000 ធ្វើទ្បើងដោយ បចេ្ចកវិទ្យា  Ivy Bridge ។
Lenovo បានបញ្ចូលកិច្ចអនុវត្តក្នុងផលិតផលនេះដើម្បីប្រើឲ្យអស់​គុណ​ភាព ឧទាហរណ៍ដូចជា បចេ្ចកវិទ្យា Rapidboot និង Lenovo Enhanced Experience 3 for Windows 7 ជួយ T430 បើកដំណើរការ Windows 7 Professional យ៉ាងលឿន ។  បចេ្ចកវិទ្យាថ្មីមួយទៀតគួរចាប់​អារម្មណ៍​នៅ​​លើ  T430គឺ Intel Smart Connect ជួយកុំព្យូទ័រផ្លាស់ប្តូរពីស្ថានភាព Stanby (សំរាក់) ទៅ Online (ធ្វើការ) ក្នុងមួយ ប៉ប្រ៉េច ភ្នែក ។
ដំណោះស្រាយ  Web Conference របស់ T430 ក៏បានលើកកំពស់​ជា​មួយ​សម្លេងដោយបចេ្ចកវិទ្យា  Dolby Advanced Audio v2 និង webcam កំរិតពង្រីក HD 720p មានលក្ខណៈពិសេសគឺចាប់យកប្លង់​ផ្ទៃមុខ​យ៉ាង​ច្បាស់ ។
មានឈុតអូប៉ាល័រ stereo បានដាក់នៅសងខាងបន្ទះវាយអក្សរធ្វើឲ្យ​សម្លេង​ស្រួយ​និងច្បាស់ ។ អ្នក ប្រើអាចស្តាប់ចម្រៀងបណ្តើរ ផ្ញើរសារ​និងសរសេរអត្ថបទបណ្តើរ ម៉្យាងទៀតនៅលើបន្ទះវាយ អក្សរក៏មាន​ភ្លើង​​សម្រាប់នៅពេលខ្វះពន្លឺ។
T430ក៏ដូចនឹងផលិតផលផ្សេងៗនៃចរន្ត  ThinkPad ជានិច្ចកាលបាន​បំ​ពាក់​បចេ្ចកវិទ្យារក្សារការ សម្ងាត់ល្អបំផុត រួមមានរក្សារការសម្ងាត់​ខ្ចៅ​ដៃក៏ដូចទិន្នន័យទាំងអស់នៅក្នុង hard disk drive គ្រប់ គ្រងការតភ្ជាប់ USB សម្ងាត់ក្នុងការតភ្ជាប់ផ្នែករឹង និង  BIOS ។
ThinkPad T430 លក់ក្នុងតម្លៃដំពូងចាប់ពី  1050 USD ៕

Tuesday, October 2, 2012

Wii U ចាប់ផ្តើមលក់នៅប្រទេសអាមេរិកនាថ្ងៃទី 18/11 ជាមួយ 23 ប្រភេទហ្គេមបានដាក់បញ្ចូលជាស្រេច

ផលិតផលនេះមានគម្រោងផ្សព្វផ្សាយក្នុងតម្លៃដំបូងគឺ 299,99 USD សំ​រាប់ម៉ូដែលមានអង្គចងចាំ 8 GB ។
ប្រសិនបើចំណាយ 350 USD អ្នកប្រើអាចទទួលម៉ូដែលមានអង្គចងចាំ 32 GB ។ តម្លៃលក់ Wii U នៅអាមេរិកថោកជាងនៅប្រទេស​ជប៉ុន​ទាំង​ពីរ​កំណែ ធម្មតាតម្លៃ 340 USD ថ្នាក់ខ្ពស់តម្លៃ 405 USD
23 ល្បែងហ្គេមបានដាក់បញ្ចូលជាស្រេចរួមមាន ​4 ឈ្មោះហ្គេមរបស់ Nintendo គឺ New Super Mario Bros.U, Ninja Gaiden 3: Razor's Edge, Nintendo Land និង Sing Party ។ ឈ្មោះហ្គេមនៅសល់គឺ របស់ក្រុម​ហ៊ុនផ្សពេះផ្សាយទី ៣ ឧទាហរណ៍ Call of Duty: Black Ops II, FIFA Soccer 13 ឬ Sonic & All-Stars Racing Transformed.។
ក្រុមហ៊ុនផលិតបានឲ្យដឹងទៀតថា Wii U បានដាក់បញ្ចូល 50 ​ឈ្មោះ​​ហ្គេមនាពេលខាងមុខរហូត​ដល់ខែមិនាឆ្នាំក្រោយ ៕

Galaxy S III កំណែផ្សំថ្ម Swarovski ជាលើកដំបូង

ថ្ម Swarovski ចំនួនជាង 500 គ្រាប់បានដាក់តុបតែងបន្ថែម  Galaxy S III កំណែពិសេស មកពីក្រុម ហ៊ុន Amosu Couture ផលិត មានតម្លៃខ្ពស់​ជាង ៤ ទៅ​ ៥ ដងបើធៀបនឹងតម្លៃដើមនៃផលិតផល ។
Smartphone Galaxy របស់ Samsung គឺជាមួយក្នុងចំណោមចរន្ត​ទូរស័ព្ទ​ដែលកំពុងបានក្រុមហ៊ុននានា ផលិត និងផ្ចិតផ្ចង់ទ្បើងវិញច្រើនបំផុត។ បន្ទាប់ពី Galaxy S II ដល់វេន Galaxy S III មានកំណែច្នៃ ដោយថ្ម Swarovski ។
Galaxy S III Swarovski Edition បានក្រុមហ៊ុនផលិត  Amosu Couture Calf អនុវត្តគឺជា Galaxy S III ដំបូងបំផុតនិងភ្ជាប់ដោយថ្មកំរិត​ខ្ពស់​Swarovski ជាង 500 គ្រាប់ សម្រាប់ព័ទ្ធជំវិញគេមលោហធាតុ នៃទូរស័ព្ទ និង 16 គ្រាប់ផ្សេងទៀតសម្រាប់ដាក់នៅច្នុច Home ផែ្នកខាងមុខ ។ អតិ​​​ថិ​​ជនអាចជ្រើស រើសពណ៌កំណែមុនពេល Amosu អនុវត្ត ។
ដើម្បីមានកម្មសិទ្ធិកំណែពិសេសនេះ អតិ​​​ថិ​​ជនត្រូវតែចំណាយប្រាក់​ប្រ​ហែល  2.700 USD ។ តម្លៃ នេះខ្ពស់ជាង ៤ ទៅ​ ៥ ដងតម្លៃ Galaxy S III មួយគ្រឿងនៅលើទីផ្សារ  ៕

Friday, September 28, 2012

ThinkPad Tablet 2 លក់ចេញនៅថ្ងៃទី 26/10

គំរូ tablet ដើរ Windows 8 និងបំពាក់ microprocessor Intel Clover Trail ល្បឿន 1,8 GHz របស់ Lenovo អាចលក់ក្នុងតម្លៃ 799 USD ។
យោងតាម WP Central ម៉ូដែលនេះលក់ភ្ជាប់ជាមួយ keyboard និងផ្នែក software Office Suite 2013 ។ Lenovo អនុញ្ញាតិឲ្យលប់ចោលនូវឧបករណ៍ដើរភ្ជាប់ជាមួយខ្លះដើម្បីបញ្ចុះតម្លៃលក់ ThinkPad Tablet 2 ។ ទន្ទឹងនោះ អ្នកប្រើប្រាស់ក៏អាចរួមបញ្ចូលបន្ថែមលក្ខណៈពិសេស​ផ្សេង​ៗ ដូចជាឧបករណ៍ បោស សំអាតខ្ចៅដៃ ប៉ុន្តែត្រូវបង់លុយថែម ។
ពេលមុនៗមានពាកយចចាមអារ៉ាមថា ThinkPad Tablet 2 បានបំពាក់  microprocessor Intel Clover Trail ល្បឿន 1,8 GHz ។ កុំព្យូទ័រ​ប្រើ​ប្រាស់​អេក្រង់  IPS 10,1 អ៊ីន កំរិតពង្រីក  1.366 x 768 ពិសែល ។ ថ្មប្រើ​រហូត​បាន 10 ម៉ោង ។ Tablet ថ្មីបំផុតរបស់ Lenovo មានកាមេរ៉ាខាង​មុខ​និងខាងក្រោយ កំរិត ពង្រីក 2 និង 8 “ចុច” ទ្រទ្រង់ USB, NFC, 4G LTE និងទាំងប៊ិចចរន្តឆក់ stylus ៕

Galaxy S III កំណែពណ៌ផ្កាឈូកលេចមុខចេញ

ផលិតផលនេះនឹងបានលក់ចេញនៅទីផ្សារប្រទេសកូរ៉េនៅសប្តារហ៏ក្រោយ ។
យោងតាម​ GSM Arena ទូរស័ព្ទនេះអាចផ្សព្វផ្សាយនៅទីផ្សារ​ផ្សេងៗ​ក្រៅពីប្រទេសកូរ៉េនៅចុងឆ្នាំ នេះ ប៉ុន្តែ  Samsung ពុំទាន់​អះអាង​ពី​ផែន​​ការនេះ  ។
នាពេលកន្លងមក ក្រុមហ៊ុនកូរ៉េបានបំពេញបន្ថែមបួនពណ៌ថ្មី​សម្រាប់​album Galaxy S III របស់ខ្លួន រួមមាន ពណ៌ដីឥដ្ឋ ក្រហម ខ្មៅ ប្រផេះ​ទន្ទឹមពណ៌ខៀវ និងសប្រពៃណី ។
Galaxy S III បានបង្ហាញ់ខ្លួននៅដើមខែឧសភាកន្លងទៅ ។ ម៉ូដែល​នេះ​ប្រប្រាស់អេក្រង់  Super AMOLED HD 4,8 អ៊ីន កាមេរ៉ា ៨ ​”​ចុច” ថត​បាន video HD រួមជាមួយថ្មចំណុះ 2.100 mAh ។ Smartphone ជាន់​ខ្ពស់​របស់ Samsung បានបំពាក់ microprocessor ខួរក្បាលបួន  Exynos 4 ល្បឿន 1,4 GHz និង​បានដាក់បញ្ចូលលក្ខណៈពិសេសមួយចំនួន ដូច​ជា​​ការបញ្ជាដោយ​សម្លេង S-Voice ឬការ តភ្ជាប់  NFC ៕

Wednesday, September 26, 2012

ក្រុមហ៊ុនបញ្ចេញ tablet Windows 8 ព្រមៗគ្នា

ក្រុមហ៊ុននានានឹងបញ្ចេញផលិតផលថ្មីរួមមាន Acer, Asus, Dell, HP​ Lenovo, Samsung និង ZTE ។​ យោងតាម Cnet, tablet Windows 8 ថ្មីរបស់ក្រុមហ៊ុនទាំងនេះនឹង​លេច​​​មុខទ្បើងនៅក្នុងព្រិត្តិការណ៍ មួយដោយ  Intel ជាម្ចាស់រៀបចំ​ទ្បើង​​ក្នុងសប្តារហ៍នេះ នៅសារមន្ទីរសិល្បៈ San Francisco ។ គំរូ​កុំព្យូទ័របន្ទះថ្មី ដើរលើ microprocessor Z2760សន្សំសំចៃភ្លើង និង​ផ្អែក​លើគ្រិះមូលដ្ឋាន  Clover Trail ពត៌មានអំពីបណ្តាគំរូ  tablet Windows 8 នេះ បច្ចុប្បន្នពុះទាន់បាន​ឲ្យ​ដឹងច្បាស់ ប៉ុន្តែលិខិតអញ្ជើញ របស់ មានសរសេរច្បាស់ថា Intel ក្រៅពីកុំព្យូទ័របន្ទះធម្មតា​ ក្រុមហ៊ុននានានៅបង្ហាញ់ម៉ូដែលប្រើ​ប្រាស់​ប្លង់ “ក្រទ្បៃ” ។ ក្រៅពីរូបភាពខាងក្រៅខុសប្លែក គំរូ tablet ទាំងនេះនៅដើរបានកិច្ចអនុវត្ត Windows ចាស់ នេះក៏ជាចំណុច​ខុស​ប្លែកជាមូលដ្ឋានជាមួយកុំព្យូទ័របន្ទះដើរ  Windows RT ៕